ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​ក្រសួងការពារជាតិ​៖ កងទ័ព​កម្ពុជា​បា.ញ់ប្រហារ​តប​វិញ​ ដើម្បី​ការពារ​ខ្លួន​ពី​ការ​ប្រហា​ររបស់​យោធា​ថៃ

24 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​កម្ពុជា​បាន​គូសបញ្ជាក់​ថា គោលដៅ​នៃ​ការ​បាញ់ប្រហារ​ការពារ​ខ្លួន​របស់​វីរ​កងទ័ព​កម្ពុជា ផ្តោត​សំខាន់​តែ​ទៅ​លើ​គោលដៅ​យោធា​ថៃ​តែ​ប៉ុណ្ណោះ ។ ក្នុង​សន្និសីទ​សារព័ត៌មាន ស្ដី​ពី «​បច្ចុប្បន្នភាព​ស្តី​ពី​ស្ថានការណ៍​ព្រំដែន​កម្ពុជា​-​ថៃ បន្ទាប់​ពី​កងទ័ព​ថៃ​បាន​បើក​ការ​វាយប្រហារ​មុន​មក​លើ​កងទ័ព…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​កម្ពុជា​បាន​គូសបញ្ជាក់​ថា គោលដៅ​នៃ​ការ​បាញ់ប្រហារ​ការពារ​ខ្លួន​របស់​វីរ​កងទ័ព​កម្ពុជា ផ្តោត​សំខាន់​តែ​ទៅ​លើ​គោលដៅ​យោធា​ថៃ​តែ​ប៉ុណ្ណោះ ។

ក្នុង​សន្និសីទ​សារព័ត៌មាន ស្ដី​ពី «​បច្ចុប្បន្នភាព​ស្តី​ពី​ស្ថានការណ៍​ព្រំដែន​កម្ពុជា​-​ថៃ បន្ទាប់​ពី​កងទ័ព​ថៃ​បាន​បើក​ការ​វាយប្រហារ​មុន​មក​លើ​កងទ័ព និង​ជន​ស៊ី​វិល​កម្ពុជា » នៅ​ព្រឹក​ថ្ងៃ​ទី​១០ ធ្នូ
ឆ្នាំ​​២០២៥​ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី លោក​ជំទាវ​ឧត្តមសេនីយ៍ឯក ម៉ា​លី សុជាតា​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​បាន​លើក​ឡើង​ថា គោលដៅ​របស់​កម្ពុជា​បាញ់​តបត​ទៅ​ភាគី​ថៃ​វិញ​ផ្តោត​គោលដៅ​របស់​យោធា​ថៃ​ប៉ុណ្ណោះ ខុស​ប្លែក​ពី​យោធា​ថៃ​បាញ់​សំដៅ​មក​លើ​ប្រាសាទ​នានា​របស់​កម្ពុជា​ ដែល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ ដែល​មក​ពេល​នេះ​បាន​ប៉ះពាល់​ប្រាសាទព្រះវិហារ និង​ប្រាសាទ​តា​ក្របី ។ បន្ថែម​ពីលើ​នេះ យោធា​ថៃ​ក៏​បាញ់​ឆ្ពោះ​មក​លើ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​បាន​ធ្វើ​ឲ្យ​ជន​ស៊ី​វិល​ស្លូតត្រង់​របស់​កម្ពុជា​ភៀសខ្លួនរ​ត់រក​កន្លែង​សុវត្ថិភាព ។

លោកស្រី​បញ្ជាក់​ថា «​គោលដៅ​នៃ​ការ​ប្រហារ​ពី​សំណាក់​របស់​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​ការពារ​ខ្លួន​របស់​កម្ពុជា ផ្តោត​គោលដៅ​របស់​យោធា​ថៃ​ប៉ុណ្ណោះ មិន​សំដៅលើ​ជន​ស៊ី​វិល ឬ​ក៏​ទីកន្លែង​ស៊ី​វិល​ណាមួយ​នោះ​ទេ​» ។

លោក​ជំទាវ​អ្នកនាំពាក្យ​ក៏​បាន​អំពាវនាវ​ឲ្យ​ភាគី​ថៃ វិល​ត្រឡប់​មក​អនុវត្ត​វិញ​នូវ​បទ​ឈប់​បាញ់ និង​សេចក្តីថ្លែងការណ៍​រួម ស្តី​ពី​កិច្ចព្រមព្រៀង​សន្តិភាព​កម្ពុជា​-​ថៃ​ដែល​ចុះហត្ថលេខា​កាលពី​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៥ ក្រោម​ការ​ធ្វើ​ជា​សាក្សី​របស់​លោក ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​សហរដ្ឋ​អាមេ​រិក និង​លោក អាន់​វ៉ា អ៊ី​ប្រា​ហ៊ី​ម នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី និង​ប្រធាន​អាស៊ាន​ប្តូរ​វេន​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ