ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​លោកអភិបាលខេត្តព្រះវិហារ ចុះសួរ​សុខទុក្ខ​ និងពិនិត្យទីតាំង​ភៀសសឹក ​ក្រោយការវាយប្រហារពីភាគីថៃ

18 ម៉ោង មុន

ខេត្តព្រះវិហារ៖ ក្រោមស្ថានភាពតានតឹង និងគ្រោះអាសន្ននៃការវាយប្រហារពីភាគីថៃ លោក ​គីម រិទ្ធី​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ព្រះវិហារ បានបង្ហាញការយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ។ យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តព្រះវិហារ នៅថ្ងៃទី០៨…

ខេត្តព្រះវិហារ៖ ក្រោមស្ថានភាពតានតឹង និងគ្រោះអាសន្ននៃការវាយប្រហារពីភាគីថៃ លោក ​គីម រិទ្ធី​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ព្រះវិហារ បានបង្ហាញការយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ។

យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តព្រះវិហារ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថាលោក​អភិបាល​ខេត្ត​ព្រះវិហារ បានអញ្ជើញចុះពិនិត្យដោយផ្ទាល់នៅ ទីតាំង​ភៀសសឹក និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដល់មណ្ឌល​សុវត្ថិភាព វត្តទួលអណ្ដែត ឃុំថ្មី ស្រុកគូលែន។

វត្តមានរបស់លោកអភិបាលខេត្តក្នុងតំបន់ប្រឈមមុខនេះ គឺដើម្បីធានាថា ប្រជាពលរដ្ឋដែលបានភៀសខ្លួនមាន ទីជម្រកសមរម្យ ស្បៀង និងសុវត្ថិភាព ពេញលេញ ខណៈពេលដែលពួកគេជួបប្រទះគ្រោះអាសន្ន។

សកម្មភាពចុះជួបសួរសុខទុក្ខដោយផ្ទាល់នេះ ឆ្លុះបញ្ចាំងពី ការទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំខេត្ត ក្នុងកិច្ចការពារ និងផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាពលរដ្ឋរងគ្រោះក្នុងស្ថានភាពដ៏លំបាកនេះ។

​បើយោងតាមក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងនៅម៉ោង ១១:០០ ព្រឹក ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ថា ភាគីថៃបានបើកការបាញ់ប្រហារចូលដែនអធិបតេយ្យរបស់កម្ពុជា នៅតាមបណ្តោយបន្ទាត់ព្រំដែនស្ទើរគ្រប់សមរភូមិ។ ការវាយប្រហារនេះ មិនត្រឹមតែប្រើប្រាស់អាវុធធុនធ្ងន់ប៉ុណ្ណោះទេ ថែមទាំងប្រើប្រាស់ ​យន្ដហោះចម្បាំង F-16 និងផ្សែងពុល​ផងដែរ។ ទោះបីជាមានការវាយប្រហារដ៏ធ្ងន់ធ្ងរនេះក៏ដោយកម្ពុជានៅតែរក្សាការអត់ធ្មត់ខ្ពស់បំផុតដោយមិនបានបាញ់តបតទៅវិញនោះឡើយ។

ការវាយប្រហារចុងក្រោយបំផុត បានបន្តកើតឡើងនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ចាប់ពីម៉ោងប្រមាណ ០៥:០៤ នាទីព្រឹក ដោយយោធាថៃបានបន្តបាញ់ប្រហារមកលើកងកម្លាំងកម្ពុជា។ ទីតាំងដែលរងការវាយប្រហាររួមមានតំបន់សំខាន់ៗជាច្រើនដូចជា៖ អានសេះ, ប្រាសាទតាមាន់ធំ, តំបន់ប្រាសាទព្រះវិហារ, ៥មករា, ចំការចេក, មុំបី, ភ្នំខ្មោច, គោល៨, ប្រាសាទតាក្របី និងប្រាសាទខ្នារ​។ ការវាយប្រហារសាជាថ្មីនេះ ធ្វើឡើងបន្ទាប់ពីមានការបាញ់ប្រហារលើកមុន កាលពីវេលាម៉ោង ២:១៥ នាទីរសៀល ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ