ប្រទេសឥណ្ឌូណេស៊ី ៖ សភាពការណ៍ហាក់ដូចជានៅតែធ្ងន់ធ្ងរក្នុងប្រទេសឥណ្ឌូនេស៊ីដែលនៅទីនោះ ទឹកជំនន់ និងការបាក់ដីដ៏បំផ្លិចបំផ្លាញបំផុត ចំនួនមនុស្សស្លាប់បានកើនដល់ជាង៩០០នាក់ហើយលើកោះស៊ូម៉ាត្រា ។ នេះបើតាមតួលេខចុងក្រោយរបស់ទីភ្នាក់ងារជាតិគ្រប់គ្រងគ្រោះមហន្តរាយ ។
តុល្យការអាចកាន់តែអាក្រកក់ជាងនេះទៀតព្រោះគ្រោះអត់ឃ្លាន ដែលគំរាមកំហែងនៅតំបន់ដាច់ស្រយាលមួយចំនួន។ ព្យុះត្រូពីកាល់មួយចំនួននិងភ្លៀងធ្លាក់ខ្លាំង នៅតំបន់អាស៊ីនេះតាំងពីសប្ដាហ៍មុនមក បណ្ដាលឲ្យមនុស្សស្លាប់យ៉ាងតិច១៧៩០នាក់នៅឥណ្ឌូណេស៊ី ស្រីលង្កាម៉ាឡេស៊ី ថៃនិងវៀតណាម ។
ក្នុងចំណោមអ្នក់ស្លាប់ទាំងនេះ ៩០៨នាក់រាប់ឃើញនៅកោះស៊ូម៉ាត្រា ជាកោះធំនៅភាគខាងលិចឥណ្ឌូណេស៊ី ។ នេះជាតុល្យការបច្ចុប្បន្នចេញផ្សាយនាថ្ងៃទី៦ ធ្នូ ដោយទីភ្នាក់ងារជាតិគ្រប់គ្រងគ្រោះមហត្តរាយ ខណៈមនុស្ស៤១០នាក់ទៀត នៅតែបាត់ខ្លួន ។ តុល្យការខាងលើនោះអាចកាន់តែធ្ងន់ធ្ងរថែមទៀត ដោយសារការអត់ឃ្លានដែលគំរាមកំហែងបណ្ដាភូមិនិងតំបន់ដាច់ស្រយាល ដែលមិនទាន់អាចចូលទៅដល់នៅខេត្តអាសេ។
នេះជាការលើកឡើងរបស់លោកមូហ្សាគៀម៉ាណាវ អភិបាលខេត្តស៊ូម៉ាត្រា។ ទឹកជំនន់និងការបាក់ដីបានបំផ្លាញពីភាគខាងជើងទៅភាគខាងត្បូងបណ្ដាផ្លូវថ្នល់ទៅសមុទ្រ។ មនុស្សជាច្រើនត្រូវការរបស់របរដែលចាំបាច់បំផុត ។ បណ្ដាមនុស្សមិនមែនស្លាប់តែដោយសារទឹកជំនន់ឡើយ តែដោយសារការដាច់ស្បៀងផងដែរ។
តាមផ្នែកឧតុនិយមឥណ្ឌូណេស៊ីថា ភ្លៀងអាចធ្លាក់នាពេលខាងមុខទៀតនៅខេត្តអាសេនិងភាគខាងជើងកោះស៊ូម៉ាត្រាដែលរងការរាតត្បាតដោយទឹកនិងភក់ ៕
ចែករំលែកព័តមាននេះ