«កុំអាង LOGO!» វិធានការក្តៅទៅលើរថយន្ត ដឹកលើសទម្ងន់ នៅខេត្តកំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ ៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសនៅលើបណ្តាញសង្គមនាព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៥នេះឱ្យដឹងថា…
ខេត្តកំពង់ស្ពឺ ៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសនៅលើបណ្តាញសង្គមនាព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៥នេះឱ្យដឹងថា…
ខេត្តកំពង់ស្ពឺ ៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសនៅលើបណ្តាញសង្គមនាព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៥នេះឱ្យដឹងថា សូមបងប្អូនអ្នកដឹកជញ្ជូន កុំអាងលើ LOGO ត្រូវបែរមកគោរពច្បាប់ គោរពបទដ្ឋានបច្ចេកទេសយានយន្ត ឲ្យបានត្រឹមត្រូវ ។

លោក ផន រឹម បានបញ្ជាក់ថា នាយប់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ កម្លាំងសមត្ថកិច្ចចម្រុះមន្ត្រីស្ថានីយជញ្ជីងកណ្តោលដុំ ខេត្តកំពង់ស្ពឺ បានចុះប្រតិបត្តិការឆ្មក់ចាប់ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដែលបានគេចវាងស្ថានីយ តាមផ្លូវជាតិលេខ៤៤ គ.មលេខ១០៨ (ទិសដៅពីឱរ៉ាល់ ឆ្ពោះទៅផ្លូវជាតិលេខ៥) ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដោយបានឃាត់ថ្លឹងយានយន្តចំនួន០៣គ្រឿង ដឹកដំឡូង និងស្ករស មានបិទឡូហ្គោ CT ផ្ទុកទម្ងន់សរុបចន្លោះពី៤៩តោនដល់៨៤តោន លើសទម្ងន់អនុញ្ញាតចន្លោះពី៩តោនដល់៣៩តោន ។

សូមបញ្ជាក់ថា ការដឹកជញ្ជូនលើសទម្ងន់បែបនេះ មិនត្រឹមតែជាការបំពានច្បាប់ចរាចរណ៍ផ្លូវគោកប៉ុណ្ណោះទេ ប៉ុន្តែវាកំពុងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ដែលរាជរដ្ឋាភិបាលបានខិតខំកសាងយ៉ាងលំបាក ធ្វើឱ្យខាតបង់ថវិកាជាតិលើការជួសជុល និងបង្កហានិភ័យខ្ពស់ដល់អាយុជីវិតអ្នកដំណើរដទៃទៀតផងដែរ ៕




ចែករំលែកព័តមាននេះ