ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លើងឆេះដ៏សាហាវ​ក្នុងក្រុងញូវយ៉ក បណ្ដាលឲ្យដំបូលបាក់មួយផ្នែក និងជនស៊ីវិល​៣​នាក់រងរបួស​

6 ម៉ោង មុន

សហរដ្ឋអាមេរិក ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​៩​ធ្នូ អគារ​ធំ​មួយ​នៅ​ក្រុង​ញូ​វ​យ៉​ក កើត​មាន​ភ្លើង​ឆេះ​ដ៏​សាហាវ បណ្ដាល​ឲ្យ​បាក់​ដំបូល​មួយ​ផ្នែក ហើយ​ប្រជាជន​ត្រូវ​បាន​ជម្លៀស​ចេញ​។ អគារ​UPPER WEST SIDE​នោះ​ស្ថិត​នៅ​តំបន់​ម៉ា​ន់​ហា​តាន់​។…

សហរដ្ឋអាមេរិក ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​៩​ធ្នូ អគារ​ធំ​មួយ​នៅ​ក្រុង​ញូ​វ​យ៉​ក កើត​មាន​ភ្លើង​ឆេះ​ដ៏​សាហាវ បណ្ដាល​ឲ្យ​បាក់​ដំបូល​មួយ​ផ្នែក ហើយ​ប្រជាជន​ត្រូវ​បាន​ជម្លៀស​ចេញ​។

អគារ​UPPER WEST SIDE​នោះ​ស្ថិត​នៅ​តំបន់​ម៉ា​ន់​ហា​តាន់​។ តាម​កាសែត​ញូ​វ​យ៉​ក​ប៉ុស្តិ៍​ថា ភ្លើង​ចាប់​ឆាបឆេះ​នា​វេលា​ម៉ោង​៨​និង​២០​នាទី​ម៉ោង​ក្នុងស្រុក នៅ​ជាន់​ខាងលើ​បំផុត​នៃ​អគារ​មាន​កម្ពស់​៦​ជាន់​នោះ មុន​ពេល​ឆេះ​រាលដាល​ដល់​លំនៅ​ឋាន​ជា​ច្រើន និង​បណ្ដា​ជាន់​ខាងក្រោម​។ ក្រុម​អ្នក​ពន្លត់ភ្លើង​បាន​លើក​មក​ដល់​ភ្លាម​ៗ ហើយ​ប្រាប់​ថា​ជាន់​ខាងលើ​បំផុត ត្រូវ​ភ្លើង​ឆេះ​ពេញទំហឹង ហើយ​ដំបូល​អគារ​ត្រូវ​បាក់​មួយ​ផ្នែក​។

បណ្ដា​អ្នក​ជួយ​សង្គ្រោះ​ត្រូវ​ដក​ចេញពី​ជាន់​ខាងលើ​នោះ ពេល​ដំបូល​ចាប់ផ្ដើម​បាក់​ធ្លាក់​។ ក្រុម​អ្នក​ពន្លត់ភ្លើង​បន្ត​ការ​ពន្លត់​ពី​ខាងក្រៅ​អគារ​ដោយ​ប្រើ​ជណ្ដើរ និង​បាញ់​ទឹក​។ ប៉ុន្តែ​ធាតុអាកាស​ត្រជាក់​ខ្លាំង​បំផុត នាំ​ឲ្យ​មានការ​លំបាក​ព្រោះ​ទឹក​ដែល​ប្រើ​បាញ់​ឆាប់​កក​ភ្លាម​ៗ​។

តាម​សេចក្ដី​ប្រកាស​មួយ​របស់​ក្រុម​អ្នក​ពន្លត់ភ្លើង​ក្រុង​ញូ​វ​យ៉​កថា មនុស្ស​៣​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ជាមួយ​របួសស្រាល ហើយ​អ្នក​ពន្លត់ភ្លើង​ម្នាក់​រង​ការ​រលាក​។ ជាមួយ​អន្តរ​គម​ន៍​របស់​អ្នក​ពន្លត់ភ្លើង​ដល់​ទៅ​ប្រមាណ​ជា​១៤០​នាក់ ភ្លើង​ត្រូវ​បាន​ពន្លត់​នា​វេលា​ម៉ោង​១០​និង​៣០​នាទី​។ មូលហេតុ​នៃ​ភ្លើង​ឆេះ​នោះ​នៅ​មិន​ទាន់​ដឹង​នៅឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ