ការប្រមាថមរតកដូនតា ! យោធាថៃបានបា.ញ់បំផ្លាញប្រាសាទតាក្របី
រាជធានីភ្នំពេញ ៖ ក្រសួងវប្បធម៌ ថ្កោលទោសដាច់អហង្ការចំពោះយោធាថៃ ដែលបាញ់បំផ្លាញប្រាសាទតាក្របី ដោយចាត់ទុកជាការប្រមាថមរតកដូនតា ។ ជាក់ស្តែង ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ…
រាជធានីភ្នំពេញ ៖ ក្រសួងវប្បធម៌ ថ្កោលទោសដាច់អហង្ការចំពោះយោធាថៃ ដែលបាញ់បំផ្លាញប្រាសាទតាក្របី ដោយចាត់ទុកជាការប្រមាថមរតកដូនតា ។ ជាក់ស្តែង ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ…
រាជធានីភ្នំពេញ ៖ ក្រសួងវប្បធម៌ ថ្កោលទោសដាច់អហង្ការចំពោះយោធាថៃ ដែលបាញ់បំផ្លាញប្រាសាទតាក្របី ដោយចាត់ទុកជាការប្រមាថមរតកដូនតា ។

ជាក់ស្តែង ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រកាសនារសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥នេះថា ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការបាញ់បំផ្លាញរបស់យោធាថៃ មកលើប្រាសាទតាក្របី ជាទីគោរពសក្ការៈរបស់កម្ពុជា ។


ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់បន្ថែមថា ទង្វើដ៏សាហាវនេះ បង្ហាញពីភាពអសីលធម៌ ដែលបង្ហាញពីការប្រមាថមាក់ងាយដល់វប្បធម៌ អរិយធម៌ និងទីសក្ការៈដែលជាមរតកមនុស្សជាតិ ជាពិសេសមរតកវប្បធម៌ដែលដូនតាខ្មែរបានកសាងបន្សល់ទុកមានតម្លៃមិនអាចកាត់ថ្លៃបាន ៕
ចែករំលែកព័តមាននេះ