ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គិតត្រឹមម៉ោង៦ព្រឹកនេះ ! យោធាថៃបា.ញ់ប្រហារបណ្តាលឱ្យពលរដ្ឋខ្មែរ៧នាក់ស្លា.ប់ និងរបួស ២០នាក់

5 ម៉ោង មុន

ការ​បាញ់ប្រហារ​របស់​យោធា​ថៃ​បណ្តាល​ឱ្យ​ប្រជាពលរដ្ឋ​ស៊ី​វិល​កម្ពុជា​ចំនួន​០៧​នាក់​បាន បាត់បង់​ជីវិត និង​របួស​ចំនួន​២០​នាក់ ។ ក្រសួងការពារជាតិ បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​៩ ខែធ្នូ ឆ្នាំ​២០២៥​នេះ​ថា ៖ លោក​ជំទាវ…

ការ​បាញ់ប្រហារ​របស់​យោធា​ថៃ​បណ្តាល​ឱ្យ​ប្រជាពលរដ្ឋ​ស៊ី​វិល​កម្ពុជា​ចំនួន​០៧​នាក់​បាន បាត់បង់​ជីវិត និង​របួស​ចំនួន​២០​នាក់ ។

ក្រសួងការពារជាតិ បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​៩ ខែធ្នូ ឆ្នាំ​២០២៥​នេះ​ថា ៖ លោក​ជំទាវ ឧត្តមសេនីយ៍ឯក ម៉ា​លី សុជាតា អ្នកនាំពាក្យ​ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ជម្រាប​ជូន​សាធារណជន អ្នក​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ​មេត្តា​ជ្រាប​ថា ៖

យោង​តាម​ព័ត៌មាន​បឋម​ពី​អាជ្ញាធរ​ខេត្ត​បានឱ្យ​ដឹង​ថា ការ​បើក​ការ​បាញ់ប្រហារ​របស់​យោធា​ថៃ ទៅ​លើ​ទីតាំង​ប្រជាជន​ស៊ី​វិល ចាប់តាំងពី​ថ្ងៃ​ទី​៨ ខែធ្នូ ឆ្នាំ​២០២៥ រហូត​ដល់​ថ្ងៃ​ទី​៩ ខែធ្នូ ឆ្នាំ​២០២៥​នេះ គិត​ត្រឹម​វេលា​ម៉ោង ៦​ព្រឹក​នេះ បាន​បណ្តាល​ឱ្យ​ប្រជាពលរដ្ឋ​ស៊ី​វិល​កម្ពុជា​ចំនួន០៧​នាក់​បាត់បង់​ជីវិត និង​របួស​ចំនួន​២០​នាក់ ។

ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ប្រកាស​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ​ចំពោះ​ទ​ង្វើ​អមនុស្សធម៌ ដ៏​សាហាវឃោរឃៅ​នេះ ហើយ​នេះ​បង្ហាញ​យ៉ាង​ច្បាស់​ការណ៍​ដែល​ភាគី​ថៃ​បាន​រំលោភ​បំពាន​លើ​បទ​ឈប់​បាញ់ និង​សេចក្តីថ្លែងការណ៍​រួម​ស្តី​ពី​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​កម្ពុជា និង​ថៃ ដែល​ភាគី​ទាំង​ពីរ​បាន​ចុះហត្ថលេខា​កាលពី​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៥ ដែល​ចុះហត្ថលេខា ដោយ​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា និង​ថៃ ក្រោម​សាក្សី​របស់​ឯកឧត្តម ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​សហរដ្ឋអាមេរិក និង​ឯកឧត្តម អាន់​វ៉ា អ៊ី​ប្រា​ហ៊ី​ម នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី និង​ជា​ប្រធាន​អាស៊ាន​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ