ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​អប់រំ​ ប្រកាស​ផ្អាក​ដំណើរការ​បង្រៀន និង​រៀន ជា​បណ្តោះអាសន្ន ក្នុង​ខេត្តឧត្តរមានជ័យ

8 ម៉ោង មុន

រាជធានី​ភ្នំពេញ​ ៖ ​បន្ទាប់​ពី​សភាពការណ៍​តាម​បណ្តោយ​ព្រំដែន​កម្ពុជា-​ថៃ ​មាន​ភាព​តានតឹង ​ដោយសារ​ការ​ឈ្លានពាន​ពី​សំណាក់​យោធា​ថៃ​ នៅវេលា​ម៉ោង០៥:០៤នាទី​ព្រឹក ថ្ងៃ​ទី​០៨ ខែធ្នូ ឆ្នាំ​២០២៥ មន្ទីរ​អប់រំ…

រាជធានី​ភ្នំពេញ​ ៖ ​បន្ទាប់​ពី​សភាពការណ៍​តាម​បណ្តោយ​ព្រំដែន​កម្ពុជា-​ថៃ ​មាន​ភាព​តានតឹង ​ដោយសារ​ការ​ឈ្លានពាន​ពី​សំណាក់​យោធា​ថៃ​ នៅវេលា​ម៉ោង០៥:០៤នាទី​ព្រឹក ថ្ងៃ​ទី​០៨ ខែធ្នូ ឆ្នាំ​២០២៥ មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្តឧត្តរមានជ័យ សម្រេច​អនុញ្ញាត​ឱ្យ​គ្រឹះស្ថានសិក្សា​ទាំងអស់​ ក្នុង​ខេត្ត​ដោយផ្អាក​ដំណើរការ​បង្រៀន និង​រៀន​ជា​បណ្តោះអាសន្ន រហូត​ដល់​មានការ​ជូនដំណឹង​ជា​ថ្មី​ ។

ជាមួយ​ការ​ចេញ​សេចក្តី​ប្រកាស​នេះ ​មន្ទីរ​អប់រំ ​យុវជន និងកីឡាខេត្ត​ឧត្តរមាន​ជ័យ​ បាន​បញ្ជាក់​ដែរ​ថា​ ការ​ផ្អាក​ដំណើរការ​បង្រៀន និង​រៀ​នេះ​ដែរ ​គឺ ដើម្បី​ធានា​សុខ​សុវត្ថិភាព​ដល់លោកគ្រូ អ្នកគ្រូ បុគ្គលិក​អប់រំ និងសិស្សានុសិស្ស​ទាំងអស់ ប​ញ្ច្រៀ​សបាន​នូវ​គ្រោះថ្នាក់​ ដែល​បណ្តាល​មក​ពី​ការ​បាញ់​ប្លោង​កាំភ្លើង​ធំ​របស់​ភាគី​ថៃ មក​ក្នុង​ទឹកដី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ។

គួរ​បញ្ជាក់​ថា បើ​តាមក្រសួង​អប់រំ ​យុវជន និង​កីឡា ​បានឱ្យ​ដឹង​ដែរ​ថា ​ក្នុង​ការ​វាយប្រហារ​ឈ្លានពាន​របស់​ភាគី​ថៃ ​មក​លើ​កម្ពុជា គិត​ចាប់ពី​ថ្ងៃ​ទី៧ និង​ព្រឹក​ទី​៨ ខែធ្នូ ឆ្នាំ២០២៥​នេះ​ មាន​សាលារៀន​ជាប់​ព្រំ​ដែនកម្ពុជា​-​ថៃ ចំនួន​៤ខេត្ត សរុប​ចំនួន​ ៣៧៧​សាលា បាន​បិទទ្វារ​។ ​ក្នុង​នេះ ​ប៉ះពាល់​ដល់​គ្រូបង្រៀន​ ៣,១៩៧​នាក់ និង​សិស្ស​សរុប ​៧៨,៥៨៥​នាក់ ​។

បើ​តាម​ក្រសួងការពារជាតិ​ បានឱ្យ​ដឹង​ដែរ​ថា​ ក្នុង​ការ​ឈ្លានពាន​ទឹកដី​កម្ពុជា​យ៉ាង​គឃ្លើន​នេះ​ដែរ​ កងទ័ព​ថៃ​ បាញ់ប្រហារ​ចូល​ភូមិ​ប្រជាពលរដ្ឋ​ នៅ​ខេត្តឧត្តរមានជ័យ និង​ព្រះ​វិហារ បាន​និងកំពុង​បណ្តាល​ឱ្យ​ពលរដ្ឋ​ស្លូតត្រង់​រង​របួស​មួយ​ចំនួន ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​ជា​ច្រើន​ខ្នង និង​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ក្មេង​ចាស់ ប្រុស ស្រី ត្រូវ​បង្ខំចិត្ត​ជម្លៀស​ខ្លួន​ចេញ​ទៅ​រក​ទី​សុ​វត្ថិភាព​បណ្តោះអាសន្ន​ភា្ល​ម​ៗ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ