ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្តេចតេជោ ហ៊ុន សែន ៖ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទរបស់​យើង​ត្រូវ​វាយ​គ្រប់​ចំណុច​ដែលខ្មាំង​វាយ​ចូល

57 វិនាទី មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២៥ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន…

រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២៥ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន បានសរសេរសារនៅលើផេកផ្លូវការរបស់សម្តេចដែលមានខ្លឹមសារថា ក្រោយ​ការ​អត់ធ្មត់​លើស ២៤ ម៉ោង ដើម្បី​គោរព​នូវ​បទ​ឈប់បាញ់ និង​ត្រូវការ​ពេលវេលា​ដើម្បី​ជម្លៀស​ប្រជាជន​ចេញ​មក​តំបន់​សុ​វត្តិភាព ។ ល្ងាច​ម្សឹ​ល​មិ​ញ​យើង​បាន​តបត​បន្ថែម ដោយ​យប់​មិ​ញ​ និង​ព្រឹក​នេះ ​។

សម្តេចតេជោ បានបន្តថា តាម​នាយក​រដ្ឋមន្ត្រី​ថៃ ​អនុ​ធី​ន​ បាន​ប្រកាស​ថា ​នឹង​ប្រើ​កម្លាំង​វាយ​យក​ ១១ ​ចំណុច ​ដែល​យើង​មិន​ច្បាស់​ថា ១១ ​ចំណុច ​នេះ​នៅ​កន្លែង​ណាខ្លះ ? ដើម្បី​ងាយស្រួល​កុំ​ឲ្យ​លំបាក​រក​កន្លែង កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទរបស់​យើង​ត្រូវ​វាយ​គ្រប់​ចំណុច​ដែលខ្មាំង​វាយ​ចូល ​។ យើង​ការពារ​ទឹកដី​យើង​ដោយ​មានលេណដ្ឋាន​រឹង​មាំ​ជាមួយ​អាវុធ​គ្រប់ប្រភេទ​ ។ ​ឯ​សត្រូវ​ឈ្លានពាន​ត្រូវ​ចល័ត​វាយ​ចូល​ទីតាំង​យើង​ពួក​គេ​មិន​អាចទួល​លេណដ្ឋាន​មក​បាន​ទេ​ហើយ​ក្បាល​ពួក​គេ​ក៏​មិន​បាន​ប៉ាន​ដែក​ដែរ ​។

ស្ថានភាព​នេះ​ផ្តល់​ប្រៀប​ឲ្យ​យើងអនុវត្តន៍​យុទ្ធវិធី​កំទេច​កម្លាំង​រស់​របស់សត្រូវ​តាម​រយៈ​ការ​ចាត់តាំង​ទប់ទល់ ។ សម្រាប់​មេទ័ព​ថៃ​បាន​ប្រកាស​ថា​ ដើម្បីសន្តិសុខ​ប្រជាជន​ថៃ​ត្រូវ​បំផ្លាញ​សមត្ថភាព​កម្លាំង​ការពារ​ជាតិ​របស់​កម្ពុជា​សម្រាប់​រយៈពេល​វែង​ ។ សំដី​លោក​មេទ័ព​ខ្លាំង​ជាង​ប្រទេសមហាអំណាច​ខាង​អាវុធ​ និង​កងទ័ព​នៅលើ​ពិភពលោក​នេះ​ទៅ​ទៀត ​។ យើង​ពិតជា​មិន​អង្គុយ​ឱបដៃ​ឲ្យ​អស់លោក​បំផ្លាញ​តាម​ចិត្ត​ចង់​របស់​អស់លោក​ទេ ​។

ចុង​ក្រោយ​ខ្ញុំ​កំពុង​តាម​មើល​មនុស្ស​ចំនួន​ដែល​កាលពី​កម្ពុជា​តបត​ដើម្បី​ការពារ​ខ្លួន​កាលពី​ខែកក្កដា​ពួក​គេ​ចោទយើង​ថា​ ល្មោភ​សង្គ្រាម ​។ ​ពេល​យើងអត់ធ្មត់​គោ​ព​បទ​ឈប់​បាញ់​ និង​ចង់​ដោះស្រាយ​ដោយ​សន្តិវិធី ​គេ​ចោទយើង​ថា ​ខ្លាច​ថៃ​មិន​ហ៊ាន​វាយ​ ឬ​កាត់​ដី​ឲ្យ​ថៃ​ដើម្បី​ដូរ​យក​សន្តិភាព ​។​ពេល​នេះយើង​វាយ​ដើម្បី​ការពារ​ខ្លួន​ទៀត​ហើយ តើ​ពួក​គេ​នឹង​និយាយ​ថា ​យ៉ាងម៉េច​ទៀត ? កម្ពុជា​ត្រូវការ​សន្តិភាព ​តែ​កម្ពុជា​បង្ខំចិត្តវាយ​តបត ​ដើម្បី​ការពារ​ទឹកដី​យើង ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ