ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ណូ​វែ​ល​ហ្សឺ​ឡង់​ប្រឆាំង​ដាច់ខាត​ចំពោះ​ថៃ ​ដែល​​ប្រើប្រាស់​សព្វាវុធ​ធុន​ធ្ងន់​ខុស​ទៅ​នឹង​ច្បាប់​មនុស្សធម៌ និង​បង្ក​ហានិភ័យ​ធ្ងន់ធ្ងរ​ដល់​ប្រជា​ជន​ស៊ី​វិលក​ម្ពុ​ជា

3 ម៉ោង មុន
  • ភ្នំពេញ

(​ហ្សឺ​ណែវ ប្រទេស​ស្វី​ស​) ៖ ​ណូ​វែ​ល​ហ្សឺ​ឡង់ ប្រឆាំង​ដាច់ខាត​ចំពោះ​ថៃ​ដែល​ប្រើប្រាស់​សព្វាវុធ​ធុន​ធ្ងន់​ដែល​ខុស​ទៅ​នឹង​ច្បាប់​មនុស្សធម៌ និង​បង្ក​​ហានិភ័យ​ធ្ងន់ធ្ងរ​ដល់​ប្រជាជន​ស៊ី​វិល​ និងចាត់​ទុក​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា មិនមែន​ត្រឹមតែ​ដើម្បី​សម្រេច​បាន​កម្ពុជា​គ្មាន​មីន​នោះ​ទេ តែ​ជា​ការ​ចូលរួម​ចំណែក​ដល់​ការ​សម្រេច​បាន​ពិភពលោក​ទាំងមូល​គ្មាន​មីន និង​បង្ហាញ​ពី​ឆន្ទៈ​បន្ត​គាំទ្រ​កម្ពុជា​…

(​ហ្សឺ​ណែវ ប្រទេស​ស្វី​ស​) ៖ ​ណូ​វែ​ល​ហ្សឺ​ឡង់ ប្រឆាំង​ដាច់ខាត​ចំពោះ​ថៃ​ដែល​ប្រើប្រាស់​សព្វាវុធ​ធុន​ធ្ងន់​ដែល​ខុស​ទៅ​នឹង​ច្បាប់​មនុស្សធម៌ និង​បង្ក​​ហានិភ័យ​ធ្ងន់ធ្ងរ​ដល់​ប្រជាជន​ស៊ី​វិល​ និងចាត់​ទុក​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា មិនមែន​ត្រឹមតែ​ដើម្បី​សម្រេច​បាន​កម្ពុជា​គ្មាន​មីន​នោះ​ទេ តែ​ជា​ការ​ចូលរួម​ចំណែក​ដល់​ការ​សម្រេច​បាន​ពិភពលោក​ទាំងមូល​គ្មាន​មីន និង​បង្ហាញ​ពី​ឆន្ទៈ​បន្ត​គាំទ្រ​កម្ពុជា​ ។

យោង​តាម​បណ្តាញ​សង្គម​របស់​អាជ្ញាធរ​មីន​កម្ពុជា​បាន​លើក​ឡើង​ថា ថ្ងៃ​ទី​៣ ខែធ្នូ ឆ្នាំ​២០២៥ ឯកឧត្តម​បណ្ឌិត លី ធុ​ជ ទេស​រដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ទី​១ អាជ្ញាធរ​មីន ជួប​ប្រជុំ​ទ្វេភាគី​ជាមួយ លោក​ជំទាវ Deborah Mary Geels ឯកអគ្គ​រដ្ឋទូត និង​តំណាង​អចិន្ត្រៃយ៍​ប្រទេស​ណូ​វែ​ល​ហ្សឺ​ឡង់ ប្រចាំ​អង្គការសហប្រជាជាតិ​នៅ​ទីក្រុង​ហ្សឺ​ណែវ​ ។

ក្នុង​ជំនួប​នោះ តាង​នាម​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា ឯកឧត្តម​ទេស​រដ្ឋមន្ត្រី លី ធុ​ជ បាន​ថ្លែងអំណរ​គុណ​ចំពោះ​ប្រទេស​ណូ​វែ​ល​ហ្សឺ​ឡង់ ដែល​បាន​គាំទ្រ​សកម្មភាព​មីន​កម្ពុជា ជា​ពិសេស​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន ​ដើម្បី​លទ្ធផល​ដំណាក់កាល​ទី​៤ ដែល​ទើបតែ​បាន​បញ្ចប់ និង​ឈាន​ចូល​ដំណាក់កាល​ទី​៥ ។ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ក៏​បាន​ស្នើ​ឱ្យ​ប្រទេស​ណូ​វែ​ល​ហ្សឺ​ឡង់ បន្ត​គាំទ្រ​កម្ពុជា​រហូត​គ្រាប់​មីន​ចុង​ក្រោយ​ ត្រូវ​បាន​បោសសម្អាត​ចេញពី​ផ្ទៃដី​របស់​កម្ពុជា​ ។

ជាមួយ​គ្នា​នោះ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី លី ធុ​ជ បាន​លើក​ឡើង​អំពី​ស្ថានការណ៍​នៅ​តាម​តំបន់​ព្រំដែន និង​បាន​បង្ហាញ​ពី​ចេតនា​របស់​ថៃ​ដែល​ប្រើប្រាស់​ការ​ចោទប្រកាន់​គ្មាន​មូលដ្ឋាន គ្មាន​ការ​ពិត និង​គ្មាន​ការ​ស៊ើបអង្កេត​ច្បាស់លាស់ ដើម្បី​ជា​មូលហេតុ​ក្នុង​ការ​វាយប្រហារ​​ឈ្លានពាន​មក​លើ​កម្ពុជា ដែល​បាន​បង្ក​ការ​រង​គ្រោះ​ដល់​ប្រជាជន​កម្ពុជា​ក្នុង​តំបន់​ព្រំដែន​។

ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​បាន​សម្តែង​ការ​សោកស្តាយ ដែល​ទ​ង្វើ​របស់​ថៃ​រំលោភ​បំពាន​ធ្ងន់ធ្ងរ​ដល់​គោលការណ៍​អនុសញ្ញា​អូ​តា​វ៉ា និង​ស្មារតី​កិច្ច​សហប្រតិបត្តិការ​របស់​រដ្ឋ​ភាគី​អនុសញ្ញា ហើយ​កម្ពុជា​ត្រៀម​ខ្លួ​ច​រួចរាល់​ក្នុង​ការ​ផ្តល់​កិច្ចសហការ និង​បន្ត​អនុវត្ត​តាម​យន្តការ​ដែល​មាន​ស្រាប់ ដើម្បី​ដោះស្រាយ​បញ្ហា និង​ដើម្បី​ធានា​បាន​សុ​ន្តិ​ភាព ស្ថិរភាព និង​សុខ​សុវត្ថិភាព​របស់​ប្រជាជន​។

លោក​ជំទាវ Deborah Mary Geels បាន​បង្ហាញ​ពី​ឆន្ទៈ​ក្នុង​ការ​បន្ត​គាំទ្រ​កម្ពុជា​សម្រេច​ឱ្យ​បាន​អនាគត​មួយ​ដែល​គ្មាន​មីន ព្រមទាំង​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​សកម្មភាព​មីន​នៅ​កម្ពុជា រហូត​ក្លាយជា​ប្រទេស​ឈានមុខ​គេ​ក្នុង​សកម្មភាព​មីន​សកល ជា​ពិសេស​ ការ​ទទួល​ជោគជ័យ​របស់​កម្ពុជា​សម្រាប់​ភាព​ជា​ប្រធាន និង​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​ឡើង​វិញ​លើក​ទី​៥ នៃ​អនុសញ្ញា​អូ​តា​វ៉ា​ក្នុង​ឆ្នាំ​២០២៤។

លោក​ជំទាវ Deborah Mary Geels បាន​ចាត់​ទុក​កិច្ច​ខិតខំ​ប្រឹងប្រែង​​របស់​កម្ពុជា មិនមែន​ត្រឹមតែ​ដើម្បី​សម្រេច​បាន​កម្ពុជា​គ្មាន​មីន​នោះ​ទេ តែ​បាន​ចូលរួម​ចំណែក​ដល់​ការ​សម្រេច​បាន​ពិភពលោក​ទាំងមូល​គ្មាន​មីន​ ។

ជាមួយ​គ្នា​នោះ​ផង​ដែរ លោក​ជំទាវ​ឯកអគ្គរដ្ឋទូត​ប្រទេស​ណូ​វែ​ល​ហ្សឺ​ឡង់ បាន​សម្តែង​នូវ​ការ​សោកស្តាយ​ចំពោះ​ប្រជាជន​កម្ពុជា​ដែល​រស់នៅ​ក្នុង​តំបន់​ព្រំដែន​ទទួល​រង​គ្រោះ និង​ការ​លំបាក​ដោយសារ​សង្គ្រាម​ថ្មី​ៗ ហើយ​លោក​ជំទាវ ប្រឆាំង​ដាច់ខាត​ចំពោះ​ការ​ប្រើប្រាស់​សព្វាវុធ​ធុន​ធ្ងន់​ដែល​ខុស​ទៅ​នឹង​ច្បាប់​មនុស្សធម៌ និង​បង្ក​​ហានិភ័យ​ធ្ងន់ធ្ងរ​ដល់​ប្រជាជន​ស៊ី​វិល​។ ក្នុង​ឱកាស​នោះ លោក​ជំទាវ Deborah Mary Geels បាន​ជំរុញ​លើកទឹកចិត្ត​ឱ្យ​ភាគី​ទាំង​ពីរ​កម្ពុជា​-​ថៃ បន្ត​កិច្ចសហការ ដើម្បី​រក្សា​ឱ្យ​បាន​សន្តិភាព និង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ជីវភាព និង​ការ​រស់នៅ​របស់​ប្រជាជន​ក្នុង​តំបន់​ព្រំដែន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ