ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ីអះអាងថា បានបាញ់ទម្លាក់ដ្រូនអ៊ុយក្រែន ២៨៧គ្រឿង ក្នុងរយៈពេលមួយយប់ ​

1 ថ្ងៃ មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ រុ​ស្ស៊ី​គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​១១​ ធ្នូ ​ថា បាន​បាញ់​ទម្លាក់​នា​ពេល​យប់ ដ្រូ​ន​អ៊ុយ​ក្រែ​ន​២៨៧​គ្រឿង​ ដែល​នោះ​ជា​ការ​វាយប្រហារ​ទ្រង់ទ្រាយ​ធំ​មួយ​របស់​កងទ័ព​ក្រុង​គៀវ ពុំ​ធ្លាប់​មាន​ចាប់តាំងពី​ជិត​៤​ឆ្នាំ​មក​ហើយ​នៃ​ការ​វាយលុក​របស់​រុ​ស្ស៊ី​ ​។…

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ រុ​ស្ស៊ី​គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​១១​ ធ្នូ ​ថា បាន​បាញ់​ទម្លាក់​នា​ពេល​យប់ ដ្រូ​ន​អ៊ុយ​ក្រែ​ន​២៨៧​គ្រឿង​ ដែល​នោះ​ជា​ការ​វាយប្រហារ​ទ្រង់ទ្រាយ​ធំ​មួយ​របស់​កងទ័ព​ក្រុង​គៀវ ពុំ​ធ្លាប់​មាន​ចាប់តាំងពី​ជិត​៤​ឆ្នាំ​មក​ហើយ​នៃ​ការ​វាយលុក​របស់​រុ​ស្ស៊ី​ ​។

ក្នុង​សេចក្ដី​ប្រកាស​មួយ​តាម​តេ​ឡេ​ក្រាម ក្រសួង​ការពារ​ប្រទេស​រុ​ស្ស៊ី​គូសបញ្ជាក់​ថា ដ្រូ​ន​ទាំងនោះ​ត្រូវ​បាន​ស្ទាក់​ និង​កម្ទេច​ដោយ​កងការពារ​អាកាស​រុ​ស្ស៊ី​​។ ក្នុង​ចំណោម​ដ្រូ​ន​ទាំងនេះ​៣២​គ្រឿង​ហោះ​សំដៅ​ក្រុង​មូ​ស្គូ​ ។

ដោយសារ​ការ​វាយប្រហារ​របស់​ដ្រូ​ន​អ៊ុយ​ក្រែ​ន សំដៅលើ​រដ្ឋធានី​រុ​ស្ស៊ី​​ដែល​កម្រ​មាន​ការ​រិ​ត​ត្បិត​បណ្ដោះអាសន្ន​ត្រូវ​បាន​អនុវត្ត​នៅ​តាម​ព្រ​លាន​យន្តហោះ​៤​នៃ​ក្រុង​មូ​ស្គូ​ គឺ​ព្រ​លាន​យន្តហោះ​ឆេ​រេ​មេ​ឌី​យេ​វ៉ូ ព្រ​លាន​ដូ​ម៉ូ​ដឺ​ដូ​វ៉ូ ព្រ​លាន​វី​នូ​កូ​វ៉ូ និង​ព្រ​លាន​ហ្សូ​កូវ​ស្គី​។ នេះ​បើ​តាម​ទីភ្នាក់ងារ​សហព័ន្ធ​ដឹក​ជ​ញ្ជួ​ន​តាម​អាកាស​រុ​ស្ស៊ី​​រ៉ូ​សា​វី​យ៉ា​ត​ស្យា​។ ជើងហោះហើរ​ច្រើន​រយ​ជើង​របស់​យន្តហោះ ត្រូវ​បាន​លុប​ចោល​ ឬ​ពន្យារពេល​ឬ​វាង​ទៅ​ព្រ​លាន​យន្តហោះ​ដទៃ​ៗ​ទៀត​។

ការ​ប្រកាស​នេះ​ធ្វើ​ឡើង​ពេល​អ៊ុយ​ក្រែ​ន​ប្រគល់​ឲ្យ​អា​មេ​រិ​ក​នា​ថ្ងៃ​ទី​១០​ ធ្នូ នូវ​ការ​ឆ្លើយ​តប​ផែនការ​បញ្ចប់សង្គ្រាម​ជាមួយ​រុ​ស្ស៊ី​​។ អ៊ុយ​ក្រែ​ន​ប្រឈម​មុខ​នឹង​ការ​វាយប្រហារ​របស់​រុ​ស្ស៊ី​ស្ទើរ​រាល់ថ្ងៃ ក្នុង
​ទូ​ទាំង​ដែនដី​របស់​ខ្លួន​ពុំ​ធ្លាប់​មាន​តាំងពី​ចាប់ផ្ដើម​ការ​រ​វាយលុក​របស់​រុ​ស្ស៊ី​​ពី​ខែកុម្ភៈ​ឆ្នាំ​២០២២​មក​។ ចំណែក​កងទ័ព​អ៊ុយ​ក្រែ​ន​វិញ​ក៏​បាន​វាយប្រហារ​ដោយ​ទៀងទាត់​ដោយ​ប្រើ​ដ្រូ​ន តបត​រុ​ស្ស៊ី​​វិញ​តម្រង់​ ជា​ពិសេស​ហេដ្ឋារចនាសម្ព័ន្ធ​យោធា​និង​ថាមពល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ