ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំទាវទី១កម្ពុជា ៖ «វីរៈកងទ័ពយកជីវិតការពារការឈ្លានពាន ដើម្បីពលរដ្ឋជាង១៧លាននាក់» យើង​​​ជួរ​ក្រោយរួម​កម្លាំង​ជួយគ្នា

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ជំទាវ​ទី​១ នៃ​កម្ពុជា បាន​បង្ហោះ​សារ​ដ៏​មាន​អត្ថន័យ​នៅ​លើ​បណ្តាញ​សង្គម ដោយ​កោតសរសើរ​ចំពោះ​វីរភាព​របស់​កងទ័ព​ដែល​បាន​លះបង់​ជីវិត ដើម្បី​ការពារ​ជាតិ​ពី​ការ​ឈ្លានពាន…

រាជធានី​ភ្នំពេញ ៖ លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ជំទាវ​ទី​១ នៃ​កម្ពុជា បាន​បង្ហោះ​សារ​ដ៏​មាន​អត្ថន័យ​នៅ​លើ​បណ្តាញ​សង្គម ដោយ​កោតសរសើរ​ចំពោះ​វីរភាព​របស់​កងទ័ព​ដែល​បាន​លះបង់​ជីវិត ដើម្បី​ការពារ​ជាតិ​ពី​ការ​ឈ្លានពាន និង​ការពារ​សុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ជាង​១៧​លាន​នាក់ ។

លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ជំទាវ​ទី​មួយ​របស់​កម្ពុជា បាន​បង្ហោះ​សារ​នៅ​លើ​បណ្តាញ​សង្គម​នា​ព្រឹក​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០២៥​នេះ​ថា ៖ វី​រៈ​កងទ័ព​យើង​យក​ជីវិត​ការពារ​នូវ​ការ​ឈ្លានពាន យក​ជីវិត​ពាំង​គ្រាប់ ដើម្បី​ប្រជាពលរដ្ឋ​ជាង​១៧​លាន​នាក់ ។

លោក​ជំទាវ​ទី​១​របស់​កម្ពុជា បាន​បញ្ជាក់​បន្ថែម​ថា យើង​ជា​កងទ័ព​ជួរ​ក្រោយ សូម​ចូលរួម​កម្លាំង​ជួយ​គ្នា​ក្នុង​គ្រានេះ ទៅ​តាម​ជំនាញ និង​លទ្ធភាព​ដែល​អាច​ជួយ​បាន ។

សូម​បញ្ជាក់​ថា លោក​ជំទាវ​បាន​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​ជា​កម្លាំង​ជួរ​ក្រោយ ត្រូវ​ចូលរួម​យ៉ាង​សកម្ម​តាម​រយៈ​ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ប្រើប្រាស់​ជំនាញ និង​លទ្ធភាព​រៀង​ៗ​ខ្លួន ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​បេសកកម្ម​ការពារ​ជាតិ​ដ៏​សំខាន់​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ