ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តបាត់ដំបងនឹងក្លាយជា​ទីក្រុងឆ្លាតវៃ​ ទាក់ទាញទេសចរណ៍ និងវិនិយោគ

11 ម៉ោង មុន

​ខេត្តបាត់ដំបង៖​ អាជ្ញាធរខេត្តបាត់ដំបង បានប្រកាសគោលដៅប្រែក្លាយទីក្រុងបាត់ដំបងឱ្យទៅជា ទីក្រុងស្អាត បៃតង ឆ្លាតវៃ និងងាយស្រួលដើរ ដើម្បីលើកកម្ពស់សោភណភាព និងបង្កើនការទាក់ទាញទាំងភ្ញៀវទេសចរ និងអ្នកវិនិយោគ។…

​ខេត្តបាត់ដំបង៖​ អាជ្ញាធរខេត្តបាត់ដំបង បានប្រកាសគោលដៅប្រែក្លាយទីក្រុងបាត់ដំបងឱ្យទៅជា ទីក្រុងស្អាត បៃតង ឆ្លាតវៃ និងងាយស្រួលដើរ ដើម្បីលើកកម្ពស់សោភណភាព និងបង្កើនការទាក់ទាញទាំងភ្ញៀវទេសចរ និងអ្នកវិនិយោគ។

យោងតាមការផ្សាយរបស់រដ្ឋបាលខេត្តបាត់ដំបង នារសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥នេះ បានឱ្យដឹងថា ឯកឧត្តម ​សុខ លូ​ អភិបាលខេត្តបាត់ដំបង បានគូសបញ្ជាក់ពីចក្ខុវិស័យថ្មីក្នុងការអភិវឌ្ឍក្រុងបាត់ដំបងក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត។

ក្នុងឱកាសនេះ ឯកឧត្តមអភិបាលខេត្តបាត់ដំបង បានថ្លែងថា ដើម្បីសម្រេចទស្សនៈវិស័យនេះ រដ្ឋបាលខេត្តគ្រោងបំពាក់ប្រព័ន្ធ WIFI និងកាំមេរ៉ាសុវត្ថិភាព នៅតាមទីសាធារណៈ ព្រមទាំងរៀបចំផ្លូវដើរដែលមានភាពងាយស្រួល។ គម្រោងអភិវឌ្ឍន៍ទ្រង់ទ្រាយធំនេះ ពុំអាចសម្រេចបានដោយកង្វះការចូលរួមពីប្រជាពលរដ្ឋនោះទេ។ ឯកឧត្តមអភិបាលខេត្តបានសង្កត់ធ្ងន់ថា ទាមទារឱ្យមានការចូលរួមថែរក្សាអនាម័យបរិស្ថាន ដាំដើមឈើ និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។

ទន្ទឹមគ្នានេះ ឯកឧត្តមបានជំរុញឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវតែយកចិត្តទុកដាក់ដោះស្រាយបញ្ហាដីចំណីផ្លូវ រៀបចំសណ្ដាប់ធ្នាប់ការលក់ដូរ និងបង្ក្រាបល្បែងស៊ីសង ឬក្មេងទំនើងក្នុងក្រុង ដើម្បីធានានូវសុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ។

​ជាមួយគ្នានេះដែរ ឯកឧត្តម​ សុខ លូ​ បានបញ្ជាក់ថា នៅឆ្នាំ២០២៦ ខាងមុខ គម្រោងនៅប៉ែកខាងលិចស្ទឹងនឹងត្រូវបន្តដោយការសាងសង់ផ្លូវចំនួន​២១ ខ្សែ​ ប្រវែងប្រមាណ ១០ គីឡូម៉ែត្របន្ថែមទៀតនៅក្នុងក្រុងបាត់ដំបង ដើម្បីសម្រួលដល់ការធ្វើដំណើរ និងលើកស្ទួយជីវភាពប្រជាពលរដ្ឋស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ