រាជធានីភ្នំពេញ ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បានគូសបញ្ជាក់ថា ឆន្ទៈ និងកម្មវិធីនយោបាយរាជរបស់រដ្ឋាភិបាល បានបញ្ជាក់ច្បាស់លាស់ពីការពង្រឹង ភាពស្អាតស្អំ និងកាតព្វកិច្ចទទួលខុសត្រូវរបស់រដ្ឋបាលសាធារណៈ នៅគ្រប់ជាន់ថ្នាក់ ជារដ្ឋបាលប្រជាជន និងបម្រើផលប្រយោជន៍ប្រជាជន ។
ការបញ្ជាក់រសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន នៅក្នុងពិធីអបអរទិវាជាតិ និងអន្តរជាតិ ៩ធ្នូ ប្រយុទ្ធប្រឆាំងអំពើពុករលួយ និងថ្ងៃបើកសន្និបាតបូកសរុបការងាររបស់អង្គភាពប្រឆាំងអំពើពុករលួយនាល្ងាចថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ និងសន្និបាតបូកសរុបលទ្ធផល ការងាររបស់អង្គភាពប្រឆាំងអំពើពុករលួយ នាទីស្តីការអង្គភាពប្រឆាំងអំពើពុករលួយ ។
សម្តេចបានគាំទ្រចំពោះការធ្វើរបាយការណ៍អំពីសមិទ្ធផលជាច្រើន ដែលអង្គភាពប្រឆាំងអំពើពុករលួយសម្រេចបានកន្លងទៅ តាមរយៈការអនុវត្តការងារធំៗទាំង ៦ របស់អង្គភាព រួមមាន (១). ការងារអប់រំ (២). ការងារ បង្ការទប់ស្កាត់ (៣). ការងារអនុវត្តច្បាប់ (៤). គោលនយោបាយ ច្បាប់ និង បទប្បញ្ញត្តិ (៥). កិច្ចសហការជាតិ-អន្តរជាតិ និងការរឹបអូសផលនៃបទល្មើស (៦). ការពង្រឹងសមត្ថភាព អភិបាលកិច្ចផ្ទៃក្នុង និងការត្រួតពិនិត្យ និងវាយ តម្លៃការអនុវត្តផែនការយុទ្ធសាស្ត្រ ដែលត្រូវបានចែងក្នុងផែនការយុទ្ធសាស្ត្រ ជាតិ ដំណាក់កាលទី៣ ២០២០-២០២៥ ហើយនឹងត្រូវបន្តអនុវត្ត ដោយ ក្នុងនោះចំណាត់ការ និងសកម្មភាពជាច្រើន នឹងត្រូវសម្រួចសម្រិតសម្រាំងឱ្យស្របតាមគោលនយោបាយ និងអនុសាសន៍ណែនាំរបស់រាជរដ្ឋាភិបាល និងស្របតាមការវិវឌ្ឍផ្លាស់ប្តូរថ្មីៗទាំងក្នុងបរិបទជាតិ និងអន្តរជាតិក្នុង ក្របខណ្ឌកំណែទម្រង់ជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាល ។
សម្តេចបានលើកឡើងថា សមិទ្ធផលជាច្រើនរបស់រាជរដ្ឋាភិបាល ៦ អាណត្តិកន្លងមក ក្រោមការ ដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន បន្តមករាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានកំពុងកាច់ចង្កូតដឹកនាំ ប្រកបដោយការជឿជាក់ ដើម្បីបន្តនាំនាវាកម្ពុជាឱ្យស្ថិតក្នុងសុខសន្តិភាព ស្ថិរភាព និងអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចមិនឈប់ឈរ។
សម្តេចបានបញ្ជាក់ថា ៖ «ឆន្ទៈ និងកម្មវិធី នយោបាយរាជរបស់រដ្ឋាភិបាល បានបញ្ជាក់ច្បាស់លាស់ពី ការពង្រឹង ភាពស្អាតស្អំ និងកាតព្វកិច្ចទទួលខុសត្រូវរបស់រដ្ឋបាលសាធារណៈនៅ គ្រប់ជាន់ថ្នាក់ ជារដ្ឋបាលប្រជាជន និងបម្រើផលប្រយោជន៍ប្រជាជន ។ រួមជាមួយចំណុចដ៏ល្អប្រពៃផ្សេងទៀតនៃកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ បញ្ចកោណ ដែលមាននៅតាមគ្រប់ផ្នែក គ្រប់វិស័យ ឆន្ទៈនៃការពង្រឹងភាព ស្អាតស្អំ ពង្រឹងការទទួលខុសត្រូវរបស់រដ្ឋបាលសាធារណៈដែល សម្តេច មហាបវរធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានដាក់ចេញ ប្រមូលផ្តុំបាននូវទឹកចិត្តជឿជាក់ និងត្រេកអរពីមន្ត្រីរាជការ និងមហាជន គ្រប់ស្រទាប់ក្នុងសង្គមរបស់យើងឱ្យស្ម័គ្រចិត្តចូលរួមអនុវត្តឱ្យបានសម្រេច នូវឆន្ទៈនយោបាយនេះ» ។
សម្តេចបានបន្តថា អំពើពុករលួយ មិនថាតាំងពីអតីតកាល មកដល់ បច្ចុប្បន្ននេះក្តី នៅតែជាកម្មវត្ថុមួយដែលគ្រប់គ្នានៅមានការយកចិត្តទុកដាក់ ខ្ពស់ក្នុងការទប់ទល់ កាត់បន្ថយ ដោយស្មារតីប្រយុទ្ធប្រឆាំង។ សកម្មភាព ដែលអាចបង្កហានិភ័យខ្លះ ដែលជាទម្លាប់សាមញ្ញក្តី តែក៏កំពុងក្លាយជា ដែលអាចប ចំណុចដែលត្រូវកែប្រែឱ្យក្លាយជាទម្លាប់ថ្មី ដែលទម្លាប់ថ្មីនេះ ក៏ត្រូវតែដុស ខាត់ដោយកត្តាមនុស្សផង លក្ខខណ្ឌនយោបាយរបស់ប្រទេសផង និងដោយលិខិតបទដ្ឋានច្បាប់ និងវិធានការនៃការទប់ស្កាត់ផងដែរ។ ពិត ប្រាកដណាស់ ដូចបាវចនាពេជ្យរបស់ សម្តេចតេជោ ហ៊ុន សែន ដែលបានលើកឡើងថា “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ ដែលនោះគឺជាប្រទីបបំភ្លឺផ្លូវយើង ដើម្បីរួមគ្នាកសាងសង្គមកម្ពុជា ស្អាតស្អំ បវររុងរឿង។ យើងមិនអាចធ្វើជាគ្រូពេទ្យវះកាត់អំពើពុករលួយ វះកាត់ បាតុភាពអសកម្មផ្សេងទៀត ដោយរំលងមិនធ្វើការ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល និងព្យបាល ឡើយ។ ប្រការនេះ ក្នុងការប្រយុទ្ធប្រឆាំងអំពើពុក រលួយនៅកម្ពុជា រាជរដ្ឋាភិបាលក្តី ស្ថាប័នប្រឆាំងអំពើពុករលួយក្តី ក្រសួង ស្ថាប័នជាតិ និងថ្នាក់ក្រោមជាតិ សង្គមស៊ីវិល ប្រជាជនមហាជនក្តី តែងតែ លើកកម្ពស់នូវវិធានការអប់រំ និងបង្ការទប់ស្កាត់ជាចម្បង។
សម្តេចបានបន្ថែមថា យើងទាំងអស់គ្នា ចងចាំមិនភ្លេច និងត្រង់ត្រាប់អនុវត្តនូវព្រះបន្ទូលដ៏មាន អត្ថន័យរបស់ ព្រះមហាវីរៈក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ បំផុតរបស់យើង ព្រះករុណាព្រះបាទ នរោត្តម សីហមុនី ដែលតែងតែណែនាំឱ្យយើងត្រូវចៀសវាងឱ្យផុតពីអំពើពុករលួយគ្រប់យ៉ាង និងនៅគ្រប់កាលៈទេសៈ និងឱ្យយើងចៀសវាងបក្ខានុគ្រោះ ។ល។
សម្តេចលើកឡើងថាបន្ថែមលើសមិទ្ធផលកំណែទម្រង់ជាច្រើនដែលមានពីមុនៗមក កម្មវិធី នយោបាយរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា ក្នុងការបន្តជំរុញ ការកែទម្រង់ដើម្បីអភិបាលកិច្ចល្អបានកំណត់យ៉ាងច្បាស់ចំណុចទាំង៧ ក្នុងនោះ រួមមានការពង្រឹងការងារប្រយុទ្ធប្រឆាំងអំពើពុករលួយដោយឆន្ទៈ មុតស្រួច និងការប្តេជ្ញាខ្ពស់ តាមរយៈការលើកកម្ពស់ការអនុវត្តវិធានការ ស្នូលទាំង ៣ គឺការអប់រំ បង្ការ ទប់ស្កាត់ និងការអនុវត្តច្បាប់ប្រឆាំងអំពើ ពុករលួយ ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តច្បាប់, លើកស្ទួយភាព ស្អាតស្អំក្នុងរដ្ឋបាលសាធារណៈ និងវិស័យឯកជន, លើកកម្ពស់អភិបាលកិច្ច៕




ចែករំលែកព័តមាននេះ