ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«អ្នក គឺជាវីរបុរសក្នុងបេះដូងពួកយើង!» សារដ៏រំជួលចិត្តពីជំទាវទី១កម្ពុជាជូនវីរ​យុទ្ធ​ជន និង​វីរ​យុទ្ធ​នារី

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ជំទាវ​ទី​មួយ​របស់​កម្ពុជា បាន​បង្ហោះ​សារ​នៅ​លើ​បណ្តាញ​សង្គម​នា​ម៉ោងជាង​១២​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០២៥​នេះ​ថា ៖…

រាជធានី​ភ្នំពេញ ៖ លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ជំទាវ​ទី​មួយ​របស់​កម្ពុជា បាន​បង្ហោះ​សារ​នៅ​លើ​បណ្តាញ​សង្គម​នា​ម៉ោងជាង​១២​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០២៥​នេះ​ថា ៖ «​បេះដូង​អ្នក​ការពារ ៖ លិខិត​ពីក្រោយ ជូន​ទៅ​ជួរ​មុខ​» ជូន​ចំពោះវីរ​យុទ្ធ​ជន និង​វីរ​យុទ្ធ​នារី នៃ​កង​យោធពលខេមរភូមិន្ទ ជាទី​គោរព ។

ជំទាវ​ទី​មួយ​របស់​កម្ពុជា បាន​បញ្ជាក់​ថា ក្នុង​ពេល​ដែល​ពួក​យើង​កំពុង​ដេក​លក់​យ៉ាង​ស្កប់ស្កល់​ក្រោម​ដំបូលផ្ទះ​ដ៏​កក់ក្តៅ ពួក​យើង​ដឹង​ថា នៅ​ទីនោះ​… នៅ​តាម​ព្រំដែន ក្នុង​ព្រៃ​ជ្រៅ កណ្តាល​ភ្លៀង​ផ្គរ ឬ​ក្រោម​កម្ដៅថ្ងៃ​ដ៏​រលាក បងប្អូន​កំពុង​ឈរ​យ៉ាង​រឹង​មាំ ដោយ​យក​សាច់​ស្រស់ និង​ឈាម​ស្រស់ ធ្វើ​ជា​របង​ការពារ​មាតុភូមិ​មួយ​នេះ​។

ជំទាវ​ទី​មួយ​របស់​កម្ពុជា បាន​បន្ត​ថា ពាក្យ​ថា «​ការពារ​ជាតិ​» សម្រាប់​ពួក​យើង គឺ​គ្រាន់តែ​ជា​ពាក្យ​និយាយ តែ​សម្រាប់​បងប្អូន វា គឺជា «​ការ​លះបង់​» ដ៏​ធំធេង​បំផុត ។ បងប្អូន​សុខចិត្ត​ឃ្លាតឆ្ងាយ​ពី​ក្រុម​គ្រួសារ ឆ្ងាយ​ពី​ប្រពន្ធ​កូន និង​ឪពុក​ម្តាយ ដើម្បី​មក​ថែរក្សា​សុខ​សន្តិភាព​ឱ្យ​ប្រជាជន​រាប់​លាន​នាក់ ។ រាល់​ដំណក់ញើស​ដែល​ហូរ​ចុះ គឺជា​តម្លៃ​នៃ​សេចក្តីសុខ​សាន្ត​របស់​ជាតិ ហើយ​រាល់​ជំហាន​ដែល​បងប្អូន​ដើរ​ល្បាត គឺជា​ការ​ធានា​នូវ​បូរណភាព​ទឹកដី​នៃ​កម្ពុជា ។

សូមកុំ​មាន​អារម្មណ៍​ថា​ឯកា​! ទោះបីជា​បងប្អូន​នៅ​ឆ្ងាយ ប៉ុន្តែ​បេះដូង​របស់​ប្រជាជន​ខ្មែរ​គ្រប់​រូប គឺ​នៅ​ក្បែរ​បងប្អូន​ជា​និច្ច ។ ពួក​យើង​សូម​ឱន​កាយ​គោរព​ចំពោះ​វីរភាព​ដ៏​អង់អាច​ក្លាហាន និង​សូម​ចង​ចាំ​ទុក​នូវ​គុណ​បំណាច់​ដ៏​ថ្លៃថ្លា​នេះ​នៅ​ក្នុង​ក្រអៅបេះដូង​ជា​រៀង​រហូត ។

សូម​វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​លោក ព្រលឹង​ដូនតា និង​ទេវតា​ថែរក្សា​ព្រះរាជាណាចក្រ​កម្ពុជា សូម​តាម​ជួយ​បីបាច់​ថែរក្សា បងប្អូន​កងទ័ព​ទាំងអស់ ឱ្យ​ជួប​តែ​សុខ​សុវត្ថិភាព ឈ្នះ​អស់​មារ​សត្រូវ និង​ត្រឡប់​មក​ជួបជុំ​គ្រួសារ​វិញ​ដោយ​ស្នាមញញឹម​នៃ​ជ័យជម្នះ​។ អ្នក គឺជា​វីរបុរស​ក្នុង​បេះដូង​ពួក​យើង​! ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ