ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ីបា.ញ់ដ្រូន៦៥៣​គ្រឿង និងមីស៊ីល​៥១គ្រា.ប់ វា.យ.ប្រ.ហារគោលដៅទូទាំងប្រទេសអ៊ុយក្រែន​

57 វិនាទី មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ នា​យប់​ថ្ងៃ​ទី​៦​មក​ទី​៧ ធ្នូ រុ​ស្ស៊ី បាន​ធ្វើការ​វាយប្រហារ​ដោយ​ទ្រង់ទ្រាយ​ធំ ដោយ​ប្រើ​ដ្រូ​ន​និង​គ្រាប់​មី​ស៊ី​ល​ដ៏​ច្រើន​ប្រឆាំង​អ៊ុយ​ក្រែ​ន ខណៈ​ក្រុង​គៀវ ត្រៀមខ្លួន​បន្ត​ការ​ចរចា​ជាមួយ​អា​មេ​រិ​ក ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​ខិតខំ​ប្រឹងប្រែង​ខាង​ការទូត…

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ នា​យប់​ថ្ងៃ​ទី​៦​មក​ទី​៧ ធ្នូ រុ​ស្ស៊ី បាន​ធ្វើការ​វាយប្រហារ​ដោយ​ទ្រង់ទ្រាយ​ធំ ដោយ​ប្រើ​ដ្រូ​ន​និង​គ្រាប់​មី​ស៊ី​ល​ដ៏​ច្រើន​ប្រឆាំង​អ៊ុយ​ក្រែ​ន ខណៈ​ក្រុង​គៀវ ត្រៀមខ្លួន​បន្ត​ការ​ចរចា​ជាមួយ​អា​មេ​រិ​ក ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​ខិតខំ​ប្រឹងប្រែង​ខាង​ការទូត សំដៅ​ឲ្យ​សម្រេច​បាន​កិច្ចព្រម​ព្រៀង​សន្តិភាព​មួយ ។

កងទ័ពអាកាស​អ៊ុយ​ក្រែ​ន​ថ្លែង​ថា ក្រុង​ម៉ូ​ស្គូ​បាន​បញ្ជូន​ដ្រូ​ន​ដល់​៦៥៣​គ្រឿង និង​បាញ់​មីស៊ី​ល​​៥១​គ្រាប់ ដែល​នាំ​ឲ្យ​មានការ​ប្រកាស​អាសន្ន​ទូ​ទាំង​អ៊ុយ​ក្រែ​ន ។ កងទ័ព​អ៊ុយ​ក្រែ​ន​អាច​បាញ់​ទម្លាក់​ដ្រូ​ន​៥៨៥​គ្រឿង និង​មី​ស៊ី​ល​៣០​គ្រាប់ ។ សរុប​ទីតាំង​២៤ រង​ការ​វាយប្រហារ បណ្ដាល​ឲ្យ​មនុស្ស​យ៉ាងតិច​៨​នាក់​រង​របួស ក្នុង​នោះ ៣​នាក់​នៅ​ក្រុង​គៀវ ។ តំបន់​ក្រុង​ឌី​នី​ប្រូ ឈ័​រ​នី​ហ៊ី​វ ហ្សា​ប៉ូ​រី​ហ្ស៊ី​យ៉ា អូ​ឌី​សា ល​វីវ វ៉ូ​លី​ន និង​មី​កូ​ឡៃ​អ៊ី​វ ក៏​រង​ការ​វាយប្រហារ​ដែរ ។

ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក​វ៉ូ​ឡូ​ឌី​មៀរ​ហ្សេ​ឡេ​ន​ស្គី​ថ្លែង​ថា បណ្ដា​ទីតាំង​ថាមពល​ជា​គោលដៅ​សំខាន់​នៃ​ការ​វាយប្រហារ តែ​អគារ​មួយ​នៃ​ស្ថានីយ​រថភ្លើង​សំខាន់​ហ្វា​ស្ទី​វរ​ង​ការ​ប៉ះពាល់ ដោយ​ការ​វាយប្រហារ ដែល​លោក​ចាត់​ទុក​ថា មិនមែន​ទីតាំង​យោធា និង​គូសបញ្ជាក់​ថា ក្រុង​មូ​ស្គូ​មិន​អាច​ធ្វើ​មិនដឹងមិនឮ​ឡើយ ។

ម្យ៉ាងវិញទៀត ក្រសួង​ការពារ​ប្រទេស​រុ​ស្ស៊ី​ថ្លែង​ថា កងកម្លាំង​ការពារ​អាកាស​រុ​ស្ស៊ី​បាន​បាញ់​ទម្លាក់​ដ្រូ​ន​អ៊ុយ​ក្រែ​ន​១១៦​គ្រឿង​ពីលើ​ដែនដី​រុ​ស្ស៊ី កាលពី​យប់​ថ្ងៃ​ទី​៦ មក​ទី​៧​ធ្នូ ។ តាម​ទូរទស្សន៍​ព័ត៌មាន​រុ​ស្ស៊ី​ASTRA​ថា អ៊ុយ​ក្រែ​ន​បាន​វាយប្រហារ​រោងចក្រ​ចម្រាញ់​ប្រេងកាត​រុ​ស្ស៊ី​នៅ​តំបន់​រី​អា​ហ្សា​ន ។
អភិបាល​តំបន់​នោះ លោកប៉ា​វែ​ល​ម៉ុ​ល​កូ ថ្លែង​ថា អគារ​មនុស្ស​រស់នៅ​មួយ រង​ការ​ខូចខាត​ដោយសារ​ការ​វាយប្រហារ​របស់​ដ្រូ​ន​អ៊ុយ​ក្រែ​ន ហើយ​បំណែក​បណ្ដា​ដ្រូ​ន​បាន​ធ្លាក់​លើ​ទីតាំង​ឧស្សាហ​កម្ម​មួយ​តែ​លោក​មិន​បញ្ជាក់​ថា នោះ​ជា​រោងចក្រ​ចម្រាញ់​ប្រេងកាត​ឡើយ​។

អ៊ុយ​ក្រែ​ន​បាន​បង្កើន​ការ​វាយប្រហារ​ដោយ​ដ្រូ​ន ប្រឆាំង​រចនាសម្ព័ន្ធ​ថាមពល​រុ​ស្ស៊ី​ដែល​ក្រុង​គៀវ​យល់​ថា នោះ​ជា​ប្រភព​ចំណូល​សំខាន់​សម្រាប់​ផ្គត់ផ្គង់​ខាង​ហិរញ្ញវត្ថុ​ក្នុង​ការ​ធ្វើសង្គ្រាម ក្នុង​គោល​បំណង​ធ្វើការ​គាបសង្កត់​លើ​វិមាន​ក្រឹម​ឡាំង ឲ្យ​បញ្ចប់់​ការ​ប្រទូស្ត​រ៉ា​យ​និង​ងាក​មក​រក​ការ​ខិតខំ​ប្រឹងប្រែង​សន្តិភាព ។

ចំណែក​រុ​ស្ស៊ី​វិញ​ក៏​វាយប្រហារ​ញឹកញាប់ លើ​បណ្ដាញ​ថាមពល​អ៊ុយ​ក្រែ​ន សំដៅ​ឲ្យ​ប្រទេស​នេះ​គ្មាន​អ្វី​សម្រាប់​កម្ដៅ គ្មាន​ភ្លើង​គ្មាន​ទឹក សម្រាប់​បណ្ដា​ខែរងា ។ រលក​នៃ​ការ​វាយប្រហារ​នោះ​កើត​មាន​ទន្ទឹម​ពេល​គ្នា​នឹង​ថ្ងៃ​ទី​៣​នៃ​ការ​ចរចា​រវាង​គណៈប្រតិភូ​អ៊ុយ​ក្រែ​ន​និង​អា​មេ​រិ​ក​ស្ដី​ពី​ការ​បញ្ចប់សង្គ្រាម ៕

Russian President Vladimir Putin gestures as he attends a news conference following a meeting of the State Council on implementing the youth policy in current conditions, at the Kremlin in Moscow on December 22, 2022. (Photo by Sergei GUNEYEV / SPUTNIK / AFP)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ