ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​រិះ​គន់​​អង្គការ​UNESCO​​មិន​ចេញ​ប្រតិកម្ម​ករណី​ថៃ​បា​.​ញ់​បំផ្លាញ​ប្រាសាទបុរាណ​ជា​សម្បត្តិ​បេតិ​ក​ភណ្ឌ​ជាតិ និង​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​កម្ពុជា

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា ឯកឧត្តម​ទេស​រដ្ឋមន្ត្រី កែវ រ៉េ​មី បាន​ប្រតិកម្ម​នឹង​អង្ក​ការ​យូ​ណេ​ស្កូ​(UNESCO) មិន​បាន​ចេញ​សេចក្តី​ថ្លៃ​ការណ៍​ប្រតិកម្ម​នឹង​ការ​ណី​ថៃ​បាញ់​បំផ្លាញ​ប្រាសាទបុរាណ​ទៅ​លើ​សម្បត្តិ​បេតិកភណ្ឌ​ជាតិ និង​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​កម្ពុជា ។…

រាជធានី​ភ្នំពេញ ៖ ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា ឯកឧត្តម​ទេស​រដ្ឋមន្ត្រី កែវ រ៉េ​មី បាន​ប្រតិកម្ម​នឹង​អង្ក​ការ​យូ​ណេ​ស្កូ​(UNESCO) មិន​បាន​ចេញ​សេចក្តី​ថ្លៃ​ការណ៍​ប្រតិកម្ម​នឹង​ការ​ណី​ថៃ​បាញ់​បំផ្លាញ​ប្រាសាទបុរាណ​ទៅ​លើ​សម្បត្តិ​បេតិកភណ្ឌ​ជាតិ និង​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​កម្ពុជា ។

ឯកឧត្តម​កែវ រ៉េ​មី បាន​សរសេរ​លើ​បណ្តាញ​សង្គម កាលពី​យប់​ថ្ងៃ​ទី​១០ ធ្នូ ដោយ​មាន​ខ្លឹម​យ៉ាង​ដូច្នេះ​ថា​៖ ប្រទេស​ដែល​ជា​សមាជិក UNESCO មាន​ចំនួន​១៩៤​ប្រទេស​។ នៅ​ក្នុង​អាណត្តិ​មុន​ៗ​នៃ​អ្នកដឹកនាំ UNESCO ក្រៅ​តែ​មានចំណេះ​ជំនាញ​ក៏​មាន​មនោសញ្ចេតនា​យ៉ាង​ជ្រាលជ្រៅ​ចេះ​ស្រឡាញ់ និង​ឲ្យ​តម្លៃ​ទៅ​លើ​ប្រាសាទបុរាណ​ទៅ​លើ​សម្បត្តិ​បេតិកភណ្ឌ​ជាតិ និង​សម្បត្តិ​បេតិក​ភណ្ឌ​ពិភពលោក ។

រាល់​ការ​ប៉ះទង្គិច​នូវ​ជម្លោះផ្ទៃក្នុង ឬ​ជម្លោះ​ប្រទេស​និង​ប្រទេស UNESCO តែងតែ​ចេញ​នូវ​សេចក្តីថ្លែងការណ៍​ក្នុង​ការ​ការពារ និង​បង្កា​ទប់ស្កាត់​ដែល​នឹង​អាច​ប៉ះពាល់ ឬ​ឈាន​ទៅ​បំផ្លាញ​ដល់​សម្បត្តិ​វប្បធម៌​មនុស្សជាតិ ។

Screenshot

ឯកឧត្តម​បាន​បញ្ជាក់​ថា «​តែ​ឥឡូវ​ទាហាន​ថៃ​បានដៃ​បំផ្លិចបំផ្លាញ​នូវ​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​តាំងពី​ដំណាក់កាល​ឈ្លានពាន​លើក​ទី​មួយ​រហូត​ដល់​ពេល​នេះ ក៏​គ្មាន​អ្នកជំនាញ​ណា ឬ​អ្នក​ទទួលខុសត្រូវ​នៅ​ក្នុង​ស្ថាប័ន​អន្តរជាតិ​ណា​បាន​ចេញ​មុខ​ទប់ស្កាត់ ឬ​ថ្កោលទោស​រាល់​ការ​បំផ្លិចបំផ្លាញ​របស់​ទាហាន​ថៃ​»​។

ឯកឧត្តម​បាន​លើក​ឡើង​ថា ផ្ទាំង​ថ្ម​ទាំងឡាយ​ដែល​ជា​ស្នាដៃ​នែ​បុព្វបុរស​ខ្មែរ​បាន​និង​កំពុង​ស្រែក​ការ​ឈឺចាប់​ដង្ហោយហៅ​អ្នក​ជួយ​សង្គ្រោះ​ចេញពី​ពួក​ទមិឡ​ឈ្លានពាន​ដែល​ជាស​ត្រូវ​ប្រវត្តិ
សាស្ត្រ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ