លោក កែវ រ៉េមី វែកញែកមូលហេតុដែលទាហានថៃ ចូលចិត្តវា.យសម្រុកតែពេលភ្លឺ (ព្រលឹមស្រាងៗ)
រាជធានីភ្នំពេញ ៖ លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក) បានប្រកាសនាល្ងាចថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥នេះថា…
រាជធានីភ្នំពេញ ៖ លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក) បានប្រកាសនាល្ងាចថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥នេះថា…
រាជធានីភ្នំពេញ ៖ លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក) បានប្រកាសនាល្ងាចថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥នេះថា ៖ សង្គ្រាម ២លើកនេះ ខ្ញុំសង្កេតឃើញថា: ពេលវេលាដែលទាហានថៃចូលចិត្តវាយសម្រុក គឺនៅពេលភ្លឺ (ចាប់ពីព្រលឹមស្រាងៗ) តែនៅពេលយប់ចាប់ថមថយប្រយុទ្ធមិនសូវជាខ្លាំងក្លាទេ ។

លោក កែវ រ៉េមី បានបញ្ជាក់ថា មូលហេតុ: ដោយសារតែក្រុមទាហានថៃជាទាហានក្រុង មិនមានបទពិសោធន៍ធន់នៅក្នុងព្រៃ ។ បើជំនាន់លន់ណុល គេហៅថា ទាហានលម្អក្រុង ឬទាហានមាន់ស្ងោរ អ្នករស់នៅឆ្លងជំនាន់នោះស្គាល់ពាក្យនេះច្បាស់ ។ ពួកគេមិនចង់ប្រថុយប្រថានប្រយុទ្ធក្នុងពេលងងឹតទេ បើទោះជាគេមានសម្ភារសឹកអាចមើលឃើញពេលយប់ក៏ដោយ ។ កងទ័ពថ្មើរជើងមិនខ្លាំងទេ តែអាងលើសព្វាវុធដែលផ្លោងផ្តក់ពីចម្ងាយ និងអាងលើយន្តហោះ ។ តែបើប្រយុទ្ធនៅកៀកគ្នា ឬស៊ូធន់នៅក្នុងព្រៃភ្នំ គឺមិនឈ្នះយើងទេ ។


លោក កែវ រ៉េមី បានបន្ថែមថា ពួកនេះ ចង់សម្រុកច្បាំងក្នុងល្បឿនលឿនក្នុងរយ:ពេលខ្លី ដោយសារពួកនេះគ្មានភាពធន់ ហើយម្យ៉ាងវិញទៀត គ្រាន់តែចង់វាយដណ្តើមបានកន្លែងខ្លះ គ្រាន់សាងយកប្រជាប្រិយភាពឲ្យប្រជាជនជឿលើយោធា និងនាយករដ្ឋមន្ត្រីអានុទីន ដើម្បីដណ្តើមយកសន្លឹកឆ្នោត ។ នេះគ្រាន់តែជាយោបល់ចូលរួមសម្រាប់ទ័ពយើងយកទៅពិចារណា បើមិនត្រូវទេ មើលចោលចុះ ៕
ចែករំលែកព័តមាននេះ