ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យោធាថៃបា.ញ់កាំភ្លើ.ងធំ និងប្រើដ្រូនទម្លាក់គ្រាប់លើ«ពលរដ្ឋស៊ីវិលកម្ពុជា» នៅពោធិ៍សាត់

3 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួងការពារជាតិ បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០២៥​នេះ​ថា ៖ សូម​ជម្រាប​ជូន​នូវ​ស្ថានការណ៍​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​យោធា​ថៃ បាន​បើក​ការ​បាញ់ប្រហារ​មក​លើ​ប្រជាពលរដ្ឋ​ស៊ី​វិល​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួងការពារជាតិ បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០២៥​នេះ​ថា ៖ សូម​ជម្រាប​ជូន​នូវ​ស្ថានការណ៍​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​យោធា​ថៃ បាន​បើក​ការ​បាញ់ប្រហារ​មក​លើ​ប្រជាពលរដ្ឋ​ស៊ី​វិល​កម្ពុជា នៅ​ក្នុងភូមិ​សាស្ត្រ​យោធភូមិ​ភាគ​ទី​៥ ភូមិ​ជ័យ​ជំនះ ឃុំ​ថ្មដា ស្រុក​វាល​វែង ខេត្តពោធិ៍សាត់ ។

-ម៉ោង​៩:០១​នាទី យោធា​ថៃ បាន​ប្រើប្រាស់​កាំភ្លើង​ធំ​ចំនួន​១​គ្រាប់ ផ្លោង​ចូល​ចំណុច​ភូមិសាស្ត្រ​ជ័យ​ជំនះ ឃុំ​ថ្មដា ស្រុក​វាល​វែង ខេត្តពោធិ៍សាត់ ។

-ម៉ោង​៩:០៨​នាទី យោធា​ថៃ​បាន​ប្រើប្រាស់​កាំភ្លើង DK ចំនួន​២​គ្រាប់ និង​ប្រើប្រាស់​ដ្រូ​ន​ទំលាក់​គ្រាប់ មក​ក្នុង​នៅ​ភូមិសាស្ត្រ​ជ័យ​ជំនះ ឃុំ​ថ្មដា ស្រុក​វាល​វែង ខេត្តពោធិ៍សាត់ ។

ក្រសួងការពារជាតិ​បាន​បន្ត​ថា កងកម្លាំង​កម្ពុជា បាន​នឹង​កំពុង​ប្រយុទ្ធ​តតាំង​ជាមួយ​សត្រូវ​ឈ្លា​ពាន និង​ឈរជើង​យ៉ាង​រឹង​មាំ ក្នុង​ការ​បំពេញ​តួនាទី​របស់​ខ្លួន ដើម្បី​ការពារ​បូរណភាព​ទឹកដី​របស់​កម្ពុជា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ