ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាគច្រើនជាសិស្ស ! ម៉ូតូ«ដេកប៉ុស្តិ៍ ៣ខែ» ក្រោយនគរបាលខណ្ឌកំបូលបង្ក្រាបក្រុមបង្ហោះតាមផ្លូវ

2 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​០៩​នាក់ បង្ហោះ​ម៉ូតូ​តាម​ផ្លូវ​សាធារណៈ នៅ​សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល ត្រូវ​បាន​សមត្ថកិច្ច​ណែនាំ​អប់រំ និង​ធ្វើ​កិច្ចសន្យា ។ នេះ​បើ​យោង​តាម​ក្រុមការងារ​ព័ត៌មាន…

រាជធានី​ភ្នំពេញ ៖ យុវជន​០៩​នាក់ បង្ហោះ​ម៉ូតូ​តាម​ផ្លូវ​សាធារណៈ នៅ​សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល ត្រូវ​បាន​សមត្ថកិច្ច​ណែនាំ​អប់រំ និង​ធ្វើ​កិច្ចសន្យា ។ នេះ​បើ​យោង​តាម​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ប្រកាស​នា​ថ្ងៃ​ទី​០៤ ខែធ្នូ ឆ្នាំ​២០២៥ ។

ជាក់ស្តែង​នៅ​ថ្ងៃ​ទី​៣ ខែធ្នូ ឆ្នាំ​២០២៥ កម្លាំង​ជំនាញ និង​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​កំ​បូល នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​កំ​បូល បាន​ទប់ស្កាត់​យុវជន​០៩​នាក់ ពាក់ព័ន្ធ​ករណី​បង្ហោះ​ម៉ូតូ​តាម​ផ្លូវ​សាធារណៈ នៅ​ចំណុច​តាម​ផ្លូវ​រណប​ផ្លូវ​ល្បឿន​លឿន ភូមិ​តា​ភេ​ម សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល ខណៈ​កម្លាំង​កំពុង​ល្បាត​ក្នុង​មូលដ្ឋាន​។

ចំពោះ​យុវជន​០៩​នាក់​ខាងលើ​នេះ មានឈ្មោះ​ដូច​ខាងក្រោម ៖

១-​ឈ្មោះ ហេង ប៊ុ​ន​លាភ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​ព្រៃ​រឹង សង្កាត់​ស្នោរ ខណ្ឌ​កំ​បូល ។
២-​ឈ្មោះ ទូច ប៊ុ​ន​តូ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​សិស្ស​វិទ្យាល័យ​អរុណ​វ​ត្តី ស្នាក់​នៅ​ភូមិ​តា​អិន សង្កាត់​ស្នោរ ខណ្ឌ​កំ​បូល (​អ្នក​បើក​ម៉ូតូ​) ។
៣-​ឈ្មោះ មាន ដា​វីត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់​នៅ​ភូមិ​តា​ភេ​ម សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល (​អ្នក​បើក​ម៉ូតូ​)​។
៤-​ឈ្មោះ ហ៊ាន សំណាង ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់​នៅ​ភូមិ​សាមគ្គី​៣ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ ។
៥-​ឈ្មោះ វង្ស សុខ​សំបូរ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មុខរបរ​សិស្ស​វិទ្យាល័យ​សន្ធរ​មុខ ស្នាក់​នៅ​ភូមិ​សាមគ្គី​៣ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ (​អ្នក​បើក​ម៉ូតូ​)​។
៦-​ឈ្មោះ ជី​ង សុចិ​ត្រា ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មុខរបរ​សិស្ស​វិទ្យាល័យ​កំ​បូល ស្នាក់​នៅ​ភូមិ​តា​សេក សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល (​អ្នក​បើក​ម៉ូតូ​)​។
៧-​ឈ្មោះ អាង ពិសាល ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​សិស្ស​វិទ្យាល័យ​កំ​បូល ស្នាក់​នៅ​ភូមិ​តា​សេក សង្កាត់​កំ​បូល​ខណ្ឌ​កំ​បូល (​អ្នក​បើក​ម៉ូតូ​)​។
៨-​ឈ្មោះ ទូច បូ​រ៉ា​វីត ភេទ​ប្រុស អាយុ​១៤​ឆ្នាំ មុខរបរ​សិស្ស​វិទ្យាល័យ​កំ​បូល ស្នាក់​នៅ​ភូមិ​តា​សេក សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល​។
៩-​ឈ្មោះ ចិន្តា សៀវ​លិ ភេទ​ប្រុស អាយុ ១៥​ឆ្នាំ មុខរបរ​សិស្ស​វិទ្យាល័យ​កំ​បូល ស្នាក់​នៅ​ភូមិ​កំ​បូល សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល​។
ចំណែក​វត្ថុ​តាង​ចាប់​យក ៖ ម៉ូតូ​០៥​គ្រឿង ។

បច្ចុប្បន្ន​យុវជន​ខាងលើ ត្រូវ​បាន​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​កំ​បូល អប់រំ​ណែនាំ និង​ធ្វើ​កិច្ចសន្យា ហើយ​ធ្វើ​កំណត់ហេតុ​ដកហូត​ម៉ូតូ​យក​មក​រក្សា​ទុក នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​កំ​បូល រយៈពេល​០៣​ខែ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ