ប៉ូឡូញ-អ៊ុយក្រែន ៖ ជាមួយនឹងសង្គ្រាមនិងការគំរាមកំហែងរបស់រុស្ស៊ី រដ្ឋមន្ត្រីការពារប្រទេសប៉ូឡូញលោកWLADISLAW KOSINIAK KAMYSZថ្លែងតាមវិទ្យុប៉ូឡូញ កាលពីថ្ងៃទី១០ ធ្នូ ពីការទាក់ទងគ្នាដែលកំពុងធ្វើពីការដោះដូរគ្នារវាងយន្តហោះប្រយុទ្ធMIG-29របស់កងទ័ពអាកាសប៉ូឡូញ ជាមួយបច្ចេកវិទ្យាដ្រូនអ៊ុយក្រែន។

រដ្ឋមន្ត្រីរូបនោះថ្លែងថា គេបានពិភាក្សាជាមួយអ៊ុយក្រែនពីការដោះដូរគ្នារវាងយន្តហោះMIG-29របស់យើង ជាមួយបច្ចេកវិទ្យាដ្រូន ឬមីស៊ីលអ៊ុយក្រែន ។
ចាប់តាំងពីការលុកលុយរបស់រុស្ស៊ីចូលអ៊ុយក្រែនមក ប៉ូឡូញបានផ្ដល់ដល់ក្រុងគៀវមូយផ្នែកធំនៃយន្តហោះចម្បាំងរបស់ខ្លួន ផលិតក្នុងសម័យកាលសហភាពសូវៀត ។ កងយន្តហោះចម្បាំងប៉ូឡូញចាប់តាំងពីមានសង្គ្រាមនោះមក បានដូរថ្មីកងយន្តហោះចម្បាំងខ្លួន ដោយទីញយន្តហោះអាមេរិកឬកូរ៉េខាងត្បូង ។
រដ្ឋមន្ត្រីការពារប្រទេសប៉ូឡូញនិយាយថា MIG-29 នឹងមិនអាចប្រើក្នុងពេលយូរបានទៀតទេដោយកងទ័ពប៉ូឡូញ ។ បណ្ដាយន្តហោះFA-50 F-16 និង F-35 ត្រូវបានបញ្ចូលក្នុងកងទ័ពអាកាសជាមួយបច្ចេកវិទ្យាជាន់ខ្ពស់។ MIG-29 នឹងមិនអាចបន្តប្រើយូរអង្វែងដោយកងទ័ពអាកាសប៉ូឡូញទៀត
ទេ ៕

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ