សហរដ្ឋអាមេរិក ៖ កងទ័ពអាមេរិកប្រកាស នាថ្ងៃទី៤ ធ្នូ ថា អាមេរិកបានវាយប្រហារថ្មីមួយទៀតនៅប៉ាស៊ីហ្វិក ប្រឆាំងនាវា១គ្រឿង ដែលតាមក្រុងវ៉ាស៊ីនតោនថា ប្រើដោយពួកអ្នករត់់ពន្ធគ្រឿងញៀន បណ្ដាលឲ្យមនុស្សស្លាប់៤នាក់ ។ យុទ្ធនាការវាយប្រហារថ្មីនោះរបស់លោកដូណាល់ត្រាំ នាំឲ្យមានការរិះគន់ខ្លាំងបំផុតពីសំណាក់ពួកអ្នកប្រឆាំងនៃគណបក្សប្រជាធិបតេយ្យ ។
កងទ័ពអាមេរិកបានធ្វើចាប់តាំងពីច្រើនខែមកហើយ នូវការវាយប្រហារប្រឆាំងបណ្ដានាវា ពិសេសក្នុងសមុទ្រការ៉ាអ៊ីប ដែលមកទល់ពេលនេះ បណ្ដាលឲ្យមនុស្សស្លាប់៨៧នាក់រួចហើយ ដោយគ្មានការបង្ហាញភស្ដុតាងឡើយ ពីទំនាក់ទំនងរបស់នាវាទាំងនេះជាមួយការរត់ពន្ធគ្រឿងញៀន។
តាមបណ្ដាញសង្គមXទីបញ្ជាការដ្ឋានកងទ័ពអាមេរិកសម្រាប់អាមេរិកឡាទីននិងការ៉ាអ៊ីបអះអាងថា បណ្ដាភ្នាក់ងារស៊ើបការណ៍របស់យើងប្រាប់ថា នាវានោះដឹកគ្រឿងញៀនខុសច្បាប់ហើយបើកបរតាមផ្លូវសមុទ្រដែលគេស្គាល់សម្រាប់រត់ពន្ធគ្រឿងញៀននៅប៉ាស៊ីហ្វិកភាគខាងកើត។ មានវីដេអូមួយបង្ហាញពីនាវានោះបើកយ៉ាងលឿន មុនពេលមានការផ្ទុះក្រោយបាញ់ត្រូវ។ មនុស្ស៤នាក់ជាអ្នករត់ពន្ធគ្រឿងញៀនភេរវកម្មបានត្រូវសម្លាប់ ៕
ចែករំលែកព័តមាននេះ