ខេត្តបាត់ដំបង ៖ ក្រសួងការពារជាតិកម្ពុជាលើកឡើងពី ស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីយោធាថៃ បានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋស៊ីវិលកម្ពុជា នៅក្នុងភូមិសាស្ត្រយោធភូមិភាគទី៥ ស្រុកភ្នំព្រឹក ស្រុកសំពៅលូន ខេត្តបាត់ដំបង ។

ក្រសួងការពារជាតិនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ បានឲ្យដឹងថា ម៉ោង១១:១៥នាទី យោធាថៃបានធ្វើសកម្មភាពបាញ់ផ្លោងចំនួន ២គ្រាប់ ចូលក្នុងភូមិសាស្ត្រឃុំចក្រី ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។
ម៉ោង១១:៣០នាទី យោធាថៃបានបង្កើនកម្លាំងថ្មើរជើង និងចល័តរថក្រោះ ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។

ក្រសួងការពារជាតិកម្ពុជាបាន ឲ្យដឹងថាពេលនេះ កងកម្លាំងកម្ពុជាបាននឹងកំពុងប្រយុទ្ធតតាំងជាមួយសត្រូវឈ្លាពាន និងឈរជើងយ៉ាងរឹងមាំ ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា៕
ចែករំលែកព័តមាននេះ