ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃប្រើ F-16 វា.យប្រហារនៅឃុំស្រអែម និងបា.ញ់ផ្សែងពុលនៅខេត្តព្រះវិហារ

2 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ម៉ោង​០៨:១៤​នាទី យោធា​ថៃ​បាន​បាញ់​ផ្សែង​ពុល​បន្ថែម​នៅ​តំបន់​ប្រាសាទព្រះវិហារ និង​ម៉ោង​០៩:០៥​នាទី យោធា​ថៃ​បាន​វា​.​យ​ប្រហារ​មក​លើ​កងកម្លាំង​កម្ពុជា ដោយ​ប្រើ​យន្តហោះ​ចម្បាំង​ប្រភេទ F-16 នៅ​ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត…

រាជធានី​ភ្នំពេញ ៖ ម៉ោង​០៨:១៤​នាទី យោធា​ថៃ​បាន​បាញ់​ផ្សែង​ពុល​បន្ថែម​នៅ​តំបន់​ប្រាសាទព្រះវិហារ និង​ម៉ោង​០៩:០៥​នាទី យោធា​ថៃ​បាន​វា​.​យ​ប្រហារ​មក​លើ​កងកម្លាំង​កម្ពុជា ដោយ​ប្រើ​យន្តហោះ​ចម្បាំង​ប្រភេទ F-16 នៅ​ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ។

លោក​ជំទាវ ឧត្តមសេនីយ៍ឯក ម៉ា​លី សុជាតា អ្នកនាំពាក្យ​ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ជម្រាប​ជូន​សាធារណជន អ្នក​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ​មេត្តា​ជ្រាប​ពី​ស្ថានភាព​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ នៅ​ថ្ងៃនេះ​ថា ៖

នៅ​ថ្ងៃ​ទី​៨ ខែធ្នូ ឆ្នាំ​២០២៥​នេះ យោធា​ថៃ​បាន​បន្ត​បើក​ការ​បាញ់ប្រហារ​សា​ជា​ថ្មី​មក​លើ​កងកម្លាំង​កម្ពុជា ចាប់ពី​វេលា​ម៉ោង​ប្រមាណ ០៥:០៤​នាទី​ព្រឹក ការ​បើក​ការ​វាយប្រហារ​នេះ​ធ្វើ​ឡើង នៅ​ក្នុង​តំបន់​អានសេះ នៅ​ប្រាសាទតាមាន់ធំ នៅ​តំបន់​ប្រាសាទព្រះវិហារ នៅ​៥​មក​រា នៅ​ចំការ​ចេក នៅ​មុំ​បី នៅ​ភ្នំ​ខ្មោច នៅ​គោល​៨ នៅ​ប្រាសាទ​តា​ក្របី និង​នៅ​ប្រាសាទខ្នារ ក្រោយ​ពី​ភាគី​ថៃ​បាន​បើក​ការ​បាញ់ប្រហារ​មក​លើ កម្លាំង​កងទ័ព​កម្ពុជា​វេលា​ម៉ោង ២:១៥​នាទី​រសៀល កាលពី​ថ្ងៃ​ទី​៧ ខែធ្នូ ឆ្នាំ​២០២៥​។

យោធា​ថៃ​បាន​បន្ត​ផ្តើម​ធ្វើ​សកម្មភាព​បង្កហេតុ​ជា​បន្តបន្ទាប់​ដោយនៅ​វេលា​ម៉ោង​៖
១.​ម៉ោង ០៤:០០​នាទី រថយន្ត​ធន់​ធំ​ចំនួន ២​គ្រឿង​របស់​យោធា​ថៃ​ដឹក​កងកម្លាំង​របស់​ខ្លួន​ពី​ភ្នំ​រើ​ង​ចូល​មក​ខាង​មុខ​តំបន់​អានសេះ​។
២.​ម៉ោង ០៥:០៤​នាទី​យោធា​ថៃ​បាន​បាញ់​ចេញពី​ខាងលិច​ផ្សារ​អានសេះ​មក​លើ​កងកម្លាំង​កម្ពុជា ដោយ​បាញ់កាំភ្លើង​ដៃ ចំនួន ២០-២៥​គ្រាប់​។
៣.​ម៉ោង ០៥:១៩​នាទី យោធា​ថៃ​បាន​បាញ់​ចេញពី​ខាងលិច​ផ្សារ​អានសេះ​មក​លើ​កងកម្លាំង​កម្ពុជា ដោយ​បាញ់កាំភ្លើង​ដៃ​ចំនួន ៣០-៣៨ គ្រាប់​។
៤.​ម៉ោង ០៥:២៥​នាទី យោធា​ថៃ​បាន​បាញ់​ចេញពី​ខាងលិច​ផ្សារ​អានសេះ​មក​លើ​កងកម្លាំង​កម្ពុជា ដោយ​បាញ់កាំភ្លើង​ដៃ និង​កាំភ្លើងយន្ត​ចំនួន ១០០-១២០​គ្រាប់​។
៥.​ម៉ោង ០៥:៤០​នាទី យោធា​ថៃ​បាន​ផ្អាក​ការ​បាញ់ប្រហារ ប៉ុន្ដែ​កងកម្លាំង​កម្ពុជា​បាន​នឹង​កំពុង​បន្ត​តាមដាន​លើ​កា​រវិ​វត្ត​នៃ​ស្ថានការណ៍​នៅ តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ និង​ស្ថិត​ក្នុង​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ជា​និច្ច ។
៦.​ម៉ោង ០៦:១៣​នាទី យោធា​ថៃ​បាន​ចាប់ផ្ដើម​បាញ់ប្រហារ​ម្ដងទៀត​ដោយ​ប្រើប្រាស់​កាំភ្លើង​MT60 ចំនួន ៣​គ្រាប់​។
៧.​ម៉ោង ០៦:២២​នាទី យោធា​ថៃ​បាន​បន្ដ​បាញ់កាំភ្លើង​ត្បាល់​ចំនួន ៤​គ្រាប់ និង​កាំភ្លើងយន្ដ​ថ្មើរជើង​ចូល​ខ្សែត្រៀម​របស់​កងកម្លាំង​កម្ពុជា នៅ​តំបន់​អានសេះ ។
៨.​ម៉ោង ០៦:៥១​នាទី យោធា​ថៃ​ចាប់ផ្ដើម​វាយប្រហារ​ចូល​តំបន់​ប្រាសាទ​តា​មាន់ ដោយ​ប្រើប្រាស់​រថក្រោះ ។
៩.​ម៉ោង ០៧:៤០​នាទី យោធា​ថៃ​បន្ត​បាញ់ប្រហារ​គ្រប់​គោលដៅ​៖ មុំ​បី អានសេះ ភ្នំ​ខ្មោច គោល​៨ ប្រាសាទព្រះវិហារ ប្រាសាទ​តា​មាន់ ប្រាសាទ​តា​ក្របី ប្រាសាទខ្នារ ដោយ​ប្រើប្រាស់​កាំភ្លើង​ធំ​១៥៥mm រថក្រោះ កាំភ្លើងត្បាល់​គ្រប់​ប្រភេទ​នៅ​តំបន់​អានសេះ​។
១០.​ម៉ោង ០៨:១០​នាទី យោធា​ថៃ​បាន​បាញ់​ផ្សែង​ពុល​ចូល​ទីតាំង​នៅ​តំបន់​ភ្នំ​ខ្មោច​យ៉ាងច្រើន​។
១១.​ម៉ោង ០៨:១៤​នាទី យោធា​ថៃ​បាន​បាញ់​ផ្សែង​ពុល​បន្ថែម​នៅ​តំបន់​ប្រាសាទព្រះវិហារ ។
១២.​ម៉ោង ០៨:៤១​នាទី យោធា​ថៃ​នៅ​បន្ដ​បាញ់ និង​បន្ដ​បាញ់​ផ្លោង បាញ់​បុក​យ៉ាង​ខ្លាំង​នៅ​ទីតាំង​ដំណាក់​ស្ដេច បន្លោះ​ថ្ម​ដូន និង​ប្រាសាទ​តា​មាន់ បច្ចុប្បន្ន មាន​យន្ដហោះ​យោធា​ថៃ បាន​ហោះ​តាម​បណ្ដោយ​ព្រំដែន ។
១៣.​ម៉ោង ០៩:០៥​នាទី យោធា​ថៃ​បាន​វាយប្រហារ​មក​លើ​កងកម្លាំង​កម្ពុជា ដោយ​ប្រើ​យន្តហោះ​ចម្បាំង​ប្រភេទ F-16 នៅ​ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ។
១៤.​ម៉ោង ០៩:៣០​នាទី យោធា​ថៃ​នៅ​តែ​បន្ត​វាយប្រហារ​មក​លើ​កងកម្លាំង​កម្ពុជា​បន្ត​ទៀត នៅ​ប្រាសាទខ្នារ អូរ​ស្មាច់ ដោយ​យោធា​ថៃ​បាន​ប្រើ​កាំភ្លើង​១២,៧ រួម​ទាំង​រថក្រោះ​បាញ់​បុក​បន្ថែម​។
១៥.​ម៉ោង ១០:០០​នាទី យោធា​នៅ​តែ​បន្ត​វាយប្រហារ​មក​លើ​កងកម្លាំង​កម្ពុជា​យ៉ាង​ខ្លាំង ដោយ​ប្រើ​កាំភ្លើងត្បាល់ កាំភ្លើង​ធំ រថក្រោះ​បាញ់​បុក​ជា​ពិសេស​ខ្លាំង នៅ​តំបន់​អានសេះ និង​ទិស​ប្រាសាទព្រះវិហារ​។

គិត​មក​ត្រឹម​ម៉ោង ១១:០០​នាទី​នេះ យោធា​ថៃ​នៅ​បន្ត​បាញ់ប្រហារ​មក​លើ​កងទ័ព និង​លើ​ទីតាំង​ជន​ស៊ី​វិល​កម្ពុជា​នៅឡើយ​។

កងកម្លាំង​កម្ពុជា​បាន​នឹង​កំពុង​បន្ត​តាមដាន​លើ​កា​រវិ​វត្ត​នៃ​ស្ថានការណ៍​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ និង​ស្ថិត​ក្នុង​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ជា​និច្ច ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ