ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធា​នា​ធិបតី​បា​រាំងគំរាមបង្កើនពន្ធគយលើផលិត​ផលចិន ប្រសិនបើក្រុងប៉េកាំងបដិសេធមិនកាត់បន្ថយឱនភាពពាណិជ្ជកម្មដ៏ធំជាមួយសហ​ភាពអឺរ៉ុប

8 ម៉ោង មុន

បារាំង​-​ចិន ៖ ក្រោយ​វិល​ត្រឡប់​មក​ពី​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​ក្រុង​ប៉េ​កាំ​ង​វិញ ប្រធានាធិបតី​បារាំង លោក​អេ​ម​ម៉ា​នុយ​អែ​ល​ម៉ា​ក្រុង បាន​បន្តឹង​សំឡេង​ដាក់់​ចិន​ដោយ​គំរាម​បង្កើន​ពន្ធគយ​នា​បណ្ដា​ខែ​ខាង​មុខ ប្រសិនបើ​ក្រុង​ប៉េ​កាំ​ង​បដិសេធ​មិន​ចាត់វិធានការ​នានា ដើម្បី​កាត់​បន្ថយ​ឱនភាព​ពាណិជ្ជកម្ម ដែល​មាន​កាន់តែ​ខ្លាំង​ឡើង​ជាមួយ​សហភាព​អឺរ៉ុប​ទេ​នោះ ។…

បារាំង​-​ចិន ៖ ក្រោយ​វិល​ត្រឡប់​មក​ពី​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​ក្រុង​ប៉េ​កាំ​ង​វិញ ប្រធានាធិបតី​បារាំង លោក​អេ​ម​ម៉ា​នុយ​អែ​ល​ម៉ា​ក្រុង បាន​បន្តឹង​សំឡេង​ដាក់់​ចិន​ដោយ​គំរាម​បង្កើន​ពន្ធគយ​នា​បណ្ដា​ខែ​ខាង​មុខ ប្រសិនបើ​ក្រុង​ប៉េ​កាំ​ង​បដិសេធ​មិន​ចាត់វិធានការ​នានា ដើម្បី​កាត់​បន្ថយ​ឱនភាព​ពាណិជ្ជកម្ម ដែល​មាន​កាន់តែ​ខ្លាំង​ឡើង​ជាមួយ​សហភាព​អឺរ៉ុប​ទេ​នោះ ។

ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​សារព័ត៌មាន​បារាំង​LES ECHOS ចេញផ្សាយ​នា​ថ្ងៃ​ទី​៧ ធ្នូ លោក​ម៉ា​ក្រុង​ថ្លែង​ថា ខ្ញុំ​បាន​និយាយ​ហើយ​ថា ប្រសិនបើ​ចិន​ពុំ​មាន​ប្រតិកម្ម​ទេ នោះ​យើង​ពួក​អឺរ៉ុប​នឹង​ត្រូវ​បង្ខំចិត្ត នា​បណ្ដា​ខែ​ខាង​មុខ​ចាត់វិធានការ​ខ្លាំង​តបត​ចិន​វិញ ដូច​ជា​បង្កើន​ពន្ធគយ​លើ​បណ្ដា​ផលិតផល​ចិន ។ អា​មេ​រិ​ក​ដាក់​ពន្ធគយ​ខ្ពស់​លើ​បណ្ដា​ផលិតផល​ចិន តែ​ត្រូវ​កាត់​បន្ថយ​ពី​៥៧% មក​នៅ​ត្រឹម​៤៧% ក្នុង​ក្រប​ខណ្ឌ​នៃ​កិច្ចព្រមព្រៀង​ប្រកាស​កាលពី​ដំណាច់​ខែតុលា រវាង​ប្រទេស​ទាំង​២ ។

ប្រធានាធិបតី​បារាំង​បន្ត​ទៀត​ថា លទ្ធិ​គាំពារ​និយម​របស់​រដ្ឋការ​លោក​ត្រាំ ធ្វើ​ឲ្យ​ធ្ងន់ធ្ងរ​ដល់
អ្វី​ៗ​។ វា​បង្កើន​បញ្ហា​របស់​យើង ដោយ​ទំនិញ​ចិន​ហូរ​ចូល​ខ្លាំង​បំផុត​ក្នុង​ទីផ្សារ​របស់​យើង ។ លោក​បន្ត​ថា យើង​កំពុង​ប្រឈម​មុខ​នឹង​មហា​យក្ស​សេដ្ឋកិច្ច​២ ហើយ​នោះ​ជា​បញ្ហា​ស្លាប់​រស់​សម្រាប់​ឧស្សាហកម្ម​អឺរ៉ុប ។ យើង​នៅ​សល់​ផ្លូវ​កសាង​រណសិរ្ស​រួម​អឺរ៉ុប​មួយ តែ​នោះ​មិនមែន​ជា​រឿង​ងាយស្រួល​ឡើយ​។ ប្រទេស​អា​ល្លឺ​ម៉​ង់​នៅ​រកស៊ី​ច្រើន​ជាមួយ​ចិន ហើយ​នៅ​មិន​ទាន់​ងាក​មក​ដើរ​លើ​ផ្លូវ​តែ​មួយ​ជាមួយ​យើង​ឡើយ ។

ក្រោយមក​កាន់​ចិន​លោក​ម៉ា​ក្រុង​លើក​ឡើងជា​ថ្មី​ថា អឺរ៉ុប​ចង់​កាត់​បន្ថយ​ឱនភាព​ពាណិជ្ជកម្ម​ជាមួយ​ចិន មុន​ពេល​អឺរ៉ុប​ទទួលយក​ការ​វិនិយោគ​របស់​ចិន ។ យើង​មិន​អាច​នាំ​ទំនិញ​ចិន​ដ៏​ច្រើន​ចូល​តំបន់​យើង​ឡើយ ។

លោក​ហាក់ដូចជា​គិតដល់​ការ​ចំណុះ​ដ៏​មហាសាល​របស់​អឺរ៉ុប​លើ​ចិន ក្នុង​គ្រប់​វិស័យ​ដោយ
ជ​ញ្ចី​ង​ពាណិជ្ជកម្ម​គ្មាន​តុល្យភាព​ខ្លាំង ។ កាលពី​ឆ្នាំទៅ​មិ​ញ សម្រាប់​អឹ​រ៉ុ​ប​មាន​ឱនភាព​ពាណិជ្ជកម្ម​ជាមួយ​ចិន​ដល់​ជាង​៣០០​ពាន់​លាន​អឹ​រ៉ូ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ