ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិភ័យឆាបឆេះរោងចក្រមួយកន្លែងនៅខេត្តកំពង់ស្ពឺ ផ្អើលកម្មករ​នាំគ្នារត់ព្រាត

1 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​ ៖ រោងចក្រ​សំលៀក​បំពាក់​យីហោ ហា​យ យ៉ុ​ន ហ្គា​មិន​(Hui Yuan Garment Co.Ltd) ត្រូវ​អគ្គី​ភ័យ​ឆាបឆេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​កម្មករ​…

ខេត្តកំពង់ស្ពឺ​ ៖ រោងចក្រ​សំលៀក​បំពាក់​យីហោ ហា​យ យ៉ុ​ន ហ្គា​មិន​(Hui Yuan Garment Co.Ltd) ត្រូវ​អគ្គី​ភ័យ​ឆាបឆេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​កម្មករ​ ​ក​ម្មការិ​នី​រត់​ចេញ​ព្រោងព្រាត មិន​ទាន់​ដឹង​មូលហេតុ​។

ហេតុការណ៍​ឆេះ​រោងចក្រ​ខាងលើ​បានបង្កការភ្ញាក់ផ្អើលកើតឡើង​កាលពី​វេលា​ម៉ោង​០១​និង​៣៥​នាទី​រសៀល ថ្ងៃ​ទី​៨ ខែធ្នូ ឆ្នាំ​២០២៥ ស្ថិត​នៅ​ក្នុងភូមិ​ស្នោ​ទី​១ សង្កាត់​រកា​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​កម្មករ​ ​ក​ម្មកា​រិ​នី​រោងចក្រ​យីហោ ហា​យ យ៉ុ​ន ហ្គា​មិន បាន​ចូល​បំពេញការងារ​ដូច​សព្វមួយដង ស្រាប់តែ នៅ​វេលា​ម៉ោង​០១​និង​៣៥​នាទី​រសៀល ថ្ងៃ​ទី​៨ ខែធ្នូ ឆ្នាំ​២០២៥ មាន​ករណី​អគ្គី​ភ័យ ឆាបឆេះ កំទេច​ក្រណាត់ នៅ​មុខ​ឃ្លាំង រោងចក្រ យីហោ ហា​យ​យ៉ុ​ន ហ្គា​មិន ខាងលើ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ក្រុម​កម្មករ​បាន​នាំ​គ្នា​ចេញ​ព្រោងព្រាត និង​បាន​ធ្វើការ​រាយការណ៍​ទៅ​សមត្ថកិច្ច​ដើម្បី​ជួយ​អន្តរាគមន៍​ពន្លត់​ផង​ដែរ​។

សមត្ថកិច្ច​ខេត្តកំពង់ស្ពឺ​បាន​និយាយ​ឱ្យ​ដឹង​ថា ក្រោ​ពី​ទទួល​បាន​ព័ត៌មាន សមត្ថកិច្ច​ក៏​បាន​ជួយ​អន្តរាគមន៍ប្រើប្រាស់​រថយន្ត​ពន្លត់​អរ​គ្គី​ភ័យ សរុប​ចំនួន​០២​គ្រឿង នគរបាល​ខេត្ត​ចំនួន​០១​គ្រឿង និង​នគរបាល​ក្រុង​ច្បា​មន​ចំនួន​០១​គ្រឿង ដើម្បី​បាញ់​ពន្លត់​។ ករណី​ខាងលើ​នេះ​បាន​ពន្លត់​១០០% នៅ​វេលា​ម៉ោង​០២​និង​០៥​នាទី​រសៀល​ថ្ងៃ​ទី​៨ ខែធ្នូ ឆ្នាំ​២០២៥ ។

ចំណោះ​ករណី​ខាង​លើ​​នេះ មិន​បណ្ដាល​ឱ្យ​គ្រោះថ្នាក់​មនុស្ស គ្រាន់តែ​រង​ការ​ខូចខាត​សម្ភារៈ​តិចតួច​ប៉ុណ្ណោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ