ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៩​ខែ ឆ្នាំ​២០២៥ បរិស្ថាន​ស្ទឹង​ត្រែង​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ​១៥០​ករណី

2 ម៉ោង មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ រយៈពេល​៩​ខែ​ក្នុង​ឆ្នាំ​២០២៥​នេះ មន្ទីរ​បរិស្ថាន​ខេត្តស្ទឹងត្រែង​បាន​បង្ហាញ​នូវ​លទ្ធ​ផល​​ការងារ​ដ៏​គត់មត់​ក្នុង​ការ​គ្រប់គ្រង ការពារ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ ដែល​​ ស្ថិត​ក្រោម​ដែនដី​គ្រប់គ្រង​របស់​ខ្លួន នៅ​ក្នុង​តំបន់ការពារធម្មជាតិ​ទាំង៩របស់​ខេត្ត…

ខេត្តស្ទឹងត្រែង ៖ រយៈពេល​៩​ខែ​ក្នុង​ឆ្នាំ​២០២៥​នេះ មន្ទីរ​បរិស្ថាន​ខេត្តស្ទឹងត្រែង​បាន​បង្ហាញ​នូវ​លទ្ធ​ផល​​ការងារ​ដ៏​គត់មត់​ក្នុង​ការ​គ្រប់គ្រង ការពារ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ ដែល​​ ស្ថិត​ក្រោម​ដែនដី​គ្រប់គ្រង​របស់​ខ្លួន នៅ​ក្នុង​តំបន់ការពារធម្មជាតិ​ទាំង៩របស់​ខេត្ត ។

សរុប​ជា​រួមក្នុង​រយៈពេល​៩​ខែ​ គិត​ត្រឹម​ដំណាច់​ខែកញ្ញា ឆ្នាំ​២០២៥ កម្លាំង​ជំនាញ​របស់​មន្ទីរ​បរិ​​ស្ថាន​បាន​អនុវត្ត​ប្រតិបត្តិការ​យ៉ាង​សកម្ម ដោយ​សម្រេច​បាន​ពាក់ព័ន្ធ ​និង​ការ​បង្ក្រាប​បទល្មើស​សរុប​ទូ​ទាំង​ខេត្ត​បាន​ចំនួន​១៥០​ករណី និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការ​ចំនួន៥០ ករណី (​រួម​ទាំង​សំណុំរឿង​មាន​ភ្ជាប់​ជនសង្ស័យ និង​សំណុំរឿង​អញ្ញាតជន​) ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។

ដោយឡែក វត្ថុ​តាង​ដែល​បាន​ដកហូត​ពី​សកម្មភាព​បទល្មើស​ទាំងនោះ​រួម​មាន ឈើ​អារ​សត្វ
ព្រៃ​រស់ និង​សំណាក​សត្វព្រៃ ឧបករណ៍​នេសាទ​ខុសច្បាប់ និង​ឧបករណ៍​អាជីវកម្ម​រ៉ែ​ខុសច្បាប់ ដែល​បញ្ជាក់​ពី​ភាព​ចម្រុះ​នៃ​ប្រភេទ​បទល្មើស ដែល​ក្រុមការងារ​បាន​ដោះស្រាយ​ ។

កាលពី​ថ្ងៃ​ទី​៣ ខែធ្នូ ឆ្នាំ​២០២៥ ចុង​ក្រោយ​នេះ កម្លាំង​ជំនាញ​នៃ​មន្ទីរ​បរិស្ថាន​ក៏​បាន​បន្ត​ប្រតិបត្តិការ​ដោយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ដកហូត​និង​ដុត​បំផ្លាញ​សំណាក​សាច់សត្វ​ព្រៃ​មួយ​ចំនួន ដើម្បី​ទប់ស្កាត់​ការ​ជួញដូរ ។

នេះ​គឺជា​ការ​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​របស់​មន្ទីរ​បរិស្ថាន​ខេត្តស្ទឹងត្រែង ក្នុង​ការ​អនុវត្ត​​ច្បាប់ ​និង​ការពារ​ធនធានធម្មជាតិ​ដ៏​មាន​តម្លៃ​ក្នុង​ខេត្ត​ឲ្យ​បាន​គង់វង្ស​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ