ខេត្តបាត់ដំបង៖ អាជ្ញាធរខេត្តបាត់ដំបងបានប្រកាសពីការត្រៀមលក្ខណៈយ៉ាងមមាញឹក ដើម្បីត្រៀមទទួល និងផ្តល់កន្លែងស្នាក់នៅបណ្ដោះអាសន្នប្រកបដោយសុវត្ថិភាពជូនដល់បងប្អូនប្រជាពលរដ្ឋដែលបានភៀសខ្លួន។
យោងតាមការផ្សាយរបស់រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំក្រុមការងារចម្រុះចុះពិនិត្យដោយផ្ទាល់ទៅលើទីតាំងមណ្ឌលសុវត្ថិភាពជាច្រើនកន្លែង។
ក្រុមការងារបានចុះពិនិត្យកន្លែងរៀបចំក្នុងស្រុកសំខាន់ៗចំនួនពីរគឺ៖ ស្រុកបវេល និងស្រុកថ្មគោល។
យោងតាមរបាយការណ៍ផ្លូវការចេញផ្សាយដោយក្រសួងមហាផ្ទៃ បានឱ្យដឹងថា ចំនួនជនភៀសសឹកសម្រាប់ខេត្តបាត់ដំបងបានកើនឡើងដល់ ៨១៨ គ្រួសារ ស្មើនឹងមនុស្សចំនួន ៣.២៨៦ នាក់ គិតចាប់ពីម៉ោង ១២:០០ ថ្ងៃត្រង់ រហូតដល់ម៉ោង ១៨:០០ ល្ងាច ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥៕
ចែករំលែកព័តមាននេះ