ខេត្តស្ទឹងត្រែង ៖ បុរសម្នាក់បានបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយរវាងម៉ូតូ និងរថយន្តដឹកដី នៅលើកំណាត់ផ្លូវជាតិលេខ ៧ ក្នុងខេត្តស្ទឹង
ត្រែង ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងជិត២រសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ ត្រង់ចំណុចភូមិគីឡូ៨ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ។ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះដែលជិះម៉ូតូបានព្យាយាមឆ្លងកាត់ផ្លូវ ស្របពេលដែលរថយន្តដឹកដីធ្វើដំណើរមកដល់ ក៏បានបុកពេញទំហឹងតែម្តង បណ្តាលឲ្យបុរសជាជនរងគ្រោះស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ ។
សមត្ថកិច្ចអោយដឹងថា ជនរងគ្រោះដែលស្លាប់ក្នុងហេតុការណ៍នេះ ត្រូវបានស្គាល់ឈ្មោះពក គាល់ ភេទប្រុស អាយុ៤៣ឆ្នាំ ទីលំនៅភូមិដំរីផុង ឃុំកោះសំពាយ ស្រុកសៀមបូក ខេត្តស្ទឹង
ត្រែង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកដល់ទីតាំងកើតហេតុភ្លាមៗ ដើម្បីធ្វើការវាស់វែងពិនិត្យសាកសព និងចាត់ចែងយកវត្ថុតាងទាំងពីរ (ម៉ូតូ និងរថយន្ត) ទៅរក្សាទុករង់ចាំការដោះស្រាយតាមនីតិវិធីច្បាប់ ។
ចំណែកសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ។
ចែករំលែកព័តមាននេះ