ចិន-បារាំង ៖ ប្រធានាធិបតីបារាំង លោកអេមម៉ានុយអែលម៉ាក្រុង ដែលមកបំពញទស្សនកិច្ចមួយនៅចិន កាលពីថ្ងៃទី៤ ធ្នូ បានទទូចដល់សមភាគីចិន លោកស៊ីជីនពីង ឲ្យជួយបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ។ ទស្សនកិច្ចផ្លូវរដ្ឋរយៈពេល៣ថ្ងៃរបស់លោកនៅចិន ផ្ដោតលើបញ្ហាពាណិជ្ជកម្ម និងស្វែងរកឲ្យទទួលបានការគាំទ្ររបស់ក្រុងប៉េកាំង ដើម្បីគាបសង្កត់លើរុស្ស៊ីឲ្យសម្រេចបានបទឈប់បាញ់គ្នាមួយជាមួយអ៊ុយក្រែន ។
អំឡុងពេលទស្សនកិច្ចនោះ តំណាង របស់ប្រទេសទាំង២ ត្រូវចុះហត្ថលេខា លើកិច្ចព្រមព្រៀងជាច្រើន ក្នុងផ្នែកថាមពល កសិកម្មស្បៀងនិងយន្តហោះ។ បារាំងនិងសហភាពអឺរ៉ុបចាត់ទុកចិនថាជាដៃគូនិងជាគូប្រជែង។ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះចិននិងសហភាពអឹរ៉ុបជួបប្រទះទំនាស់គ្នាខាងណិជ្ជកម្មក្នុងផ្នែកជាច្រើន ក្រោយការស៊ើបអង្កេតរបស់សហភាពអឹរ៉ុបលើឧបត្ថម្ភធនរបស់ចិនដល់វិស័យរថយន្តអគ្កិសនី។ ចិនបានតបតវិញដោយប្រកាសពីការស៊ើបអង្កេតលើការនាំចូលBRANDY ជ្រូកនិងផលិតផលទឹកដោះគោអឺរ៉ុប។
ការពិភាក្សាគ្នារវាងលោកម៉ាក្រុងនិងសមភាគីចិនលោកស៊ីជីនពីងក៏ផ្ដោតដែរលើសង្គ្រាមនៅអ៊ុយក្រែន។ លោកម៉ាក្រុងចង់ឲ្យចិនប្រើឥទ្ធិពលលើរុស្ស៊ីឲ្យព្រមទទួលយកក្នុងពេលដ៏ឆាប់នួវបទឈប់បាញ់គ្នាមួយនៅអ៊ុយក្រែនដែលស្ថិតនៅមាត់ទ្វារអឺរ៉ុប។ ចិនតែងអះអាងជានិច្ចថា ខ្លួនចង់បានសន្តិភាពតែចិនមិនដែលថ្កោលទោសរុស្ស៊ីម្ដងណាឡើយ តាំងពីរុស្ស៊ីចូលលុកលុយអ៊ុយក្រែនពីឆ្នាំ២០២២មក។
ជាដៃំគូពាណិជ្ជកម្ម និងនយោបាយរបស់រុស្ស៊ី ចិនជាប្រទេសទីមួយដែលទិញថាមពលពីរុស្ស៊ី ពិសេស ប្រេងកាតជាចំណូលសំខាន់របស់ក្រុងមូស្គូ សម្រាប់ទ្រទ្រង់សង្គ្រាម។ ពួកអឹរ៉ុបរហូតដល់ចោទប្រកាន់ចិនថា ផ្ដល់បណ្ដាសមាសភាពយោធាដល់រុស្ស៊ីទៀតផង ៕
ចែករំលែកព័តមាននេះ