ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ចង់​ឃើញ​សហគមន៍​អន្តរជាតិ​មាន​ចំណាត់​ការ​ចំពោះ​យោធា​ថៃ បើ​គ្មាន​ចំណាត់ការ​​ទេ នោះ​យោធា​ថៃ​នឹង​ធ្វើ​ទ​ង្វើ​នេះ​លើ​ប្រទេស​ទន់ខ្សោយ​ទៀត

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​បើ​​សិន​គ្មាន​ចំណាត់ការ​ណាមួយ ដើម្បី​ឲ្យ​កងទ័ព​ថៃ​ទទួល​ខុស​ត្រូវ​ចំពោះ​ទ​ង្វើ​ខុសច្បាប់​រប​ស់​ខ្លួន​ថ្ងៃ​នេះនោះ​ទេ​ កងទ័ព​ថៃ​ឈ្លានពាន​កម្ពុជា​ ថ្ងៃស្អែក​កងទ័ព​ថៃ​អាច​នឹង​ធ្វើ​ដូច​គ្នា​ចំពោះ​ប្រទេស​ដៃ​ទៀត ដែល​ខ្សោយ និង​តូច​ជាង​ខ្លួ​ន​។ ​នេះ​បើ​តាម​ការ​បញ្ជា​ក់រប​ស់លោក​ជំ​ទាវ ​ម៉ា​លី…

រាជធានី​ភ្នំពេញ​ ៖ ​បើ​​សិន​គ្មាន​ចំណាត់ការ​ណាមួយ ដើម្បី​ឲ្យ​កងទ័ព​ថៃ​ទទួល​ខុស​ត្រូវ​ចំពោះ​ទ​ង្វើ​ខុសច្បាប់​រប​ស់​ខ្លួន​ថ្ងៃ​នេះនោះ​ទេ​ កងទ័ព​ថៃ​ឈ្លានពាន​កម្ពុជា​ ថ្ងៃស្អែក​កងទ័ព​ថៃ​អាច​នឹង​ធ្វើ​ដូច​គ្នា​ចំពោះ​ប្រទេស​ដៃ​ទៀត ដែល​ខ្សោយ និង​តូច​ជាង​ខ្លួ​ន​។ ​នេះ​បើ​តាម​ការ​បញ្ជា​ក់រប​ស់លោក​ជំ​ទាវ ​ម៉ា​លី សុជាតា អ្នកនាំពាក្យ​ក្រសួងការពារជាតិ នៅ​ក្នុង​ស​ន្និ​សី​ទ​សារ​ព័​ត៌​មាន​ព្រឹក​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០២៥ នៅ​ទី​ស្តី​គណៈរដ្ឋមន្ត្រី​ ។

លោក​ជំទាវ​បាន​លើក​ឡើង​ថា ​កម្ពុ​​​ជា​ស្នើ​ឲ្យ​សហគមន៍​អន្តរជាតិ​មាន​ចំណាត់ការ​ចំពោះ​ទ​ង្វើ​របស់​យោធា​ថៃ ព្រោះថា​​ទ​ង្វើ​​បែប​នេះ​​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ចំពោះ​សន្តិភាព និង​សន្តិ​សុខ​​ក្នុង​តំបន់​ទាំងមូល​ ។

លោក​ជំទាវ ម៉ា​លី​សុជាតា អ្នក​នាំពាក្យ​ក្រសួងការពារជាតិ​បាន​លើក​ឡើង​ថា ​ចាប់ពីរ​សៀ​ល​ថ្ងៃ​ទី​១០​ ខែធ្នូ ឆ្នាំ​២០២៥ កងកម្លាំង​យោធា​ថៃ​បាន​បាញ់ប្រហារ​ជន​ស៊ី​វិល​ស្លូតត្រង់​​បាត់​ប​ង់​ជីវិត​កើន​ឡើង​រហូត​ដល់​១០​នាក់ ក្នុង​នោះ​ មាន​ទារក​​ម្នាក់​ផង​ដែ និង​មាន​ជន​ស្លូតត្រង់ ស៊ី​វិលរ​ងរ​បួស​កើ​ន​ឡើង​រហូត​ដល់​៦០​នាក់​ ។

ក្រសួងការពារជាតិ​កម្ពុជា​បាន​សម្តែង​ការ​សោកស្តាយ​ចំពោះ​ទ​ង្វើ​​​ពុំ​មាន​ភាព​ស្មោះត្រង់​របស់​​ភាគី​ថៃ និង​ធ្វើការ​ច្រានចោល​ទាំងស្រុង​ចំពោះ​ការ​ចោទ​ប្រកាច់ មួ​លប​ង្កា្​ច់ បំភ្លៃ​ការ​ពិត និង​គ្មាន​មូលដ្ឋាន​ម្តង​ហើយ​ម្តងទៀត​របស់​ភាគី​ថៃ ដែល​ក្លាយជា​ទម្លាប់​របស់​កងទ័ព​ថៃ ដើម្បី​យក​មក​ធ្វើ​ជា​លេស​បម្រើមហិច្ឆតា​ឈ្លៀនពាន​របស់​ខ្លួន​មក​លើ​ដែន​អធិបតេយ្យភាព​ស្របច្បាប់​របស់​កម្ពុជា ។

លោក​ជំទាវ​បាន​លើក​ឡើង​ថា​ ចាប់តាំងពី​ការ​បើក​វាយប្រហារ​យ៉ាង​កំ​រោល​ ​និង​ខុសច្បាប់​យោធា បាន​បំពាន​គ្រប់​លក្ខខណ្ឌ​ទាំងអស់​នូវ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់ និង​សេច​ក្តី​ថ្លែងការណ៍​រួម​ស្តី​ពី​កម្ពុជា​ថៃ  បើ​ទោះបីជា​មានការ​អំពាវនាវ​យ៉ាង​ទទូច​ពី​សំណាក់​សហ​គ​មន៍​អន្តរជាតិ ឲ្យ​ប្រកាន់​ភ្ជាប់​នូវ​កិច្ចព្រមព្រៀង​ទាំងនេះ ភាគី​ថៃ​បាន​លែង​ទទួល​ស្គាល់​កិ​ច្ច​ព្រមព្រៀង​ទាំងនេះ​​ដោយ​ឯកតោ​ភាគី  ។​

ចំណែក​ភាគី​កម្ពុជា​នៅ​តែ​បន្ត​ប្តេជ្ញា​ចិត្ត ម្តង​ហើយ​ម្តងទៀត​​អំពី​ការ​គោរព​នៃ​កិច្ចព្រមព្រៀង​ទាំងនេះ ក៏​ដូច​ជា​កិច្ច​ព្រម​ព្រៀ​ង​ដទៃ​ទៀត​​ ដែល​សបញ្ជាក់​ឲ្យ​ឃើញ​ថា តើ​កម្ពុជា  ឬ​ថៃ​ដែល​ស្រឡាញ់​សន្តិភាព និង​ចង់​ដោះស្រាយ​ជំ​ម្លោះ​ដោយ​សន្តិវិធី​ដោយ​ពិតប្រាកដ? ។

លោក​ជំទាវ​បាន​លើក​ឡើង​ថា ជាក់ស្តែង យោធា​ថៃ​បាន​ប្រព្រឹត្តិ​នូវ​អំពើ​ដែល​រំលោភ​បំ​ពាន​ច្បាប់​អន្តរជាតិ​រាប់​មិន​អស់ ក្នុង​នោះ​ មានការ​ប្រើប្រាស់​យន្តហោះ​ចំ​ម្បាំ​ង F-16  ទម្លាក់​គ្រាប់បែក​ទៅ​លើ​កន្លែង​ស៊ី​វិល ការ​ប្រើប្រាស់​ឧស្ម័ន​ពុល​ការ​បាញ់​ក​ម្ចេ​ច​ទី តាំង​ប្រវត្តិសាស្ត្រ ដូច​ជា​ប្រាសាទ​ព្រះ​វិហារ  ប្រាសាទ​តា​ក្របី   ការ​បាញ់​អាវុធ​ធុន​ធ្ងន់ គ្រប់​ប្រភេទ ដោយ​មិន​រើស​គោលដៅ និង​បណ្តាល​ឲ្យ​ជន​ស៊ី​វិល​ស្លូតត្រង់​ជា​ច្រើន​នាក់​បាន​ស្លាប់ និង​រង​របួស ក្នុង​នោះ​ មាន​ទាំង​ស្ត្រី កុមារ  មនុ​ស្ស​ចាស់ជរា និង​ទ​ង្វើ​ល្មើសច្បាប់​ជា​ច្រើន​ទៀត​ ។  

លោក​ជំទាវ​បាន​បន្ថែម​ថា បើ​ទោះជា​មានបាន​រំលោភ​បំពាន​ និង​ទ​ង្វើ​ជា​ច្រើន​រាប់​មិន​អស់​ទេ កងទ័ព​ថៃ​បាន​ថែម ចោទ​កម្ពុជា​យ៉ាង​ម​ងើ​ល  ដែល​គោលដៅ​តែ​មួយ​គត់​ គឺ​បង្កើត​លេស ដើម្បី​បំរើ​ការ​ឈ្លានពាន ​និង​វាយប្រហារ​មក​លើ​ជន​ស្លូ​ន​ត្រង់​កម្ពុជា​ ។

លោក​ជំទាវ​បាន​បន្ថែម​ទៀត​ថា សហគមន៍​អន្តរជាតិ​ និង​មិនព្រ​ងើយ​កន្តើយ ហើយ​អនុ​ញ្ញាត​ឲ្យ​ប្រទេស​មួយ​ដែល​បោះបង់​ចោល​មា​គ៌ា​សន្តិភាព​តាម​រយៈ​បោះបង់​ចោល​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់ និង​សេចក្តីថ្លែងការណ៍​រួម​ស្តី​ព​សន្តិភាព កម្ពុជា ថៃ ហើយ​មក​ជ្រើសរើស ការ​គំរាម​កំហែង ការ​ប្រើប្រាស់​កំលាំង ដោយ​មិន​ខ្លាចញញើត​ច្បាប់​អន្តរជាតិ សូ​ម្បី​តែ​បន្តិច ​ដោយ​បន្ត​ទ​ង្វើ​រ​របស់​ខ្លួន​ដោយ​និទណ្ឌភាព​ ។   

ជាមួយ​គ្នា​នោះ​ដែរ ​ក្រសួងការពារជាតិ​បាន​អំពាវនាវ​ឲ្យ​ភាគី​ថៃ​បញ្ឈប់​ជា​បន្ទាន់ ​ចំពោះ​ការ​វាយ​ប្រហារ​ដោយ​មិន​រើស​អើយ ជា​ពិសេស ​លើ​ប្រជាជន​ស៊ី​វិល ហេរ​ដ្ឋា​រចនាសម្ព័ន្ធ​ស៊ី​វិល  បញ្ឈប់​ការ​វាយប្រហារ​លើ​ទីតាំង​ប្រវត្តិសាស្ត្រ  ដែល​មិន​ត្រឹម​ជាស​ម្ប​វ​ប្ប​ធម៌​ដ៏​មាន​តម្លៃ​សម្រាប់​​កម្ពុជា​ប៉ុណ្ណោះ​ទេ  ប៉ុន្តែ​សម្រាប់​មនុស្សជាតិ​ទាំងមូល និង​បញ្ឈប់​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ប្រែ​ទៅ​ជា​ខ្មៅ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ