ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាច់​មៀន​៖ ថ្នាំ​ប៉ូវ​ធម្មជាតិ​សម្រាប់​អ្នក​ម៉ាក់​! ជួយ​ស្ដារ​កម្លាំង និង​សម្រស់​ក្រោយ​ពេល​សម្រាល

2 ម៉ោង មុន

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​បណ្តាញសារព័ត៌មាន​អន្តរជាតិ សាច់​មៀន ត្រូវ​បាន​គេ​ទទួលស្គាល់ និង​ប្រើប្រាស់​ជា​ប្រពៃណី​ថា​ជា​ប្រភេទ​អាហារ​ដ៏​មាន​តម្លៃ ដែល​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ ជំនួយ​ដល់​ការ​ជា​សះស្បើយ​និង​សម្រស់​របស់​ស្ដ្រី​ក្រោយ​ពេល​សម្រាលកូន​។ គុណប្រយោជន៍​ចម្បង​៖ បំប៉ន​ឈាម និង​សម្រស់ទំនុកបម្រុង​ឈាម​៖ សាច់​មៀន​មានគុណ​ប្រយោជន៍​ពិសេស​ក្នុង​ការ​ជួយ…

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​បណ្តាញសារព័ត៌មាន​អន្តរជាតិ សាច់​មៀន ត្រូវ​បាន​គេ​ទទួលស្គាល់ និង​ប្រើប្រាស់​ជា​ប្រពៃណី​ថា​ជា​ប្រភេទ​អាហារ​ដ៏​មាន​តម្លៃ ដែល​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ ជំនួយ​ដល់​ការ​ជា​សះស្បើយ​និង​សម្រស់​របស់​ស្ដ្រី​ក្រោយ​ពេល​សម្រាលកូន​។

គុណប្រយោជន៍​ចម្បង​៖ បំប៉ន​ឈាម និង​សម្រស់
ទំនុកបម្រុង​ឈាម​៖ សាច់​មៀន​មានគុណ​ប្រយោជន៍​ពិសេស​ក្នុង​ការ​ជួយ ទំនុកបម្រុង​ឈាម និង​ជួយ​ជំនួស​ការ​បាត់បង់​ឈាម​ក្នុងអំឡុងពេល​សម្រាល​។

សាច់ឈាម​ស្រស់ថ្លា​៖ នៅ​ពេល​ដែល​ឈាម​គ្រប់គ្រាន់ និង​មាន​សុខភាព​ល្អ វា​នឹង​ជួយ​ធ្វើ​ឲ្យ ពណ៌​សម្បុរ​និង​សាច់ឈាម​មាន​សភាព​ស្រស់ថ្លា រលោង​ឡើង​វិញ​បាន​យ៉ាង​ឆាប់រហ័ស​។

បន្ធូរ​អារម្មណ៍​៖ ក្រៅពី​ជួយ​បំប៉ន​ឈាម សាច់​មៀន​ក៏​ជួយ​ធ្វើ​ឲ្យ​មាន ភាព​ធូរស្រាល​ដល់​រាង​កាយ និង​អាច​ជួយ​កាត់​បន្ថយ​ភាព​នឿយហត់​ដែល​កើត​មាន​ក្រោយ​ពី​សម្រាល​បាន​ផង​ដែរ​។

គន្លឹះ​សម្រាប់​អ្នក​ម្ដាយ​៖ សាច់​មៀន​ត្រូវ​បាន​គេ​ណែនាំ​ឲ្យ​ទទួលទាន​ក្នុង​កំលុង​ពេល​នៃ​ការ​ស្ដារ​សុខភាព​ឡើង​វិញ ដើម្បី​ឲ្យ​រាង​កាយ​ទាំងមូល​ទទួល​បាន​កម្លាំង​និង​សម្រស់​ត្រឡប់​មក​វិញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ