ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ៖ «បន្ទាត់ក្រហម» ត្រូវបានកំណត់រួចហើយ សូមកងទ័ពគោរពបទបញ្ជាឱ្យបានខ្ជាប់ ខ្ជួន

28 វិនាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា ​បាន​គូសបញ្ជាក់​ថា បន្ទាត់​ក្រហម​ដែល​ត្រូវ​តបត​បាន​កំណត់​រួច​ហើយ សូម​មេបញ្ជាការ​គ្រប់​ជាន់ថ្នាក់​អប់រំ​បងប្អូន​នាយទាហាន​ពល​ទាហាន​យល់​ដឹង​គ្រប់​ៗ​គ្នា ។…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា ​បាន​គូសបញ្ជាក់​ថា បន្ទាត់​ក្រហម​ដែល​ត្រូវ​តបត​បាន​កំណត់​រួច​ហើយ សូម​មេបញ្ជាការ​គ្រប់​ជាន់ថ្នាក់​អប់រំ​បងប្អូន​នាយទាហាន​ពល​ទាហាន​យល់​ដឹង​គ្រប់​ៗ​គ្នា ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​តេ​ជោ បាន​ប្រកាស​លុប​ចោល​ចូល​កម្មវិធី​ផ្សេង​ៗ​ទាំងអស់ ដើម្បី​ចូលរួម​ទប់ទល់​ជាមួយ​ចោរ​ឈ្លានពាន​ថៃ ។

ការ​លើក​ឡើង​របស់​សម្តេច​តេ​ជោ បន្ទាប់​ពី​យោធា​ថៃ​បាន​បា​.​ញ់​ប្រហារ​មក​លើ​កងកម្លាំង​កម្ពុជា នៅ​តំបន់​ប្រាសាទព្រះវិហារ និង​តំបន់​ផ្សេង​ទៀត ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​សរសេរ​លើ​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​៨ ខែធ្នូ ឆ្នាំ​២០២៥ យ៉ាង​ដូច្នេះ​ថា ៖ កម្លាំង​ជួរ​មុខ​ទាំងអស់​ត្រូវ​មានការ​អត់ធ្មត់ ព្រោះ​ពួក​ឈ្លានពាន​កំពុង​ប្រើ​អាវុធ​គ្រប់​ប្រភេទ​បាញ់​មក​លើ​យើង តាំងពី​ថ្ងៃ​ម្សិល យប់មិញ និង​ព្រឹក​នេះ​ក្នុង​គោលបំណង​ទាញ​យើង​ឲ្យ​តបត ដើម្បី​បំផ្លាញ​ចោល​បទ​ឈប់​បា​.​ញ់ និង​សេចក្តីថ្លែងការណ៍​សន្តិភាព​កម្ពុជា ថៃ ។

សម្តេច​តេ​ជោ បាន​គូសបញ្ជាក់​ថា ៖« បន្ទាត់​ក្រហម​ដែល​ត្រូវ​តបត​បាន​កំណត់​រួច​ហើយ សូម​មេបញ្ជាការ​គ្រប់​ជាន់ថ្នាក់​អប់រំ​បងប្អូន​នាយទាហាន ពល​ទាហាន​យល់​ដឹង​គ្រប់​ៗ​គ្នា​» ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​តេ​ជោ​ក៏​បាន​ឲ្យ​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​ខិតខំ​ជួយ ដល់​ប្រជាជន​ដែល​ភៀស​សឹក​ចេញពី​តំបន់​គ្រោះថ្នាក់​មក​កាន់​តំបន់​មាន សុវត្ថិភាព ។

សម្តេច​តេ​ជោ បាន​ប្រកាស​ថា ៖«​ខ្ញុំ​បាន​លុប​ចោល​កម្មវិធី​ការងារ​ផ្សេង ទៀត​អស់ហើយ ដើម្បី​មក​រួម​ជាមួយ​នាយក​រដ្ឋមន្ត្រី​បញ្ជា​លើ​កម្លាំង​ប្រដាប់ អាវុធ​ទប់ទល់​ជាមួយ​ការ​ឈ្លានពាន​»​។

លើស​ពី​នេះ សម្តេច​តេ​ជោ បាន​សូម​ការ​យោគយល់​ពី​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ដែល​មិន​អាច​ជួប​ខ្ញុំ​បាន ។ សូម​កីឡាករ កីឡាការិនី​ដែល​ទៅ​ចូល ការ​ប្រកួត​ស៊ី​ហ្គេ​ម​លើក​ទី​៣៣​នៅ​ប្រទេស​ថៃ​ចូលរួម​ការ​ប្រកួត​ជា​ធម្មតា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ