ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បញ្ជា​ម៉ឺងម៉ាត់​ពី​ថ្នាក់ដឹកនាំ! ទេសរដ្ឋមន្រ្តី គន់ គីម ណែនាំ ឱ្យ​ដោះស្រាយ​តម្រូវការ​បន្ទាន់​របស់​ជនភៀសសឹក​ជាង ១២ម៉ឺន​នាក់

2 ថ្ងៃ មុន

​ព្រំដែនកម្ពុជា៖ក្រោយពីបានចុះពិនិត្យស្ថានភាពប្រជាពលរដ្ឋភៀសសឹកដែលកើនឡើងដល់ជាង ១២ម៉ឺននាក់ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ លោក កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី…

​ព្រំដែនកម្ពុជា៖ក្រោយពីបានចុះពិនិត្យស្ថានភាពប្រជាពលរដ្ឋភៀសសឹកដែលកើនឡើងដល់ជាង ១២ម៉ឺននាក់ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ លោក កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានចេញនូវ បទបញ្ជាម៉ឺងម៉ាត់ ទៅកាន់អាជ្ញាធរខេត្តបន្ទាយមានជ័យ និងឧត្តរមានជ័យ ដើម្បីធានាបាននូវសុខុមាលភាពរបស់ប្រជាពលរដ្ឋ។

យោងតាមការផ្សាយរបស់ក្រសួងព័ត៌មាន បានឱ្យដឹងថាក្នុងពេលពិនិត្យមណ្ឌលសុវត្ថិភាពជាច្រើនកន្លែង លោកទេសរដ្ឋមន្រ្តីបានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរមូលដ្ឋានក្នុងការចាត់ចែងមណ្ឌលស្នាក់នៅបណ្តោះអាសន្ន និងការផ្គត់ផ្គង់អំណោយរបស់កាកបាទក្រហមកម្ពុជា។

​លោកទេសរដ្ឋមន្រ្តី គន់ គីម បាន ណែនាំឱ្យអាជ្ញាធរត្រូវតាមដានឱ្យបានហ្មត់ចត់រាល់តម្រូវការចាំបាច់ របស់ជនភៀសសឹក ដោយមិនអាចខ្វះបាននូវ​រួមមានស្បៀងអាហារ​ សម្ភារៈប្រើប្រាស់ និង ថ្នាំសង្កូវ ជាដើម។

លោកបានបញ្ជាក់ច្បាស់ថា​ ក្នុងករណីមានការខ្វះខាត ត្រូវស្នើទៅកាន់រដ្ឋបាលខេត្ត ឬមន្ទីរជំនាញភ្លាម ដើម្បីចាត់ចែងផ្គត់ផ្គង់ជូនប្រជាពលរដ្ឋឱ្យបានគ្រប់គ្រាន់។

​សូមជម្រាបជូនថាការចុះពិនិត្យ និងការដាក់បទបញ្ជាបន្ទាន់នេះ គឺដើម្បីធានាថា ប្រជាពលរដ្ឋភៀសសឹកទាំងអស់ទទួលបាននូវការឆ្លើយតបយ៉ាងឆាប់រហ័សចំពោះតម្រូវការរបស់ពួកគេ ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ