ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​អប់រំ ​៖ ​ការ​បាញ់ប្រហារ​ឈ្លានពាន​ពី​សំណាក់​យោធា​ថៃ ធ្វើ​ឱ្យសាលារៀន​៥១៤​បាន​បិទទ្វារ សិស្ស​ជាង​១៣​ម៉ឺន​នាក់ ​មិន​បាន​ចូល​រៀនសូត្រ

7 ម៉ោង មុន

រាជធានី​ភ្នំពេញ ​៖ ដោយសារ​តែ​ការ​ឈ្លានពាន​យោធា​ខុសច្បាប់ និង​គួរ​ស្អប់ខ្ពើម​របស់​ប្រទេស​ថៃ ​បាន​បាញ់ប្រហារ មក​លើ​អធិបតេយ្យ និង​បូរណភាព ​នៃ​ប្រទេស​កម្ពុជា ​មិន​គិត​ថា ​ប្រជាពលរដ្ឋ​ស្លូត​នោះ​ទេ…

រាជធានី​ភ្នំពេញ ​៖ ដោយសារ​តែ​ការ​ឈ្លានពាន​យោធា​ខុសច្បាប់ និង​គួរ​ស្អប់ខ្ពើម​របស់​ប្រទេស​ថៃ ​បាន​បាញ់ប្រហារ មក​លើ​អធិបតេយ្យ និង​បូរណភាព ​នៃ​ប្រទេស​កម្ពុជា ​មិន​គិត​ថា ​ប្រជាពលរដ្ឋ​ស្លូត​នោះ​ទេ គិត​មក​ដល់​ត្រឹម​ថ្ងៃ​ទី​៩ ខែធ្នូ ឆ្នាំ​២០២៥ សាលារៀន​ ចំនួន៥១៤​កន្លែង បាន​បិទទ្វារ ធ្វើ​ឱ្យ​ប៉ះពាល់ដល់​ការ​សិក្សា​របស់​សិស្ស​ប្រមាណ ១៣​ម៉ឺន​នាក់ និង​ការ​បំពេញការងារ​របស់​គ្រូបង្រៀន ៤,៦៥០​នាក់​ ​នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​សំណាក់​ក្រសួង​អប់រំ​ យុវជន និង​កីឡា​ ។

យោង​តាម​បណ្តាញ​សង្គម​រប​ស់​ក្រសួង​អប់រំ ​នៅ​ល្ងាច​ថ្ងៃ​ទី៩ ខែធ្នូ ឆ្នាំ២០២៥ ​បាន​បង្ហាញ​ផល​ប៉ះពាល់​ ដែល​កើត​ចេញពី​ការ​ឈ្លានពាន​ពី​យោធា​ប្រទេស​ថៃ ​មាន​ដូច​ជា ​៖ ​ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ទទួល​រង​ផល​ប៉ះពាល់​ទាំងស្រុង ដែល​ធ្វើ​ឱ្យ​សាលារៀន​ចំនួន ៦១ផ្អាក​ដំណើរការ និងប៉ះពាល់​ដល់​ការ​សិក្សា​របស់​សិស្ស​ចំនួន ១៣,៦៦៥​នាក់ គ្រូបង្រៀន​ចំនួន ៤៩៣​នាក់​។​ ខេត្តឧត្តរមានជ័យ ទទួល​រង​ផល​ប៉ះពាល់​ទាំងស្រុង ដែល​ធ្វើ​ឱ្យ​សាលារៀន​ចំនួន ២៦០ផ្អាក​ដំណើរការ និង​ប៉ះពាល់ដល់​ការ​សិក្សា​របស់​សិស្ស​ចំនួន ៥៥,៧៣១​នាក់ គ្រូបង្រៀន​ចំនួន ២,៣៤៤​នាក់​។ សាលារៀន​នៅ​ជាប់​ព្រំដែន​ចម្ងាយ ១០គីឡូម៉ែត្រ មាន​ចំនួន ៣២​សាលា ក្នុង​នោះ​មានស្រុក​បន្ទាយ​អំពិល​ចំនួន ៨ ក្រុង​សំរោង ​ចំនួន ១២ ស្រុក​អន្លង់​វែង ​ចំនួន ៤ និង​ស្រុក​ត្រពាំង​ប្រាសាទ​ចំនួន ៨ ​។

ក្រសួង​អប់រំ ​បានឱ្យ​ដឹង​បន្ថែម​ថា ​ចំពោះ​សាលារៀន​សរុប ១៨៦ ក្នុង​ក្រុង ស្រុក​ចំនួន ៥ ក្នុងខេត្ត​បន្ទាយមានជ័យ បាន​ផ្អាក​ដំណើរការ និង​ប៉ះពាល់​ដល់​ការ សិក្សា​របស់​សិស្ស​ចំនួន ៥៨,៧៥៤​នាក់ គ្រូបង្រៀន​ចំនួន ១,៧៩០​នាក់​។​សាលារៀន​ចំនួន ៥ ក្នុងស្រុក​វាល​វែង ខេត្តពោធិ៍សាត់ បាន​ផ្អាក​ដំណើរការ និង​ប៉ះពាល់​ដល់​ការ​សិក្សា​របស់​សិស្ស ចំនួន ៨៩១​នាក់ គ្រូបង្រៀន​ចំនួន ២០​នាក់​។ ក្នុង​នោះ វិទ្យាល័យ​ប្រ​ម៉ោ​យ និង​វត្ត​ប្រ​ម៉ោ​យ ត្រូវ​បាន​យក​ជាទី​តាំង​ស្នាក់​នៅ បណ្តោះអាសន្ន របស់​ប្រជាពលរដ្ឋ​ដែល​ភៀស​សឹក​មក​ពី​ឃុំ​ថ្មដា​។

ដោយឡែក​សាលារៀន​ចំនួន ២ ក្នុងស្រុក​មណ្ឌល​សីមា ខេត្តកោះកុង បាន​ផ្អាក​ដំណើរការ និង​ប៉ះពាល់​ដល់​ការ​សិក្សា​របស់​សិស្ស ចំនួន ៥៥​នាក់ គ្រូបង្រៀន​ចំនួន ៣​នាក់​។​សាលារៀន​ក្នុងស្រុក​ចំនួន ៤ នៅ​ខេត្តបាត់ដំបង ជាប់​ព្រំដែន​កម្ពុជា​-​ថៃ រួម​មានស្រុក​សំឡូត ស្រុក​សំពៅ​លូន ស្រុក​កំ​រៀង និង​ស្រុក​ភ្នំព្រឹក ពុំ​ទាន់​ផ្អាក​ដំណើរការ​នៅឡើយ​ទេ ប៉ុន្តែ​សិស្ស​អវត្តមាន​ច្រើន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ