ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ី​ម៉ាក់ និង​អង្ក​ការ​APOPO​ចុះ​MOU អនុវត្ត​គម្រោង​សមាហរណកម្ម​កណ្តុ​រហិត​មីន និង​សុនខ​ស្រាវជ្រាវ​បច្ចេកទេស​រយៈពេល​១​ឆ្នាំ

3 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ អង្ក​ភាព​ស៊ី​ម៉ាក់​កម្ពុជា និង​អង្ក​ការ​APOPO បាន​ចុះ​អនុស្សា​រណៈ​យោគយល់​(MOU) អនុវត្ត​គម្រោង​សមាហរណកម្ម​កណ្តុ​រហិត​មីន និង​សុនខ​ស្រាវជ្រាវ​បច្ចេកទេស​រយៈពេល​១ ឆ្នាំ​នៅ​ខេត្តសៀមរាប និង​ខេត្តព្រះវិហារ ។…

រាជធានី​ភ្នំពេញ ៖ អង្ក​ភាព​ស៊ី​ម៉ាក់​កម្ពុជា និង​អង្ក​ការ​APOPO បាន​ចុះ​អនុស្សា​រណៈ​យោគយល់​(MOU) អនុវត្ត​គម្រោង​សមាហរណកម្ម​កណ្តុ​រហិត​មីន និង​សុនខ​ស្រាវជ្រាវ​បច្ចេកទេស​រយៈពេល​១ ឆ្នាំ​នៅ​ខេត្តសៀមរាប និង​ខេត្តព្រះវិហារ ។

លោក ហេង រតនា អគ្គនាយក​ស៊ី​ម៉ាក់​កម្ពុជា បាន​ឲ្យ​ដឹង​ថា នៅ ថ្ងៃ​ទី​៤ ខែធ្នូ ឆ្នាំ​២០២៥ នៅ​ទីបញ្ជាការ​កណ្តាល​ស៊ី​ម៉ាក់​ភ្នំពេញ ខ្ញុំ និង​លោក Michael Raine ប្រធាន​អង្គការ APOPO ប្រចាំ​នៅ​កម្ពុជា បាន​ចុះហត្ថលេខា​លើ MoU រវាង​អង្គភាព CMAC និង​អង្គការ APOPO ដើម្បី​អនុវត្តន៍​គម្រោង​សមាហរណកម្ម​កណ្តុ​រហិត​មីន និង​សុនខ​ស្រាវជ្រាវ​បច្ចេកទេស ដែល​មាន​ថវិកា​គាំទ្រ​គម្រោង​ចំនួន​២៨១.៤៩០,៣៥ ដុល្លា​អា​មេ​រិ​ក សម្រាប់​រយៈពេល​១​ឆ្នាំ ចាប់ផ្តើម​ពី​ថ្ងៃ​ទី​០១ ខែមករា ឆ្នាំ​២០២៦ ដល់​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០២៦ និង​មាន​ផែនការ​បោសសម្អាត​ផ្ទៃដី​ចំនួន​៧.៥៦០.០០០​ម៉ែត្រក្រឡា ក្នុង​ខេត្ត​គោលដៅ​ខេត្តសៀមរាប និង​ខេត្តព្រះវិហារ ។

ឯកឧត្តម​បាន​លើក​លើង​ថា អង្គភាព CMAC និង​អង្គការ APOPO បាន​ចាប់ផ្តើម​កិច្ច​សហ​ប្រ​តិ​បត​ត្តិ​ការ​ក្នុង​ភាព​ជា​ដៃគូ​លើ​គម្រោង​បោសសម្អាត​មីន​នេះ មាន​រយៈពេល​១២​ឆ្នាំ​មក​ហើយ​លើ​កម្មវិធី​បោសសម្អាត​មីន ដោយ​កណ្តុ​រហិត​មីន​នេះ ។

បន្ថែម​ពីលើ​កិច្ច​សហប្រតិបត្តិការ​បោសសម្អាត​មីន​នៅ​កម្ពុជា អង្គភាព​ក៏​បាន​សហការ​គ្នា​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ទៅ​ឆាក​អន្តរជាតិ តាម​រយៈ​កា​រប​ញ្ចូ​ន​សុនខ​ហិត​មីន​ប្រទេស​ទួ​ក​គី និង​ប្រទេស​នៅ​អា​ហ្វ្រិ​ច​កណ្តាល​ជាដើម​។

ទន្ទឹង​នឹង​នេះ ក៏​បាន​គាំទ្រ​មន្ត្រី​ជំនាញ​ទៅ​ហ្វឹកហ្វឺន​ដល់​បណ្តា​ប្រទេស​ទាំងនោះ និង​ទទួលយក​មក​ហ្វឹកហ្វឺន​នៅ​កម្ពុជា​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ