ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​គ្រោះថ្នាក់ដល់អាយុជីវិត! ផ្លែចេកអាចបង្កជាអាលែកហ្ស៊ីធ្ងន់ធ្ងរចំពោះមនុស្សមួយចំនួន

2 ថ្ងៃ មុន

​សុខភាព៖ តើអ្នកចូលចិត្តញ៉ាំចេកដែរទេ? សូមប្រុងប្រយ័ត្ន! បើទោះបីជាចេកជាផ្លែឈើដែលសម្បូរទៅដោយសារធាតុចិញ្ចឹម និងពេញនិយមយ៉ាងណាក្តី ក៏វានៅតែអាចបង្កជា អាលែកហ្ស៊ី ចំពោះមនុស្សមួយចំនួនដែរ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស បានបង្ហាញថា…



សុខភាព៖ តើអ្នកចូលចិត្តញ៉ាំចេកដែរទេ? សូមប្រុងប្រយ័ត្ន! បើទោះបីជាចេកជាផ្លែឈើដែលសម្បូរទៅដោយសារធាតុចិញ្ចឹម និងពេញនិយមយ៉ាងណាក្តី ក៏វានៅតែអាចបង្កជា អាលែកហ្ស៊ី ចំពោះមនុស្សមួយចំនួនដែរ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស បានបង្ហាញថា ផ្លែចេកមានសមត្ថភាពបង្កប្រតិកម្មអាលែកហ្ស៊ី ដែលអាចមានចាប់ពីកម្រិតស្រាល រហូតដល់គ្រោះថ្នាក់បំផុត។

សញ្ញាគួរឲ្យប្រុងប្រយ័ត្ន!

ប្រសិនបើអ្នកមានអាការៈដូចខាងក្រោមក្រោយពេលបរិភោគចេក៖

  • រមាស់
  • កន្ទាលត្រអាក
  • ហើម
  • ពិបាកដកដង្ហើម

​ដំណឹងដ៏គួរឲ្យព្រួយបារម្ភបំផុត៖

អាការៈទាំងនេះអាចឈានទៅដល់ស្ថានភាពធ្ងន់ធ្ងរមួយហៅថា អាលែកហ្ស៊ីធ្ងន់ធ្ងរ​ ដែលជាប្រតិកម្មអាលែកហ្ស៊ីស្រួចស្រាវទូទាំងរាងកាយ ហើយអាច គ្រោះថ្នាក់ដល់អាយុជីវិត ប្រសិនបើមិនបានព្យាបាលទាន់ពេលវេលា។

អ្វីដែលអ្នកគួរធ្វើ?

ប្រសិនបើអ្នកសង្ស័យថាមានប្រតិកម្មអាលែកហ្ស៊ីនឹងចេក ឬមានអាការៈណាមួយដែលបានរៀបរាប់ខាងលើ សូមប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ