ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះអាវុធនៅខេត្តពោធិ៍សាត់ ! យោធាថៃបើកការវា.យប្រហារលើកងទ័ពកម្ពុជា

4 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ក្រសួងការពារជាតិ បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០២៥​នេះ​ថា ៖ ស្ថានការណ៍​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​យោធា​ថៃ បាន​បើក​ការ​បាញ់ប្រហារ…

រាជធានី​ភ្នំពេញ ៖ ក្រសួងការពារជាតិ បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០២៥​នេះ​ថា ៖ ស្ថានការណ៍​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​យោធា​ថៃ បាន​បើក​ការ​បាញ់ប្រហារ ក្នុង​ដែន​អធិបតេយ្យ​ស្របច្បាប់​របស់​កម្ពុជា នៅ​ក្នុងភូមិ​សាស្ត្រ​យោធភូមិ​ភាគ​ទី​៥ តំបន់​អូរ​ភ្លុក​ដំរី ខេត្តពោធិ៍សាត់ នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០២៥ ។

ក្រសួងការពារជាតិ បាន​បញ្ជាក់​ថា នៅ​ម៉ោង​១០៖០៦​នាទី យោធា​ថៃ​បាន​បើក​ការ​វាយប្រហារ​មុន​មក​លើទីតាំង​ឈរជើង​របស់​កងទ័ព​កម្ពុជា ក្នុង​តំបន់​អូរ​ភ្លុក​ដំរី ខេត្តពោធិ៍សាត់ ។

ក្រសួងការពារជាតិ បាន​បន្ថែម​ថា កងកម្លាំង​កម្ពុជា បាន​នឹង​កំពុង​ប្រយុទ្ធ​តតាំង​ជាមួយ​សត្រូវ​ឈ្លា​ពាន​យ៉ាង​ស្វិតស្វាញ់ និង​យ៉ាង​រឹង​មាំ ក្នុង​ការ​បំពេញ​តួនាទី​របស់​ខ្លួន ដើម្បី​ការពារ​បូរណភាព​ទឹកដី​របស់​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ