ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​អំពាវនាវ​សប្បុរសជន​ជួយ​ទិញ​អំបុក​ពី​ប្រជាជន​យក​ទៅ​ចែក​ជូន​កងទ័ព​ឬ​ជន ភៀសសឹក «​ទទួលទាន​អំបុក​ស្រូវ​ថ្មី​វាយ​សត្រូវ​ឈ្លានពាន​»

18 វិនាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយ​ឧត្តមសេនីយ៍​ផុត​លេខ ផ្កាយ​មាស​៥ និង​ជា​ប្រធាន​ព្រឹទ្ធសភា បាន​អំពាវនាវ​ដល់​សប្បុរសជន​ជួយ​ទិញ​អំបុក​ពី​ប្រជាជន​យក​ទៅ​ចែក​ជូន​កងទ័ព​ឬ​ជនភៀសសឹក​ដោយ​ប្រើ​ពាក្យស្លោក​ថា «​ទទួលទាន​អំបុក​ស្រូវ​ថ្មី​វាយ​សត្រូវ​ឈ្លានពាន​»…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយ​ឧត្តមសេនីយ៍​ផុត​លេខ ផ្កាយ​មាស​៥ និង​ជា​ប្រធាន​ព្រឹទ្ធសភា បាន​អំពាវនាវ​ដល់​សប្បុរសជន​ជួយ​ទិញ​អំបុក​ពី​ប្រជាជន​យក​ទៅ​ចែក​ជូន​កងទ័ព​ឬ​ជនភៀសសឹក​ដោយ​ប្រើ​ពាក្យស្លោក​ថា «​ទទួលទាន​អំបុក​ស្រូវ​ថ្មី​វាយ​សត្រូវ​ឈ្លានពាន​» ។

សម្តេច​តេ​ជោ​បាន​សរសេរ​លើ​បណ្តាញ​សង្គម នៅ​ព្រឹក​ថ្ងៃ​ទី​១០ ធ្នូ ឆ្នាំ​២០២៥ ថា សូម​ផ្តាំផ្ញើ​ការ​សាកសួរ​សុខទុក្ខ​ចំពោះ​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​ដែល​បាន​និង​កំពុង​ឈរជើង​ការពារ​ទឹកដី​ដ៏​អង់អាច​ក្លាហាន ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​ពួក​ចោរ​ឈ្លានពាន​ទឹកដី ។ សម្តេច​បាន​សូម​ចូល​រួមការ​លំបាក​ជាមួយ​បងប្អូន​ប្រជា​ជនភៀសសឹក​ទាំងអស់ ដែលភៀសខ្លួន​ដោយសារ​ពួក​ចោរ​ឈ្លានពាន ។

សូម​អរគុណ​ចំពោះ​សប្បុរសជន​ដែល​បាន​ចូលរួម​ជា​សម្ភារ​ថវិកា​តាម​រយៈ​រាជរដ្ឋាភិបាល​ក៏​ដូច​ជា​សប្បុរសជន​ដែល​បាន​យក​ទៅ​ចែក​ជូន​ផ្ទាល់​ដល់​កងកម្លាំងប្រដាប់អាវុធ​និង​បងប្អូន​ជនភៀសសឹក ។

សម្តេច​តេ​ជោ បាន​គូសបញ្ជាក់​ថា «​ខ្ញុំ​បានឃើញ​សំណូមពរ​យុទ្ធ​ជន​ម្នាក់​ពី​សមរភូមិ​ថា​សុំ​ជួយ​ជា​អំបុក​ល្អ​ជាង​ជួយ​ជា​មី​។​ខ្ញុំ​យល់​ថា​ជា​សំណូមពរ​នេះ​សម​ហេតុ​សម​ផល​តែ​ខ្ញុំ​យល់​ថា ការ​ផ្តល់​ជា​មី​នៅ​តែ​បន្ត​ជាមួយ និង​ការ​ផ្តល់​អំបុក​បន្ថែម ។ ស្រូវ​ថ្មី​កំពុង​ច្រូតកាត់​សូម​បងប្អូន​សប្បុរសជន​ជួយ​ទិញ​ស្រូវ​ធ្វើ​អំបុក​ឬ​ជួយ​ទិញ​អំបុក​ពី​ប្រជាជន​យក​ទៅ​ចែក​ជូន​កងទ័ព​ឬ​ជនភៀសសឹក ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​តេ​ជោ​បាន​លើក​ឡើង​ថា សម្រាប់​ការ​វេច​ខ្ចប់​គួរ​ធ្វើ​ត្រឹម​មួយ​កញ្ចប់​១​គីឡូ ឬ​២​គីឡូ​សម្រាប់​យុទ្ធ​ជន​ម្នាក់​ៗ​យក​តាម​ខ្លួន ។ ប្រ​សិន​ដាក់​ជា​បាវ ឬ​កា​រ៉ុ​ង​លំបាក​ដល់​ការ​ចែកចាយ​នៅ​ខ្សែត្រៀម​ជួរ​មុខ ។ ទទួលទាន​អំបុក​ស្រូវ​ថ្មី​វាយ​សត្រូវ​ឈ្លានពាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ