ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាសម្រេចពន្យារពេលបញ្ចប់ការបោសសម្អាតមី.នរបស់កម្ពុជាលើកទី៣

8 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កិច្ចប្រជុំ​លើក​ទី​២២ នៃ​រដ្ឋ​ភាគី​អនុសញ្ញា​ហាមប្រាម​ការ​ប្រើប្រាស់​មីន​ប្រឆាំង​មនុស្ស បាន​អនុម័ត​លើ​សំណើសុំ​ពន្យារពេល​បញ្ចប់​ការ​បោសសម្អាត​មីន​របស់​កម្ពុជា​លើក​ទី​៣ ។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អាជ្ញាធរ​មីន​កម្ពុជា បាន​ឲ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​៥…

រាជធានី​ភ្នំពេញ ៖ កិច្ចប្រជុំ​លើក​ទី​២២ នៃ​រដ្ឋ​ភាគី​អនុសញ្ញា​ហាមប្រាម​ការ​ប្រើប្រាស់​មីន​ប្រឆាំង​មនុស្ស បាន​អនុម័ត​លើ​សំណើសុំ​ពន្យារពេល​បញ្ចប់​ការ​បោសសម្អាត​មីន​របស់​កម្ពុជា​លើក​ទី​៣ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អាជ្ញាធរ​មីន​កម្ពុជា បាន​ឲ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​៥ ខែធ្នូ ឆ្នាំ​២០២៥ នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស កិច្ចប្រជុំ​លើក​ទី​២២ នៃ​រដ្ឋ​ភាគី​អនុសញ្ញា​ហាមប្រាម​ការ​ប្រើប្រាស់​មីន​ប្រឆាំង​មនុស្ស (​អនុសញ្ញា​អូ​តា​វ៉ា​) បាន​អនុម័ត​ជា​ផ្លូវការ​លើ​សំណើសុំ​ពន្យារពេល​របស់​កម្ពុជា​លើក​ទី​៣ (២០២៦-២០៣០) ដើម្បី​បញ្ចប់​ការ​បោសសម្អាត និង​កម្ទេច​ចោល​គ្រាប់​មីន​ប្រឆាំង​មនុស្ស ក្រោម​មាត្រា​៥ នៃ​អនុសញ្ញា​អូ​តា​វ៉ា ដោយ​ផ្តល់​កាលបរិច្ឆេទ​កំណត់​ថ្មី គឺ​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០៣០ ។
ប្រភព​បាន​លើក​ឡើង​ថា ការ​សម្រេច​ជា​ឯកច្ឆន្ទ​នេះ បាន​គូសបញ្ជាក់​ពី​ភាព​ជា​អ្នកដឹកនាំ ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ និង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​អនុវត្ត​ពេញលេញ​ទៅ​តាម​កាតព្វកិច្ច​របស់​ខ្លួន ក្នុង​នាម​ជា​រដ្ឋ​ភាគី អនុសញ្ញា ។

ការ​សម្រេចចិត្ត​នេះ ក៏​បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​ជឿ​ទុកចិត្ត និង​ការ​បន្ត​គាំទ្រ​ពី​ប្រទេស​ជា​មិត្ត ដៃគូ អភិវឌ្ឍន៍ និង​ភាគី​ពាក់ព័ន្ធ​សកម្មភាព​មីន​ផង​ដែរ ។ មក​ទល់​នឹង​ពេល​នេះ កម្ពុជា​សម្រេច​បាន​សមិទ្ធផល​ជាទី​កត់សម្គាល់ ដោយ​កាត់​បន្ថយ​ការ​គំរាមកំហែង​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ប្រមាណ​ជាង ៣៣០០​គីឡូ​ម៉ែត្រការ៉េ ដោយ​រក​ឃើញ និង​កម្ទេច​ចោល​បាន​ជាង​៤​លាន​គ្រាប់ ។

សមិទ្ធផល​ទាំងនេះ បាន​រួមចំណែក​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​សុខ​សុវត្ថិភាព​សហគមន៍ ការ​លើកកម្ពស់​ជីវភាព​រស់នៅ និង​ការ​អភិវឌ្ឍ សេដ្ឋកិច្ច​-​សង្គម​នៅ​ទូ​ទាំង​ប្រទេស ។ កម្ពុជា សូម​ថ្លែងអំណរគុណ​ដោយ​ស្មោះ​ជូន​ប្រទេស​ម្ចាស់​ជំនួយ​ដៃគូ​អភិវឌ្ឍន៍ និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ចំពោះ​ការ​គាំទ្រ និង​រួមចំណែក​ដ៏​មាន​តម្លៃ​នេះ ។

ជាមួយ​គ្នា​នេះ រដ្ឋ​ភាគី​ទទួលស្គាល់​ថា មីន​នៅ​តែ​បន្ត​ជា​បញ្ហា​ប្រឈម​ធ្ងន់ធ្ងរ​សម្រាប់​កម្ពុជា ជា​ពិសេស​នៅ តាម​តំបន់​ព្រំដែន​ដែល​នៅ​មាន​មីន​ច្រើន ការ​បោសសម្អាត​មានការ​លំបាក​ខ្លាំង ផ្លូវ​ពិបាក​ចូល​ទៅ​ដល់ និង មាន​ហានិភ័យ​ខ្ពស់​ដល់​សហគមន៍ និង​បង្ក​គ្រោះថ្នាក់​ដល់​ប្រជាជន ។ ការ​យកឈ្នះ​លើ​ឧបសគ្គ​ទាំងនេះ ទាមទារ​ឱ្យ​កម្ពុជា​បន្ត​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង ពង្រឹង​ភាព​ជា​ដៃគូ និង​ធនធាន​បន្ថែម ។

ជា​ថ្មី​ម្តងទៀត តាង​នាម​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា អាជ្ញាធរ​កម្ពុជា​គ្រប់គ្រង​សកម្មភាព​កំចាត់​មីន និង​សង្គ្រោះ ជន​ពិការ​ដោយសារ​មីន (​អាជ្ញាធរ​មីន​) សូម​អំពាវនាវ​ដល់​ប្រទេស​ជា​មិត្ត ដៃគូ​អភិវឌ្ឍន៍ ប្រតិបត្តិ​ករ សកម្មភាព​មីន វិស័យ​ឯកជន និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ បន្ត​ឈរ​ជាមួយ​ការ​ប្តេជ្ញា​ចិត្ត​របស់​កម្ពុជា ក្នុង​ការ ជំរុញ​ឱ្យ​សម្រេច​បាន​នូវ​ចក្ខុវិស័យ «​កម្ពុជា​គ្មាន​មិន​ឆ្នាំ​២០៣០» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ