ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាហាន​ថៃ​បា.ញ់​M.79​ចំនួន​០២​គ្រាប់ ​ចំ​ផ្ទះ​ពលរដ្ឋ​ធ្លុះ​ពាងទឹក​១​ នៅ​ក្បែរ​អូរ​ព្រំដែន​ ស្រុក​សំពៅ​លូន

5 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ចាត់ទុកជា​ការ​បង្កហេតុ​របស់​ភាគី​ទាហាន​ថៃ ដែល​នៅ​សុខ​ៗ​ពួក​ប​ច្ចារ​មិត្ត​នេះ បាន​ប្រើប្រាស​អាវុធ​ធុន​M.79 បាញ់​ផ្តក់​ចូល​ដី​ខ្មែរ​ចំនួន​០២​គ្រាប់ ធ្លាក់​ខាង​មុខ​ផ្ទះ​ប្រជាពលរដ្ឋ​កម្ពុជា ដែល​ស្ថិត​ក្បែរ​អូរ​ព្រំដែន កាលពី​វេលា​ម៉ោង​២ និង​៥០​នាទី​រសៀល​ថ្ងៃ​ទី​០៨…

ខេត្តបាត់ដំបង ៖ ចាត់ទុកជា​ការ​បង្កហេតុ​របស់​ភាគី​ទាហាន​ថៃ ដែល​នៅ​សុខ​ៗ​ពួក​ប​ច្ចារ​មិត្ត​នេះ បាន​ប្រើប្រាស​អាវុធ​ធុន​M.79 បាញ់​ផ្តក់​ចូល​ដី​ខ្មែរ​ចំនួន​០២​គ្រាប់ ធ្លាក់​ខាង​មុខ​ផ្ទះ​ប្រជាពលរដ្ឋ​កម្ពុជា ដែល​ស្ថិត​ក្បែរ​អូរ​ព្រំដែន កាលពី​វេលា​ម៉ោង​២ និង​៥០​នាទី​រសៀល​ថ្ងៃ​ទី​០៨ ធ្នូ ស្ថិត​នៅ​ចំណុច​ភូមិ​ទឹកផុស ឃី​អង្គរ​បាន ស្រុក​សំពៅ​លូន បណ្ដាល​ឲ្យ​ធ្លុះ​ស្រាំ​ពាងទឹក​អស់​០១ តែ​ពុំ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ ។

តាម​សេចក្ដីរាយការណ៍​ដែល​កោះសន្តិភាព​ទទួល​បាន នៅ​ព្រឹក​ថ្ងៃ​ទី ០៩ ធ្នូ បាន​ឲ្យ​ដឹង​ថា ពួក​ទាហាន​សៀម​ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​អូរ​ដ​ព្រំដែន​កម្ពុជា បាន​ប្រើប្រាស់​អាវុធ​ធុន M.79​ចូល​ដី​កម្ពុជា ធ្លាក់​នៅ​ខាង​ផ្ទះ​ប្រជាពលរដ្ឋ​ឈ្មោះ​បឿន សា​វឿ​ន ភេទ​ប្រុស តែ​មិន​បណ្ដាល​ឲ្យ​ក្រុម​គ្រួសារ​គាត់​រង​របួស​ទេ គ្រាន់តែ​អំបែង​គ្រាប់​ខ្ទាត​ត្រូវ​ពាងទឹក​ធ្វើ​ឲ្យ​ធ្លុះ​និង​ប្រេះស្រាំ ។ បើ​តាម​ព័ត៌មាន​ឲ្យ​ដឹង​ថា ពេល​ដែល​គ្រាប់កាំភ្លើង​ធ្លាក់​នោះ គឺ​ម្ចាស់ផ្ទះ​មិន​បាន​នៅទេ ។

អធិការ​ស្រុក​សំពៅ​លូន លោក ទឹម វិ​ឆ័​យ ដែល​បាន​នាំ​កម្លាំង​ចុះ​សហការ​ជាមួយ​កម្លាំង​ស្ថាប័ន​នានា ធ្វើការ​ត្រូ​ត​ពិនិត្យ​ចំ​កើតហេតុ​បាន​និយាយ​ថា គ្រាប់កាំភ្លើង​ដែល​បាញ់​ដោយ​ពួក​ទាហាន​សៀម ផ្លោង​ឆ្លង​អូរ​ព្រំដែន​ចូល​ក្នុង​ទឹកដី​កម្ពុជា​នោះ ពុំ​បង្ក​ឲ្យ​មាន​គ្រោះ​មនុស្ស​ទេ ។ វា​ជា​ប្រភេទ​គ្រាប់កាំភ្លើង​ធុន M.79 ចំនួន​០២​គ្រាប់ ។ លោក​បាន​បញ្ជាក់​ថា អំបែង​គ្រាប់​របស់​សត្រូវ​គ្រាន់តែ​ទម្លុះ​ពាងទឹក​០១​ប៉ុណ្ណោះ ។

មន្ត្រី​យោធា​ឈរជើង​ការពារ​ព្រំដែន​ជួរ​មុខ​ប្រចាំ​តំបន់​នោះ បាន​ចាត់​ទុក​ទ​ង្វើ​របស់​ពួក​សត្រូវ​ថៃ​ឈ្លានពាន​នេះ ជា​ការ​បង្ករឿង​មាន​ចេតនា​ទាញ​ឲ្យ​កងទ័ព​កម្ពុជា​តបត តែ​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ស្ថាប័ន​នៅ​ជួរ​មុខ​ទាំងអស់​បាន​បង្ហាញ​ការ​អត់ធ្មត់ រង់​ចាំតែ​បទបញ្ជា​មេបញ្ជាការ និង​ថ្នាក់ដឹកនាំ​កំពូល​ប៉ុណ្ណោះ ។

ប៉ុន្តែ​យ៉ាងណា​ក៏​ដោយ បើ​តាម​កម្លាំង​ជួរ​មុខ​បាន​បញ្ជាក់​ថា គ្រប់​គោលដៅ​តាម​បន្ទាត់​ព្រំដែន កម្លាំងប្រដាប់អាវុធ​ត្រៀមលក្ខណ​:​ជា​និច្ច ដើម្បី​ប្រយុទ្ធ​ប្ដូរ​គ្រាប់​ជាមួយ​ពួក​សត្រូវ ដែល​ព្យាយាម​ឈ្លានពាន​លេប​យក​ដី​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ