ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនភៀសសឹក​កើន​ដល់​ជិត​១៣​ម៉ឺន​នាក់​ហើយ

9 ម៉ោង មុន
  • ភ្នំពេញ

ជនភៀសសឹក​ដោយសារ​តែ​សង្គ្រាម​ឈ្លានពាន​ពី​សំណាក់​យោធា​ថៃ​ បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​តាម​ព្រំដែន​សរុប​ប្រមាណ​ជា​ជិត​១៣​ម៉ឺន​នាក់​ហើយ ។ តាម​សេចក្តីរាយការណ៍​របស់​ក្រសួងការពារជាតិ ​ដែល​បាន​ចេញ​នៅ​រសៀល​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០២៥​​ ថា គិត​ត្រឹម​ម៉ោង​១២​ថ្ងៃ​ត្រង់នេះ​ ជនភៀសសឹក​ទាំងអស់​មាន​១២៧.១៣៣…

ជនភៀសសឹក​ដោយសារ​តែ​សង្គ្រាម​ឈ្លានពាន​ពី​សំណាក់​យោធា​ថៃ​ បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​តាម​ព្រំដែន​សរុប​ប្រមាណ​ជា​ជិត​១៣​ម៉ឺន​នាក់​ហើយ ។

តាម​សេចក្តីរាយការណ៍​របស់​ក្រសួងការពារជាតិ ​ដែល​បាន​ចេញ​នៅ​រសៀល​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០២៥​​ ថា គិត​ត្រឹម​ម៉ោង​១២​ថ្ងៃ​ត្រង់នេះ​ ជនភៀសសឹក​ទាំងអស់​មាន​១២៧.១៣៣ នាក់ ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា ជនភៀសសឹក​នៅ​ខេត្តឧត្តរមានជ័យ​ មាន​ប្រមាណ​ជា​៣៣.៧៨៧ នាក់ មក​ពី​ខេត្តព្រះវិហារ​មាន​២១.៦៣៩​នាក់ ពី​ខេត្តបន្ទាយមានជ័យ​មាន​៣៦.២៤៤ នាក់ ពី​ខេត្តពោធិសាត់​មាន​៣.២២១​នាក់ ពី​ខេត្តបាត់ដំបង​មាន​៤០៥​នាក់ និង​ខេត្តសៀមរាប​មាន​៣១.៨៣៧ នាក់ ។

ដោយឡែក​ ជន​ស៊ី​វិល​ដែល​បាន​ពលី​នៅ​ក្នុង​ពេល​ដែល​យោធា​ថៃ​វាយប្រហារ​កម្ពុជា​គឺ​នៅ​តែ​៧​នាក់​ដដែល​ទេ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ