ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​ខេត្តកំពង់ស្ពឺ ចេញវិធានការ​ទប់ស្កាត់​សកម្មភាព​បំផ្លិចបំផ្លាញ​ធនធាន​ជលផល​ធម្ម​ជាតិ និង​ហាមឃាត់​ការ​ប្រើ​ឧបករណ៍​នេសាទ​ខុសច្បាប់

3 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ កាលពី​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០២៥ រដ្ឋបាល​ខេត្តកំពង់ស្ពឺ បាន​ចេញ​សេចក្តីជូនដំណឹង ស្តី​ពី វិធានការ​ទប់ស្កាត់​សកម្មភាព​បំផ្លិចបំផ្លាញ​ធនធាន​ជលផល​ធម្មជាតិ និង​ហាមឃាត់​ការ​ប្រើ​ឧបករណ៍​នេសាទ​ខុសច្បាប់​។ បើ​យោង​តាម…

ខេត្តកំពង់ស្ពឺ​៖ កាលពី​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០២៥ រដ្ឋបាល​ខេត្តកំពង់ស្ពឺ បាន​ចេញ​សេចក្តីជូនដំណឹង ស្តី​ពី វិធានការ​ទប់ស្កាត់​សកម្មភាព​បំផ្លិចបំផ្លាញ​ធនធាន​ជលផល​ធម្មជាតិ និង​ហាមឃាត់​ការ​ប្រើ​ឧបករណ៍​នេសាទ​ខុសច្បាប់​។

បើ​យោង​តាម សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​ខេត្តកំពង់ស្ពឺ មាន​កិត្តិយស​សូម​ជម្រាប​ជូនដំណឹង​ដល់​សាធារណៈជន អាជ្ញា​ធរមាន​សមត្ថកិច្ច ជា​ពិសេស បងប្អូន​ប្រជាពលរដ្ឋ​ដែល​ប្រកប​មុខរបរ​នេសាទ​ក្នុង​ក្រប​ខណ្ឌ​ទូ​ទាំង​ខេត្តកំពង់ស្ពឺ ជ្រាប​ថា កន្លង​ទៅ​រដ្ឋបាល​ខេត្ត​បាន​សង្កេត ឃើញ​ផល​ធនធាន​ជលផល​របស់​ខេត្តកំពង់ស្ពឺ នៅ​តាម​ដែនទឹក​ធម្មជាតិ (​ទំនប់ បឹង ស្ទឹង អាង​ទឹក​ធារាសាស្ត្រ​តូច ធំ ស្រះ ត្រពាំង ប្រឡាយ និង​វាលស្រែ​) មាន​បរិមាណ​ផល​ថយ​ចុះ ដែល​មូលហេតុ​នេះ អាច​បណ្តាល​មក​ពី​ការ​ប្រើប្រាស់​ឧបករណ៍​នេសាទ ខុសច្បាប់​គ្រប់​ប្រភេទ​។

ក្នុង​ន័យ​នេះ ដើម្បី​ចូលរួម​ចំណែក​ថែរក្សា លើកកម្ពស់​ផល​ស្តុក​ធនធាន​ជលផល​ធម្មជាតិ​ឱ្យ​មាន​និរន្តរភាព​សម្រាប់ សន្តិសុខ​ស្បៀង និង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ​ទូទៅ រដ្ឋបាល​ខេត្ត សូម​ដាក់ចេញ​នូវ​វិធានការ​ច្បាប់​ហាមឃាត់​ការ ប្រើប្រាស់​ឧបករណ៍​នេសាទ​មួយ​ចំនួន​ដូច​ខាងក្រោម​៖ -​ឧបករណ៍​ឆក់​ត្រី ឧបករណ៍​ស្បៃ​មុង គ្រឿងផ្ទុះ និង​សារធាតុពុល

-​ការ​ប្រើ​ឧបករណ៍​នេសាទ​បង្កើត​ថ្មី ឬ​របៀប​នេសាទ​បែប​ថ្មី​ដែល​បំផ្លាញ​ធនធាន​ជលផល ឬ​ប្រព័ន្ធ​អេកូឡូស៊ី ផល​ផល

-​ការ​ប្រើ​ឧបករណ៍​ឡុ​ក សាង ស្ឋ និង​ឧបករណ៍​បាញ់​ព្រួញ រួម​ផ្សំ​កែវឆ្លុះ​នៅ​តំបន់​អន្លង់​មេ​ពូជ​វា​រី​សត្វ

-​ការ​ប្រើ​ឧបករណ៍​នេសាទ​ដោយ​មង​ដែល​មាន​ក្រឡា​តូច​ជាង​១,៥​សង់ទីម៉ែត្រ និង​មង​គ្រប់​ប្រភេទ​ដែល​មាន​ក្រឡា​ធំ

ជាង​១៥​សង់ទីម៉ែត្រ និង ឧបករណ៍​នេសាទ​ស្បៃ​មុង​គ្រប់​ប្រភេទ

-​សកម្មភាព​ដែល​បំផ្លាញ​ធនធាន​ជលផល ឬ​បង្ក​ការ​ខូចខាត​ដល់​បរិស្ថាន និង​ប្រព័ន្ធ​អេកូឡូស៊ី​ផល​ផល

-​ហាមឃាត់​ការ​ផលិត ការ​ទិញ ការ​លក់ ការ​ដឹក​ជញ្ជូន ការ​រក្សា​ទុក​ឧបករណ៍​ឆក់​ត្រី ទុក​ឧបករណ៍​ឆក់​ត្រី និង​ឧបករណ៍​នេសាទ​ស្បៃ​មុង

-​ហាមឃាត់​ការ​ចាក់ចោល ការ​បោះចោល ការ​បង្ហូរ ឬ​ការ​បាច​ពង្រាយ​ទៅ​ក្នុង​តំបន់​គ្រប់គ្រង​ជលផល​នូវ​ភាក សំណល់​រឹង រាវ និង​សារធាតុពុល​ទៅ​ក្នុង​តំបន់​គ្រប់គ្រង​ជលផល​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ