ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​អ្នកនេសាទ​ប្រទះ​ឃើញ​ត្រី​ឆ្លាម​ប៉ា​រ៉ា​មួយ​ក្បាល​នៅ​ប្រជុំ​កោះព្រីង ខេត្ត​ព្រះ​សីហ​នុ

13 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ត្រី​ឆ្លាម​ប៉ា​រ៉ា​មួយ​ក្បាល ត្រូវ​បាន​ប្រទះ​ឃើញ​ដោយ​ក្រុម​អ្នក​ជ្រមុជ​ទឹក នៅ​ប្រជុំ​កោះព្រីង ខេត្ត​ព្រះ​សីហ​នុ កាលពី​ថ្ងៃ​ទី​៥ ខែធ្នូ ឆ្នាំ​២០២៥ នេះ​បើ​តាម​ក្រសួងកសិកម្ម​រុក្ខា…

រាជធានី​ភ្នំពេញ ៖ ត្រី​ឆ្លាម​ប៉ា​រ៉ា​មួយ​ក្បាល ត្រូវ​បាន​ប្រទះ​ឃើញ​ដោយ​ក្រុម​អ្នក​ជ្រមុជ​ទឹក នៅ​ប្រជុំ​កោះព្រីង ខេត្ត​ព្រះ​សីហ​នុ កាលពី​ថ្ងៃ​ទី​៥ ខែធ្នូ ឆ្នាំ​២០២៥ នេះ​បើ​តាម​ក្រសួងកសិកម្ម​រុក្ខា ប្រមាញ់ និង​នេសាទ ។

ក្រសួងកសិកម្ម បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៦ ធ្នូ​នេះ​ថា ឆ្លាម​ប៉ា​រ៉ា មានឈ្មោះ​បច្ចេកទេស (Rhincodon typus) គឺជា​ប្រភេទ​ត្រី​ដ៏​កម្រ​មួយ​នៅ​ប្រទេស​កម្ពុជា​។ វា​មាន​រូបរាង​ធំ​សម្បើម តែ​មាន​ចរិត​ស្លូតបូត សុភាព​រាបសារ និង​រួសរាយ​រាក់ទាក់​។ ឆ្លាម​ប៉ា​រ៉ា​តូច ចេះ​ឆ្ងល់​ច្រើន ម្ល៉ោះហើយ​ទើប​គេ​ឃើញ​វា​ឧស្សាហ៍​មក​ក្បែរ​ទូក និង​អ្នក​ជ្រមុជ​ទឹក ។

វត្តមាន​របស់​សត្វ​ឆ្លាម​ប៉ា​រ៉ា ជា​សូចនាករ​បញ្ជាក់​ពី​សុខភាព​ល្អ​ប្រសើរ នៃ​ប្រព័ន្ធ​អេកូឡូស៊ី​សមុទ្រ និង​ការ​កាត់​បន្ថយ នៃ​ការ​នេសាទ​ខុសច្បាប់ ដែល​សម្រេច​បាន​តាម​រយៈ​ប្រសិទ្ធភាព នៃ​តំបន់​ការពារ​សមុទ្រ (MPA) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ