ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត​ និង​ព្រះ​ធម្ម​វនវាសី ចន្ទ​មុនី ជួប​សំណេះសំណាល​និង​ផ្ដល់​អំណោយ​លើកទឹកចិត្ត​ដល់សិស្ស​ភ្ជាប់​និទ្ទេស A ៩៣ នាក់ សម័យ​ប្រឡង​ ឆ្នាំ​​២០២៣, ២០២៤ ​និង​២០២៥

23 ម៉ោង មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ថ្លែង​នៅ​ក្នុង​ពិធី​ជួប​សំណេះសំណាល​និង​ចែក​រង្វាន់​លើកទឹកចិត្ត​ដល់​សិស្ស​ប្រឡង​សញ្ញាបត្រ​ទុតិយភូមិ និទ្ទេស A ឆ្នាំ​ប្រឡង ២០២៣ ឆ្នាំ ២០២៤ និង…

ខេត្តកំពង់ឆ្នាំង ៖ ថ្លែង​នៅ​ក្នុង​ពិធី​ជួប​សំណេះសំណាល​និង​ចែក​រង្វាន់​លើកទឹកចិត្ត​ដល់​សិស្ស​ប្រឡង​សញ្ញាបត្រ​ទុតិយភូមិ និទ្ទេស A ឆ្នាំ​ប្រឡង ២០២៣ ឆ្នាំ ២០២៤ និង ឆ្នាំ ២០២៥ នៅ​សាល់​ប្រជុំ​សាលាខេត្ត នា​ព្រឹក​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ ២០២៥ ឯកឧត្តម ស៊ុន សុ​វ​ណ្ណា​រិ​ទ្ធិ អភិបាលខេត្ត​កំពង់ឆ្នាំង បាន​មាន​ប្រសាសន៍​ថា ក្មួយ ៗ​ជា​សិស្សានុសិស្ស​ដែល​បាន​ប្រឡង​ជាប់​នី​ទ្ទេស អេ ទាំងអស់​ត្រូវ​ប្រើ​ចក្ខុវិស័យ​ឲ្យ​បាន​ខ្ពស់ មុន​នឹង​ចាប់​យក​វិជ្ជា​អ្វីមួយ​ដើម្បី​រៀន​នៅ​មហាវិទ្យាល័យ សម្រាប់​អនាគត​ដ៏​ផូរផង់​របស់​ក្មួយ​ៗ​។ ពិធី​នេះ​ក៏​មានការ​និមន្ត​ចូលរួម​ពី ព្រះ​ធម្ម​វា​សី ចន្ទ​មុន្នី ព្រះ​គ្រូ​ចៅអធិការ​វត្ត ចន្ទ​ប្ប​ជោ​ត្ត​នា​រាម ហៅ​វត្ត​តា​សុត​  ព្រមទាំង​មានការ​អញ្ជើញ​ចូលរួម​ពី​ឯកឧត្តម​លោក​ជំទាវ​សមាជិក​ក្រុមប្រឹក្សា លោកនាយក នាយិការ វិទ្យាល័យ ទូ​ទាំង​ខេត្ត មាតាបិតា និង​អាណាព្យាបាល​សិស្ស​ជា​ច្រើន រូប​ផង​ដែរ​។

ឯកឧត្តម​អភិបាលខេត្ត​កំពង់ឆ្នាំង បាន​បន្ត​ថា ដើម្បី​ក្លាយជា​ពលរដ្ឋ​ល្អ ក្មួយ​ៗ ទាំងអស់​សូមកុំ​អួតអាង​កុំ​វាយឫក ហើយ​ប្រឹងរៀន​យកចំណេះ ដឹង នៅ​តាម​មហាវិទ្យាល័យ ជំនាញ​ដែល​ប្អូន​ចង់ សម្រាប់ អនាគត និង សូម​ឱ្យ​ក្មួយ​ៗ​មានគុណ​ធម៌​ល្អ ចរិយា​ធម៌​ល្អ ក្លាយជា​ពលរដ្ឋ​ល្អ​។

ពិធី ជួប​សំណេះសំណាល​ជាមួយ​ក្មួយ​ៗ​ជា​សិស្ស​ភ្ជាប់​នី​ទ្ទេស អេ​  នៅ​ថ្ងៃនេះ ក្នុង​គោលបំណង​សំខាន់​គឺ​លើកទឹកចិត្ត​ដល់​ការ​សិក្សា​ដែល​បាន​ខិតខំ​រៀនសូត្រ​អស់​រយៈពេល ១២ ឆ្នាំ​ទទួល​បាន​លទ្ធផល​ជា​ផ្លែផ្កា​ល្អ​ប្រសើរ ដែល​មាន​មោទនភាព​ដល់​ក្រុម​គ្រួសារ ដល់​សាលារៀន ដល់​សង្គម​ជាតិ ទាំងមូល ជាក់ស្ដែង​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ក្រោម​ការ​ដឹកនាំ​របស់​ឯកឧត្តម​បណ្ឌិត សភាចា​រ្យ ហង្ស ជូន​ណា​រ៉ុ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន​និង​កីឡា​បាន​ន​ដាក់​ចេញ​នៅ​ទិស​ស្លោក​មួយ (​អ្នកចេះ​គឺ​ជាប់​) គឺជា​ទិស​ស្លោក​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​ដែល​មិន​ត្រឹមតែ​បង្ហាញ​ពី​ទស្សនៈវិស័យ​និង​ចក្ខុ វិស័យ នៃ​កំណែទម្រង់​របស់​ក្រសួង តែ​ប៉ុណ្ណោះ​ទេ​តែ​នេះ​ពិតជា​បាន​បង្ហាញ​ពី​ការ​ខិតខំ​ប្រឹងប្រែង​របស់ សិក្សា​នោះ​សិស្ស លោកគ្រូ​អ្នកគ្រូ និង​បុគ្គលិក​អប់រំ​ទាំងអស់​  ធ្វើ​យ៉ាងណា​ដើម្បី​ឲ្យ​បេក្ខជន​ទាំងអស់​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ប្រឡង​ជា​ចាំបាច់​។

ដើម្បី​វិស័យ​អប់រំ​កាន់តែ​ល្អ​ប្រសើរ លោកគ្រូ​អ្នកគ្រូ នាយក នាយិកា​វិទ្យាល័យ​ត្រូវ​ពង្រឹង​អភិបាលកិច្ច សាលារៀន គឺជា​ប្រធានបទ ដ៏​សំខាន់​ក្នុង​ការ​លើកកម្ពស់ គុណភាព អប់រំ​ត្រួតពិនិត្យ​កែសម្រួល​រៀបចំ​កម្មវិធី​សិក្សា​និង សកម្មភាព​ក្រៅ​ម៉ោង​សិក្សា ឲ្យ​សម​ស្រប​។​ពង្រឹង​ចំណេះដឹង និង​វិន័យ​សីលធម៌ និង​សូម​យកចិត្តទុកដាក់​លើ​សុខភាព​របស់​សិស្ស នៅ​តាម​នៅ​តាម​ថ្នាក់រៀន ។

សូម​បញ្ជាក់​ថា​សិស្ស​ជាប់​នី​ទ្ទេស អេ មាន​ចំនួន ៩៣ នាក់​ក្នុង​ម្នាក់​ៗ​ទទួល​បាន ipad ១​ឈុត និង​ថវិកា​៤០​ម៉ឺន​រៀល​។​លោកនាយក​ នាយិការ វិទ្យាល័យ​ដែល​មាន​សិស្ស​ជាប់​នី​ទ្ទេស A ទាំង ៣៤ វិទ្យាល័យ ក្នុង​មួយ​វិទ្យាល័យ​ទទួល​បាន​ថវិការ​១​លាន​រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ