ក្រសួងធនធានទឹក និងឧតុនិយមបានប្រកាស កាលពីល្ងាចថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៥ ថា តំបន់ខ្ពង់រាបនៃកម្ពុជាសីតុណ្ហភាពអាចស្រុតចុះដល់១៦អង្សាសេ ហើយក្តៅបំផុតនោះ គឺ២៨អង្សាសេ ប៉ុណ្ណោះ ។
ប្រភពដដែលបានឲ្យដឹងថា ខេត្តដែលអាចនឹងប្រឈមមុខនឹងសីតុណ្ហភាពបែបនេះ គឺមាន កំពង់ស្ពឺ ប៉ៃលិន ឧត្តមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគីរី និងមណ្ឌលគិរី ។
ប្រភពដដែលក៏បានបង្ហើបទៀតថា តំបន់ភ្នំមួយចំនួន ដូចជា ជួរភ្នំដងរែក ជួរភ្នំក្រវាញ និងជួរភ្នំបូកគោ សីតុណ្ហភាព គឺនៅចន្លោះពី១៦ ទៅ២៧អង្សាសេដែរ ។
សម្រាប់តំបន់វាលទំនាប ដែលមានបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងរាជធានីភ្នំពេញ សីតុណ្ហភាពពីនៅចន្លោះពី២០ ទៅ២៩អង្សាសេ ។
ដោយឡែក តំបន់មាត់សមុទ្រវិញ គឺមានខេត្តកោះកុង ព្រះសីហនុ កំពត និងកែប សីតុណ្ហភាព គឺពី២០ ទៅ៣០អង្សាសេ រលកសមុទ្រអាចមានពីកន្លះម៉ែត្ត្រ ទៅ១,៥០ម៉ែត្រ ។
ប្រភពដដែលបានបន្ថែមថា កម្ពុជាអាចនឹងទទួលឥទ្ធិពលនៃបាតុភូត ឡានីញ៉ា រហូតដល់រង្វង់ខែ
មីនា បានផុត ។
ចែករំលែកព័តមាននេះ