ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយ័ត្ន​! មើល​មិនសូវ​ច្បាស់ ឬ​ឈឺក្បាល​ជាប់ អាច​បណ្តាល​មក​ពី «​ដុំ​សាច់​ក្រពេញ​អ៊ី​ប៉ូ​ហ្វី​» នៅ​បាត​ខួរក្បាល​!

4 ម៉ោង មុន

មន្ទីរពេទ្យ​កាល់​ម៉ែ​ត​បាន​ប្រកាស​នា​ពេល​ថ្មី​ៗ​នេះ​ថា ៖ មើល​មិនសូវ​ច្បាស់ អាច​បណ្តាល​មក​ពី​ដុំ​សាច់​ខួរក្បាល ។ ក​) អ្វី​ទៅ​ជា​ក្រពេញ​អ៊ី​ប៉ូ​ហ្វី? ជា​ក្រពេញ​ដែល​មាន​ទំហំ​ពី ៧​ទៅ​១០​មី​លី​ម៉ែត្រ និង​មាន​ទំងន់​ប្រហែល…

មន្ទីរពេទ្យ​កាល់​ម៉ែ​ត​បាន​ប្រកាស​នា​ពេល​ថ្មី​ៗ​នេះ​ថា ៖ មើល​មិនសូវ​ច្បាស់ អាច​បណ្តាល​មក​ពី​ដុំ​សាច់​ខួរក្បាល ។

ក​) អ្វី​ទៅ​ជា​ក្រពេញ​អ៊ី​ប៉ូ​ហ្វី?

ជា​ក្រពេញ​ដែល​មាន​ទំហំ​ពី ៧​ទៅ​១០​មី​លី​ម៉ែត្រ និង​មាន​ទំងន់​ប្រហែល 0,៥​ក្រាម ដែល​វា​ស្ថិត​នៅ​បាត​ខួរក្បាល​របស់​យើង​ម្នាក់​ៗ​។ វា​មាន​មុខងារ​បញ្ចេញ​នូវ​អ័ក​ម៉ូ​ន​ជា​ច្រើន ដើម្បី​គ្រប់គ្រង​ដំណើរការ និង​ការ​រីក​លូតលាស់​របស់​មនុស្ស​។

ខ​) អ្វី​ទៅ​ជា​ដុំ​ក្រពេញ​អ៊ី​ប៉ូ​ហ្វី​( Adénome Hypophyaire)​?

ជា​ដុំ​សាច់​ស្លូត​ដែល​កើត​ទ្បើ​ង​ពី​ក្រពេញ​អ៊ី​ប៉ូ​ហ្វី ក្នុង​ករណី​ខ្លះ​វា​បណ្តាល​អោយ​មានការ​បញ្ចេញ​នូវ​អ័ក​ម៉ូ​ន​ច្រើន​លើស​ធម្មតា ហើយ​ក្នុង​ករណី​ខ្លះ​ទៀត​ដុំ​នោះ​វា​សង្កត់​ទៅ​លើ​សរសៃប្រសាទ​ដែល​នៅ​ជិត​នឹង​ដុំ​នេះ វា​បណ្តាល​អោយ​ប៉ះពាល់​លើ​សរសៃ​ភ្នែក និង​ការ​បញ្ជា​ចលនា​ភ្នែក​ជាដើម​។

គ​) រោគ​សញ្ញា​៖

– មើល​មិនសូវ​ច្បាស់

– ឈឺក្បាល

– ការ​រីក​លូតលាស់​ធំ​ខុស​ប្រក្រតី​របស់​សរីរាង្គ (​អណ្តាត​ធំ ចង្កា​ធំ លូត​កំពស់​លឿន​…)

– អាច​ហូរ​ទឹកដោះ​ខុស​ប្រក្រតី

– អសមត្ថភាព​ផ្លូវភេទ ចំពោះ​បុរស

ឃ​) ការ​ព្យាបាល​៖

ការ​ព្យាបាល​ដែល​មានការ​ចូលរួម​ជាមួយ​គ្រូពេទ្យ​ជំនាញ​ផ្នែក​ក្រពេញ ផ្នែក​រូបភាព​វេជ្ជសាស្ត្រ និង​ក្រុម​គ្រូពេទ្យ​វះកាត់​។

ក្នុង​ករណី​ដែល​ដុំ​នោះ​មិន​ប៉ះពាល់​ដល់​គំហើញ និង​មិន​ប៉ះពាល់​ដល់​មុខងារ​ប្រព័ន្ធ​ប្រសាទ​ផ្សេង​ទៀត ក្រុម​គ្រូពេទ្យ​នឹង​ជ្រើសរើស​យក​វិធីសាស្ត្រ​ព្យាបាល​ដោយ​ថ្នាំ​។

ក្នុង​ករណី​ដែល​ដុំ​នោះ​មាន​ទំហំ​ធំ សង្កត់​លើ​សរសៃ​ភ្នែក ធ្វើ​អោយ​ប៉ះពាល់​ដល់​គំហើញ​ធ្ងន់ធ្ងរ​នោះ ការ​ព្យាបាល​ដោយ​វិធី​វះកាត់​ជា​ជំរើស​ដែល​ល្អ​ចំពោះ​អ្នកជំងឺ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ