ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​អប់រំ​សម្រេច​ផ្អាក​ដំណើរការ​បង្រៀន និង​រៀនក្នុងស្រុក​សំឡូត ស្រុក​កំ​រៀង ស្រុក​សំពៅ​លូន និង​ស្រុក​ភ្នំព្រឹក

4 ម៉ោង មុន
  • បាត់ដំបង

រាជធានី​ភ្នំពេញ ៖ ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០២៥​នេះ បាន​ចេញ​សេចក្តីជូនដំណឹងស្តី​ពីការ​ផ្អាក​ដំណើរការ​បង្រៀន និង​រៀនជា​បណ្តោះអាសន្ន​ក្នុងស្រុក​សំឡូត…

រាជធានី​ភ្នំពេញ ៖ ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០២៥​នេះ បាន​ចេញ​សេចក្តីជូនដំណឹងស្តី​ពីការ​ផ្អាក​ដំណើរការ​បង្រៀន និង​រៀនជា​បណ្តោះអាសន្ន​ក្នុងស្រុក​សំឡូត ស្រុក​
កំ​រៀង ស្រុក​សំពៅ​លូន និង​ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង​។

មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត បាន​ជម្រាប​ជូន​គណៈ​គ្រប់គ្រង​គ្រប់​គ្រឹះស្ថានសិក្សា លោកគ្រូ អ្នកគ្រូ បុគ្គលិក​អប់រំ​អ្នក​អាណាព្យាបាល​ និង​សិស្សានុសិស្ស​ទាំងអស់​ជ្រាប​ថា ដោយ​មានការ​ឈ្លានពាន​ពី​សំណាក់​យោធា​ថៃ​មក​លើ​ព្រំដែន នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏​ដូច​ជា ក្នុងភូមិ​សាស្ត្រ​ស្រុក​ចំនួន​៤ (​ស្រុក​សំឡូត ស្រុក​កំ​រៀង ស្រុក​សំពៅ​លូន និង​ស្រុក​ភ្នំព្រឹក​) ក្នុង​ខេត្តបាត់ ដំបង ចាប់ពី​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០២៥​នេះ មន្ទីរ​អប់រំ យុវជន និងកីឡា​ខេត្ត សម្រេច​អនុញ្ញាត​ឱ្យ​គ្រឹះស្ថានសិក្សា​ទាំងអស់​ក្នុងស្រុក​ទាំង៤​ខាងលើ​ ផ្អាក​ដំណើរការ​បង្រៀន និង​រៀនបណ្តោះ អាសន្ន រហូត​ដល់​មានការ​ជូនដំណឹង​ជា​ថ្មី ។

ដើម្បី​ធានា​សុខ​សុវត្ថិភាព​ដល់ លោកគ្រូ អ្នកគ្រូ បុគ្គលិក​អប់រំ និង​សិស្សានុសិស្ស​ទាំងអស់​បញ្ចៀស​​បាន​នូវ​គ្រោះថ្នាក់​ដែល​បណ្តាល​មក​ពី​ការ​បាញ់​ផ្លោង​កាំភ្លើង​ធំ​របស់​ភាគី​ថៃ មក​ក្នុង​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ