ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យោធា​ថៃ​បាន​ធ្វើ​សកម្មភាព​បាញ់ប្រហារ​បន្ត​រហូត​ឥត​ដាច់​ស្ទើរ​ពេញ​មួយ​យប់​នៅ​ក្នុងភូមិ​សាស្ត្រ​យោធភូមិ​ភាគ​ទី ៥

1 នាទី មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្រសួងការពារជាតិ នៅ​ថ្ងៃ​ទី ៩ ខែធ្នូ ឆ្នាំ ២០២៥ នេះ បាន​ជម្រាប​ជូន​នូវ​ស្ថានការណ៍​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ…

រាជធានីភ្នំពេញ ៖ ក្រសួងការពារជាតិ នៅ​ថ្ងៃ​ទី ៩ ខែធ្នូ ឆ្នាំ ២០២៥ នេះ បាន​ជម្រាប​ជូន​នូវ​ស្ថានការណ៍​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី ករណី​យោធា​ថៃ បាន​បើក​ការ​បាញ់ប្រហារ​មក​លើ​អធិបតេយ្យ​របស់​កម្ពុជា នៅ​ក្នុងភូមិ​សាស្ត្រ​យោធភូមិ​ភាគ​ទី​ ៥ ឃុំ​ថ្មដា ស្រុក​វាល​វែង ខេត្តពោធិ៍សាត់​៖

យោធា​ថៃ​បាន​ធ្វើ​សកម្មភាព​បាញ់ប្រហារ​បន្ត​រហូត​ឥត​ដាច់​ស្ទើរ​ពេញ​មួយ​យប់​នៅ​ក្នុងភូមិ​សាស្ត្រ​យោធភូមិ​ភាគ​ទី​ ៥ នៅ​វេលា​ម៉ោង ០៤:៥៨​នាទី ដល់​វេលា​ម៉ោង ​០៥:២៥​នាទី យោធា​ថៃ​បាន​ប្រើប្រាស់​ដ្រូ​ន​ខ្នាត​ធំ ហោះ​ស៊ើបការណ៍​ចូល​ដល់​ក្នុងភូមិ​សាស្ត្រ​ភ្នំ​ត្រ​ង៉ោ​ល បន្ទាប់​មក​យោធា​ថៃ​បាន​ធ្វើ​សកម្មភាព​បាញ់​ផ្សែង​ពុល​មក​លើ​តំបន់​នោះ​ ។ នៅ​វេលា​ម៉ោង ​០៥:៣០​នាទី ដល់​ម៉ោង ​០៦:១០​នាទី យោធា​ថៃ​បាន​ចាប់ផ្តើម​បើក​ការ​បាញ់ប្រហារ ដោយ​ប្រើប្រាស់​គ្រាប់កាំភ្លើង​ប្រភេទ ១០៥​ម​ម មក​លើ​ទីតាំង​អូរ​ភ្លុក​ដំរី គិត​មក​ដល់​ម៉ោង​នេះ​យោធា​ថៃ​នៅ​តែ​បន្តសកម្មភាព​បាញ់​នៅឡើយ ​។

ក្រសួងការពារជាតិ និង​កង​យោធពលខេមរភូមិន្ទ​បន្ត​គោរព និង​អនុវត្ត​ឥត​ងាករេ​នូវ​រាល់​ការ​សម្រេចចិត្ត​របស់​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ការ​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី ស្រប​តាម​ច្បាប់​អន្តរជាតិ ដើម្បី​ការពារ​អធិបតេយ្យ និង​បូរណភាព​ទឹកដី ព្រមទាំង​សុខ​សុវត្ថិភាព​របស់​ប្រជាជន​កម្ពុជា​ ។

ភាគី​ថៃ​បាន​រំលោភ​បំពាន​លើ​បទ​ឈប់​បាញ់ និង ​«​សេចក្តីថ្លែងការណ៍​រួម​ស្តី​ពី​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​កម្ពុជា​និង​ថៃ​» ដែល​ភាគី​កម្ពុជា​និង​ភាគី​ថៃ​បាន​ចុះហត្ថលេខា កាលពី​ថ្ងៃ​ទី ​២៦ ខែតុលា ឆ្នាំ ​២០២៥ ដោយ​ធ្វើ​សកម្មភាព​ឈ្លានពាន​ប្រដាប់​អាវុធ​សា​ជា​ថ្មី​មក​លើ​បូរណភាព​ទឹកដី​របស់​កម្ពុជា ដោយ​ការ​ប្រើប្រាស់​កម្លាំងយោធា ​។

ទន្ទឹង​នឹង​នេះ កម្ពុជា​សូម​អំពាវនាវ​ឱ្យ​ភាគី​ថៃ​វិល​ត្រឡប់​មក​អនុវត្ត​វិញ​នូវ​បទ​ឈប់​បាញ់ និង​សេចក្តីថ្លែងការណ៍​រួម​ស្តី​ពី​កិច្ចព្រមព្រៀង​សន្តិភាព​កម្ពុជា​ថៃ​ដែល​ចុះហត្ថលេខា​កាលពី​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៥ ក្រោម​ការ​ធ្វើ​ជា​សាក្សី​របស់​ឯកឧត្តម​ប្រធានាធិបតី​សហរដ្ឋ​អាម៉េរិក​ដូ​ណា​ល់ ត្រាំ និង​ឯកឧត្តម​នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី អាន់​វ៉ា អ៊ី​ប្រា​ហ៊ី​ម ប្រធាន​អាស៊ាន​ប្តូរ​វេន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ