ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលស្រុក​ទ្រាំង​ថ្មី​ ចូលកាន់តំណែង

1 នាទី មុន
  • តាកែវ

ខេត្ត​តាកែវ​៖ លោក អ៊ុ ចំរើន ត្រូវ​បាន​រាជរដ្ឋាភិបាល​ផ្ដល់​ទំនុក​ចិត្ត​ដោយ​ប្រកាស់​តែងតាំង​ជា​អភិបាលស្រុក​ទ្រាំង​ជំនួស​លោក ឈួ​ន ផា​ន់​នី ដែល​ត្រូវ​ផ្ទេ​ភារកិច្ច​ឲ្យ​ទៅ​បំរើ​ការងារ​នៅ​សាលាខេត្ត​តាកែវ​។ ពិធី​ប្រកាស​តែង​លោក អ៊ំ…

ខេត្ត​តាកែវ​៖ លោក អ៊ុ ចំរើន ត្រូវ​បាន​រាជរដ្ឋាភិបាល​ផ្ដល់​ទំនុក​ចិត្ត​ដោយ​ប្រកាស់​តែងតាំង​ជា​អភិបាលស្រុក​ទ្រាំង​ជំនួស​លោក ឈួ​ន ផា​ន់​នី ដែល​ត្រូវ​ផ្ទេ​ភារកិច្ច​ឲ្យ​ទៅ​បំរើ​ការងារ​នៅ​សាលាខេត្ត​តាកែវ​។ ពិធី​ប្រកាស​តែង​លោក អ៊ំ ចំរើន ជា​អភិបាលស្រុក​ទ្រាំង​នេះ​បាន​ប្រព្រឹត្ត​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ សុក្រ ទី ៥ ខែ ធ្នូ ឆ្នាំ ២០២៥​នេះ ក្រោម​អធិបតីភាព​លោក យស់ ណា​ស៊ី ប្រធាន​ក្រុម​ប្រិ​ក្សា​ខេត្ត​និង​លោក វ៉ី សំណាង អភិបាល​ខេត្តតាកែវ​។

មាន​ប្រសាសន៍​នៅ​ឱ​កាស​​​នេះ​ដែរ ​លោក វ៉ី សំណាង​  បាន​ធ្វើការ​កោតសរសើរ​និង​វាយតម្លៃ​ខ្ពស់​ផង​ដែរ​ចំពោះ​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​និង​ប្រជាពលរដ្ឋ​ទូ​ទាំង​ស្រុក​ទ្រាំង ដែល​កន្លង​មក​បាន​រួម​សាមគ្គី​គ្នា ក្នុង​ការ​កសាង​អភិវឌ្ឍន៍​ស្រុក ឲ្យ​មានការ​រីក​ចម្រើន​លើ​គ្រប់​វិស័យ​។ សមិទ្ធផល​ជា​ច្រើន​ដែល​កើតឡើង​នេះ​គឺ​មិន​អាច​សម្រេច​បាន​នោះ​ទេ​បើ​គ្មាន​ការ​ចូលរួម​សហការ​ពី​អាជ្ញាធ​គ្រប់​លំដាប់ថ្នាក់​ជា​ពិសេស​ពី​បងប្អូន​ប្រជាពលរដ្ឋ​។

លោក​អភិបាលខេត្ត​ក៍បាន​ធ្វើការ​ផ្តាំផ្ញើ​ដល់​លោក​អភិបាលស្រុក​ទើប​តែង​តាំ​ថ្មី​ត្រូវ​ខិតខំ​បំពេញការងារ​ទ្វេ​ដង ដោយ​ស្មារតី​យកចិត្តទុកដាក់​នឹង​មានការ​ទទួលខុសត្រូវ​ខ្ពស់​ព្រមទាំង​ប្រឹងប្រែង​ឲ្យ​អស់ពី​កម្លាំងកាយ​ចិត្ត បញ្ញាញាណ និង ប្រាជ្ញា​ស្មារតី​ដើម្បី​បំពេញការងារ​ជូន​ប្រជាពលរដ្ឋ​ស្រុក​ទ្រាំង​ឲ្យ​កាន់តែ​សកម្ម​ខ្លាំងក្លា​ថែម​ទៀត ។

គួ​រំលឹក​ថា លោក អ៊ុ ចំរើន ធ្លាប់​រំ​រើ​ការងារ​ជា​អភិបាលរង​ស្រុក​ទ្រាំង​រយៈពេល​៨​ឆ្នាំ​«២​អាណត្តិ​»​មុន​ពេល​ផ្លាស់​មក​បំរើ​ការងារ​ជា​អភិបាលរង​ក្រុង​ដូន​កែវ​រយៈពេល​២​ឆ្នាំ​។ ក្រៅពី​តួនាទី​ខាងលើ​លោក​ក៍​ជា​ប្រធាន​ក្រុមការងា​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ប្រចាំ​ស្រុក​ទ្រាំង​ដ៍ស​កម្ម​ម្នាក់​ផង​ដែរ ព្រោះ​គេ​តែងតែ​ឃើញ​លោក​ដឹកនាំ​ក្រុម​យុវជន​ចុះ​ធ្វើ​កិច្ចការ​មនុស្សធម៌​និង​ចុះ​ជួយ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ជួប​ទុក​លំបាក​នៅ​មូលដ្ឋាន​ជា​និច្ច​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ